Episode 40

1.9K 84 0
                                    

ទឹកមុខមាំបង្ហាញថាជាមនុស្សម៉តចត់     ចន ជុងហ្គុក

ហៅជំហានមួយៗយ៉ាងវែង   ចាកចេញពីឃ្លាំងចតរថយន្ត

សំដៅចូលទៅក្នុងភូមិគ្រឹះត្រកូល គីម។    អ្នកបំរើក៏រត់មក

កាន់កាបូបឲ្យតាមតួនាទី

     "អរគុណ"

     រាងក្រាស់និយាយយ៉ាងគួរសម  ដាក់អ្នកបំរើស្រីដោយ

មិនរើសអើងពីឋានៈ។    ដោយសារតែចរិកដ៏ល្អនេះហើយ

បានធ្វើឲ្យអ្នកបំរើគ្រប់គ្នានៅក្នុងផ្ទះនេះ  ស្រលាញ់យកចិត្ត

បម្រើជាខ្លាំង។គេដើរបណ្ដើរដៃម្ខាងក៏ទាញក្រវ៉ាត់កចុះដល់

ដើមទ្រូង   ព្រោះគេបានពាក់វាតាំងពីព្រឹកធ្វើឲ្យធុញថប់ជា

ខ្លាំង។

     នាយដកដង្ហើមធំ បណ្ដាញភាពហត់នឿយហើយងាក

កចុះឡើងដើម្បីសម្រួលសសៃក។    គេចូលទៅក្នុងផ្ទះដើរ

កាត់តាមបន្ទប់ទទួលភ្ញៀវដែលមានទំហំធំនឹងមានសម្ភារៈ

ទំនើបនឹងសម្បូរបែប  រំលេចនៅពណ៍មាសពណ៍ប្រាក់នឹង

ត្បូងគ្រីស្ទាលតូចធំ    ដែលមានតែត្រកូលហៃសូរខ្ពង់ខ្ពស់

មានទ្រព្យសម្បត្តិស្ដុកស្ដម្ភទើបអាចមានលិទ្ធភាពធ្វើជា

ម្ចាស់លើរបស់ទាំងនេះដោយមិនរអា។

     គេបានឃើញអ្នកស្រីគីម កំពុងតែសន្ទនាជាមួយបុរស

ម្នាក់ដែរអង្គុយបែរមុខទៅម្ខាង ទើបគេមើលឃើញតែខ្នង។

ជុងហ្គុក ក៏គិតថាប្រហែលជាភ្ញៀវរបស់អ្នកម៉ាក់  ណាមួយ

ខ្លួនក៏កំពុងតែហត់នឿយនឹងការងារគរដូចភ្នំ។ ទើបសម្រច

ដើរហួសយ៉ាងស្ងៀមស្ងាត់។

     អ្នកស្រីគីមកំពុងនិយាយពីនេះពីនោះជាមួយ   ថេយ៉ុង

យ៉ាងសប្បាយចិត្តរីករាយពន់ពែក។      គាត់ក៏ក្រឡេកទៅ

ម្ខាង ឃើញ ជុងហ្គុក កំពុងតែដើរហួស   គាត់ក៏ស្រែកហៅ

ទាំងញញឹម

ភរិយាសម្អប់Where stories live. Discover now