Episode 1

9.2K 221 0
                                    

បន្ទាប់ពីចេញមកពីប្រលានយន្តហោះភ្លាម
គីម ថេយ៉ុង បានដើរចូលឡានផ្ទាល់ខ្លួនដែលមកចតចាំរួចជាស្រេចដោយបើកខ្លួន
ឯងហើយគេប្រាប់ទៅអ្នកបើកឡានឲ្យជិះតាក់ស៊ីទៅវិញ។គេបើកបរយ៉ាងប្រញាប់ប្រញាល់សំដៅទៅផ្ទះរបស់អ្នកម្ដាយខ្លួនព្រោះម៉ាក់គេបានខលមកថាមានរឿងសំខាន់ត្រូវប្រាប់ដល់គេ។

មួយម៉ោងក្រោយមកឡានបានមកដល់មុខភូមិគ្រឹះធំស្កឹមស្កៃរបស់ត្រកូលគីម។បើអ្នកណាបានធ្វើជាអ្នកស្រីនៅទីនេះពិតជាមានសំណាងខ្លាំងណាស់។
អ្នកបំរើចេញមកបើករបងទ្វារដែកឲ្យ គេក៏បរឡានទៅ
កន្លែងចតឡាន រួចរាល់ហើយក៏ដើរសំដៅចូលទៅក្នុងផ្ទះ
តម្រង់ទៅបន្ទប់ទទួលភ្ញៀវដែលម្ដាយតឺងតែមកអង្គុយលេងនៅទីនេះជាប្រចាំ តែបែរជាមិនឃើញម្ដាយខ្លួន

"ម៉ាក់!!!ម៉ាក់!!!" ថេយ៉ុង ស្រែករកម្ដាយ
"ហើយកូនខំស្រែកខ្លាំងម្លេះ ម៉ាក់នៅក្បែរនឹងទេត៎ា"
អ្នកស្រីគីមប្រាប់មកពីផ្ទះបាយដែលនៅក្បែរនោះ គាត់
ទៅឆុងតែខ្លួនឯងព្រោះខ្ចិលហៅអ្នកបម្រើមក។
គាត់ដើរចេញមកដោយមានកាន់ពែងតែនៅនឹងដៃហើយទៅអង្គុយនៅលើសាឡុង។ថេយ៉ុង តាមមើលមើល
ម្ដាយខ្លួន
<មានអារម្មណ៍ថាគាត់ប្លែកៗមិចមិនដឹងទេ
ដូចជាមានរឿងសប្បាយចិត្តអញ្ចឹង>
គេគិតក្នុងចិត្តតែមិនហ៊ាននិយាយចេញមក

ស្ងាត់........

អ្នកស្រីគីមលើកតែមកក្រេបបន្ទិចរួចដាក់លើតុវិញ។
គាត់ងាកទៅសួរ ថេយ៉ុង ទាំងជ្រួញចិញ្ចើមព្រោះគេ
គិតតែពីឈរសម្លឹងគាត់មិនព្រមចូលអង្គុយឡើងមួយសន្ទុះ

"ហើយកូនប្រុងឈរមើលម៉ាក់ដល់ពេលណា?
មិចមិនឆាប់អង្គុយចុះមក!!"
"ខ្ញុំដឹងហើយ"

ចប់សម្ដីគេក៏ចូលអង្គុយ

"ម៉ាក់ហៅខ្ញុំមកមានការអីដែរ??"

អ្នកកម្លោះក៏ចាប់ផ្ដើមចូលសាច់ការ

"យីកូននេះ!យូរៗមកលេងម៉ាក់ម្ដងមិនគិតសួរសុខ
ទុក្ខខ្លះទេហី" អ្នកស្រីគីមនិយាយចំអន់កូន

(ម៉ាក់របស់ ថេយ៉ុង ឈ្មោះ គីម ស៊ូរ៉ា)
តាំងពី ថេយ៉ុង ចូលសិល្បះធ្វើជាតារាសម្តែងភ្លាមក៏
ល្បីភ្លែតដោយសារតែរូបរាងស្រស់សង្ហារគ្មានទាស់
នឹងសមត្ថភាពសម្តែងល្អឥតខ្ចោះរបស់គេគួបផ្សំនឹង
វង្សត្រកូលគីមដែលល្បីល្បាញខាងរកស៊ីមុខជំនួញ
តាំងពីជំនាន់លោកតាតួតទេផង។
ចាប់តាំងពីពេលនោះមកគេក៏មិនដែលចាយលុយអ្នកផ្ទះហើយក៏មិនដែលរស់នៅជាមួយម៉ាក់គេទៀតដែរ
ព្រោះគេចង់រស់នៅដោយមានឯករាជ្យលើខ្លួនឯង។
ពេលណាដែលគេទំនេរពីការងារក៏មកលេងម្ដង។
ចំណែកអ្នកស្រីគីមវិញនៅពេលឃើញបានសំរេចក្ដី
បំណងបែបនេះគាត់ក៏សប្បាយចិត្តមានមោទនភាព
ចំពោះកូនទោះបីជាគាត់មិនចូលចិត្តការងារសិល្បៈក៏ដោយ។
ហើយនៅពេលដែល ថេយ៉ុង សុំរស់នៅបែកពីគាត់ៗ
ក៏មិនបានជំទាស់ព្រោះគាត់យល់ពីចិត្តកូន។
គេប្រហែលជាត្រូវការជីវិតផ្ទាល់ខ្លួន

ភរិយាសម្អប់Where stories live. Discover now