Episode 10

2.1K 80 0
                                    

ឆេមីន ស្ថិតនៅក្នុងសម្លៀកបំពាក់អ្នកជំងឺកំពុងដេក

សន្លប់ស្ដូកស្ដឹងនៅលើគ្រែពេញមួយថ្ងៃ។

រាងស្ដើងចាប់ផ្តើមបើកភ្នែកតិចសម្លឹងទៅពិដាន

ហើយងាករេចុះឡើងរហូតទៅដល់បង្អួចឃើញថាយប់មេឃងងឹតសូន្យឈឹង មានតែផ្កាយតូចៗដែល

ខំបញ្ចេញរស្មីព្រិច។នាងនិយាយខ្សាវៗ

"ខ្ញុំនៅទីណានឹង??"

"ដឹងខ្លួនហើយហ៎?"

សម្លេងគ្រលររបស់មនុស្សប្រុសបន្លឺឡើងមិនឆ្ងាយពីគ្រែអ្នកជំងឺប៉ុន្មាន នាងក៏ងាកទៅរកប្រភពសម្លេង

នោះ។ ថេយ៉ុង កំពុងអង្គុយអន្ទាក់ខ្លាមើលមកនាង

ទោះគេមិនដែលប្រើពាក្យសំដីមិនពិរោះដាក់ តែនៅ

ក្នុងខ្សែភ្នែកគេសម្លឹងមកដោយព្រួយបារម្ភ មិន

ចាញ់ខ្សែភ្នែកដែលគេសម្លឹងទៅ ហាណា។

ឆេមីន នៅវិលវល់ក្នុងខួរក្បាលមិនទាន់បាត់ ហើយ

ក៏មិនទាន់ចាំថាមានរឿងអ្វីកើតឡើងលើនាងដែរ។

នាងសួរគេហើយធ្វើភ្នែកភ្លឹះៗ

"អូននៅឯណានឹង? មិចក៏អូនមកនៅត្រង់នេះ?"

ដេយ៉ុងដកដង្ហើមធំដោយការបារម្ភជាខ្លាំង

"នាងដួលសន្លប់ ខ្ញុំក៏នាំមកឲ្យពេទ្យមើលទៅ"

គេនិយាយខ្លីៗធ្វើដូចជាមិនខ្វល់ទាំងដែលការពិត គ្រាន់តែឃើញ ឆេមីន សន្លប់ភ្លែតគេស្ទុះទៅបី

ត្រកងរួចរត់បីទៅរកគ្រូពេទ្យភ្លាម ភ្លេចគិតពី ហា

ណា ឈឹង ហើយថែមទាំងរកបន្ទប់ វីអាយភី ឲ្យ

នាងសម្រាកទៀតផង។

ហើយតាំងពីនាងសន្លប់មកគេនៅមើលថែ ជូតខ្លួន

ឲ្យរហូតមិនឲ្យឃ្លាតឆ្ងាយពីខ្សែភ្នែកសូម្បីតែបន្ទិច

"នាងគ្រាន់បើហើយឬនៅ?"

"អូនឈឺក្បាល"

គ្រាន់តែឮបែបនេះគេស្ទុះងើបទៅរកថ្នាំដែលគ្រូ

ភរិយាសម្អប់Where stories live. Discover now