Episode 45: THE END

5K 145 6
                                    

"មើលស្អី?ដោយសារអានឹងហើយបានៗក្បាលអា

ភ្លោះឯងនឹង"

"ថេ!!!!!"

នាងខ្មាសអៀននឹងពាក្យសំដីឥតកេរ្តិ៍ខ្មាស់របស់គេ ហើយ

ក៏ស្រវាបានខ្នើយមួយគប់មួយទំហឹងទៅចំខ្នងថេយ៉ុង។

នាយងាកមកមើលឆេមីនដែលគិតតែលាក់ខ្លួនសំងំនៅ

ក្នុងភួយ គេបញ្ចេញស្នាមញញឹមលើផ្ទៃមុខស្រស់សង្ហារ

តែវាធ្វើឲ្យឆេមីនមិនស្រួលចិត្តទៅវិញ។នាងសម្លក់ថ្មែដាក់

គេហើយក៏ស្ដីបន្ទោសគេ

"មិនចេះខ្មាសកូនទេហី ឆាប់ទៅស្លៀកពាក់ភ្លាម!"

ថេយ៉ុងមិនចង់ក្លែងដាក់ឲ្យសំណព្វចិត្តខឹងបន្ត គេក៏ព្រម

ចុះចាញ់ គេនិយាយដោយសម្លេងកក់ក្ដៅ

"ក៏បាន"

ថាហើយរាងក្រាស់ដែលអាក្រាតក៏ដើរទៅយកកន្សែងពោះ

គោមករុំពាក់កណ្ដាលខ្លួនហើយក៏ដើរទៅកាន់កូន

"កូនឆាប់ទៅបន្ទប់វិញទៅណា បន្ទិចទៀតអ្នកម៉ាក់នឹង

ទៅហើយ"

ថេយ៉ុងប្រើសំដីទន់ភ្លន់ទៅកាន់កូន បូករួមនឹងស្នាម

ញញឹមនៅលើមុខផងនោះ រ៉ាសុីងក់ក្បាលហើយត្រឡប់

ទៅវិញភ្លាម។រាងក្រាស់ទាញទ្វារបិទដោយមិនភ្លេចចុច

បិទគន្លឹះ ក្រែងលោមានអ្នកមកកាត់ចង្វាក់ទៀត។ឆេមីន

ដែលទើបទម្លាក់ជើងពីលើគ្រែបម្រុងនឹងចូលបន្ទប់ទឹក តែ

ក៏ត្រូវអាក់ខានពេលឃើញថេយ៉ុងឈរសម្លឹងមកកាន់ខ្លួន

មិនដកភ្នែក។នាងតូចរេភ្នែកចុះឡើងដោយការភ័យខ្លាច

ដៃម្ខាងក៏ខំប្រឹងក្ដោបភួយដែលបិតបាំងរាងកាយអាក្រាត

នាងមិនហ៊ានងើយមុខឡើយព្រោះមិនហ៊ានប្រឈមមុខ

នឹងរាងក្រាស់ដោយសារតែរឿងកាលពីយប់មិញ។

ថេយ៉ុងដឹងថានាងកំពុងតែគិតអ្វី នាយបោះជំហានមួយៗ

ទៅកាន់នាងហើយដាក់បង្គុយក្បែរប្រាណស្រីស្រស់។

You've reached the end of published parts.

⏰ Last updated: Dec 29, 2020 ⏰

Add this story to your Library to get notified about new parts!

ភរិយាសម្អប់Where stories live. Discover now