Episode 34

1.5K 88 1
                                    

ជុងហ្គុក គេមិនបានទៅឆ្ងាយទេ គេនៅអង្គុយរង់ចាំនៅ

ខាងមុខបន្ទប់។គេបានឮគ្រប់យ៉ាងពីខាងក្នុង សម្លេង

ស្រែកយំដែលកើតឡើងដោយសារការឈឺចាប់ដែលបាត់បង់មនុស្សជាទីស្រលាញ់ ស្ដាប់ទៅវាពិតជាឈឺចាប់ពន់

ពេក។សូម្បីតែគេក៏នៅតែមិនទាន់ធ្វើចិត្តបានដូចគ្នា កាន់

តែឮបែបនេះបេះដូងគេកាន់តែខ្ទេចខ្ទាំដល់ថ្នាក់យកដៃទប់

ត្រង់ដើមទ្រូង។

ពេលនេះគេមានភាពក្លាហានប្រាប់ទៅ ឆេមីន ហើយ នៅ

ឡើយតែអ្នកម៉ាក់ដែលកំពុងតែមានគំនិតស្អប់ខ្ពើុមកូន

ប្រុសតែមួយរបស់ខ្លួនដែលបាត់ស្ងាត់សូន្យឈឹង ទាំងមិន

ដឹងថាគាត់លែងមានវត្តមានលើលោកនេះទៀតហើយ។

"សុំទោសដែលមិនប្រាប់ការពិតដល់ម៉ាក់ ខ្ញុំខ្លាចម៉ាក់

ត្រូវឈឺដូចជាខ្ញុំដែរ"

គេនិយាយរង៉ូវតែម្នាក់ឯងទាំងអោនមុខចុះដោយគ្មាន

ជម្រើស។

និយាយពី ឆេមីន វិញ ទឹកភ្នែកនៅតែបន្តហូរស្រក់ទោះឆ្លង

កាត់ការយំជាច្រើនម៉ោងក៏ដោយ។វាហូរមកមិនចេះហត់

ដូចជាចិត្តរបស់នាងដែលមិនអាចកាត់ផ្ដាច់ពី ថេយ៉ុង។

ច្រើនខែមកហើយតាំងពីថ្ងៃលែងលះដែលនាងគ្មានគេនៅ

ក្បែរ នាងតែងតែព្យាយាមបំភ្លេចគេគ្រប់វិធី សម្បកក្រៅធ្វើ

ដូចជារឹងមាំអាចរស់នៅដោយគ្មានគេបាន តែក្នុងចិត្តនៅ

តែខ្វះភាពកក់ក្តៅដែលគេធ្លាប់ប្រគល់ឲ្យ បេះដូងតែងតែ

ដង្ហោយរកគេ នឹកគេគ្រប់វិនាទី គ្រប់ដង្ហើមចេញចូល។

គេជាមនុស្សម្នាក់ដែលបង្រៀនអោយនាងស្គាល់អ្វីថាជា

ស្នេហា ទោះវាទទួលបានត្រឹមរយៈពេលខ្លីក៏ដោយ តែនាង

បដិសេធមិនបានថាវាពិតជាមានន័យសម្រាប់នាងណាស់

ភរិយាសម្អប់Where stories live. Discover now