Episode 28

1.5K 74 0
                                    

ជីមីន មិនបង្អង់យូរគេស្ទុះទៅទាញអាវក្រៅហើយស្រវា

សោរឡានដោយនាំ ជូមី ទៅជាមួយផងព្រោះមិនអាចទុក

នាងឲ្យនៅក្នុងផ្ទះតែម្នាក់ឯងបាន។

តែមិនដឹងថាថ្ងៃនៅជាថ្ងៃស័យឬអត់ទេ នៅតាមផ្លូវមាន

ឡានកកស្ទេះជាច្រើន គេចុចសុីភ្លេសុំទៅមុនតែត្រូវអ្នកមុខ

ចុះមកស្ដីថាឲ្យទើបមានតែទ្រាំទាំងទើសចិត្ត។

គេមិនដឹងថានាងជួបគ្រោះថ្នាក់នៅកន្លែងណាទេ គេដឹង

ត្រឹមតែថានាងមកផ្សារ។ហើយទម្រាំតែបាត់ស្ទេះវាសុីពេល

ជិតកន្លះម៉ោង។គេជាន់ហ្គែមួយទំហឹងដើម្បីឲ្យឆាប់ដល់

ព្រោះគេបារម្ភពី ឆេមីន ជាពន់ពេក មិនដឹងថាពេលនេះ

នាងយ៉ាងម៉េចហើយទេ។

គេបើកទៅដល់ផ្សាហើយជិះឆ្វែលក៏ឃើញកន្លែងមួយនៅ

ក្បែរមាត់ផ្លូវដែលមានមនុស្សឈរមើលជុំជិតក៏ប្រញាប់

បើកបរទៅជិតនោះហើយចុះទៅមើល។

"ជូមី នៅចាំពូនៅខាងក្នុងមួយភ្លែតណា"

"ច៎ាស ពូមីន"

ប្រាប់ហើយគេក៏ដើរទៅប្រជ្រៀតហ្វូងមនុស្សទាំងនោះ

ដើម្បីឲ្យឃើញផ្ទាល់ភ្នែក តែមិនឃើញមានអ្នកណារបួស

ឡើយ មានតែឈាមជាប់នៅនឹងថ្នល់ហើយអីវ៉ាន់ជាច្រើន

នៅរ៉ាយប៉ាយនៅទីនេះ គេងាកទៅសួរអ៊ុំស្រីដែលឈរនៅ

ក្បែរគេ

"មានរឿងអីទៅអ៊ុំស្រី"

"គឺមានមនុស្សស្រីម្នាក់ដែលមានផ្ទៃពោះត្រូវឡានបុក ហ្ហើយអាណិតនាងណាស់"

អ៊ុំស្រីនោះនិយាយទាំងអាណិតស្រណោះជាពន់ពេក។

ជីមីន គ្រាន់តែបានឮគេចង់ទន់ជង្គង់តែក៏ព្យាយាមទប់

ខ្លួនឲ្យនឹងនហើយបន្តសួរទាំងរដាក់រដុប

"ចុះពេលនេះនាងទៅណាហើយ"

"ឡានសង្គ្រោះបន្ទាន់ដឹកនាងយកទៅមន្ទីរពេទ្យហើយ"

គ្រាន់តែឮភ្លាមអ្នកកម្លោះរត់ទៅរកឡានហើយបើកទៅ

ភរិយាសម្អប់Where stories live. Discover now