Episode 26

1.7K 78 0
                                    

ពេលដែល ឆេមីន នាងចេញទៅនោះគឺនាងមិនបានទៅលា ជូមី

ទេដោយសារតែប្រញាប់ពេក។នាងបានត្រឹមតែងាកមើលនាង

តូចនៅកំពុងតែជីកដីតែម្នាក់ឯងមើលទៅគួរឲ្យអាណិតណាស់

ឆេមីនក៏ងាកមកវិញហើយអូសវា៉លីចេញទៅទាំងមិនដាច់ចិត្ត។

ពេលដែលនាងកំពុងដើរនាងដកទូរស័ព្ទតេទៅ ជុងហ្គុក។

គេចុចទទួលភ្លាមនាងក៏ប្រញាប់និយាយភ្លែត

"អាឡូ ជុង បងចេញមកហើយ"

"បាទបង ខ្ញុំនឹងទៅទីនោះភ្លាម"

"ហឹុម...អញ្ចឹងប៉ុណ្ណឹងសិនបានហើយ ចាំបងទាក់ទងទៅលើក

ក្រោយទៀត"

"បាទបង "

ជុងហ្គុក ដោះកាសចេញពីត្រចៀកដោយអារម្មណ៍ល្អប្រសើេរ

ជាងមុន ពេលដែលអ្វីដើរទៅដោយរលួន។គេបន្ថយល្បឿន

ឡានដោយបើកតាមសម្រួលហើយធ្វើតាមអ្វីដែលគេបានរៀបចំ

10នាទីក្រោយមក ជុងហ្គុក ក៏បានបើកមកដល់មុខផ្ទះអ៊ុំបើក

តាក់សុី។តែគេមិនទាន់ចុះពីឡានភ្លាមៗទេ គេរង់ចាំឲ្យ ថេយ៉ុង

មកដល់ដែរសិន។គេតាមមើលគ្រប់សកម្មភាពរបស់ ថេយ៉ុង។

ថេយ៉ុង បានបើកឡានមកចតឆ្ងាយពីឡាន ជុងហ្គុក ប្រហែល

20ម៉ែត្រហើយគេប្រញាប់ចុះពីឡានរួចដើរលប់ៗទៅជិតឡាន

ជុងហ្គុក។ ជុងហ្គុក ឃើញបែបនេះគេក៏សើចចុងមាត់បន្ទិច

"ឆឹស...មិននឹកស្មានថាបងប្រុសខ្ញុំចេះលេងបិទពូនដែរសោះ"

មិនបង្អង់យូរ ជុងហ្គុក ក៏ចុះពីឡានហើយដើរសំដៅទៅមាត់

របងទ្វារផ្ទះ

ទីង!ទីង!ទីង!

គេចុចកណ្ដឹងផ្ទះបីដងក៏ឃើញម្ចាស់ផ្ទះចេញមក។

"ក្មួយមករកអ្នកណាដែរ?"គាត់សួរបែបនេះព្រោះតែគេជា

មនុស្សចម្លែកមុខមកចុចកណ្ដឹងផ្ទះ 

ជុងហ្គុក ក៏អោបគោរពគាត់បន្ទិចទើបនិយាយ

"សួស្តីអ៊ុំស្រី គឺខ្ញុំមករកអ៊ុំ"

ភរិយាសម្អប់Where stories live. Discover now