Episode 30

1.8K 96 2
                                    

ក្នុងបន្ទប់វះកាត់

សម្លេងទារកទាំងពីរយំប្រជែងគ្នាហាក់ដូចជាបានដឹងពី

រឿងរ៉ាវដែលកំពុងកើតឡើង។គ្រូពេទ្យហុចទារកដែលទើប

តែយកចេញពីផ្ទៃអ្នកម្ដាយហុចទៅឲ្យគ្រូពេទ្យម្នាក់ទៀត

យកទៅសំអាតឈាមនឹងទឹកភ្លោះចេញ រួចគាត់ក៏បន្ត

កិច្ចការចុងក្រោយគឺដេរមុខរបួសវះកាត់នៅលើថ្ងាសបន្ទិច

(ថ្ងាសប្រដាប់ភេទ)

"ងា!!!ងា!!!ងា!!!"

ទារកទាំងពីរនៅតែបន្តយំមិនឈប់សោះ តែសម្លេងនោះ

ហាក់ដូចជាដាស់ប្រលឹងអ្នកម្ដាយដែលរៀបនឹងផុតទៅឲ្យ

មានស្មារតីបន្ទិចជាថ្មី។

ឆេមីន បើកភ្នែកព្រឹមៗមិនពេញសម្លឹងមើលទៅអំពូលភ្លើង

លើពិដានទាំងមិនច្បាស់     សូម្បីតែសម្លេងដែលបានឮក៏

ស្ដាប់មិនយល់ រាងកាយទន់ខ្សោយកម្រើកមិនរួចថែមទាំង

ត្រូវថ្មស្ពឹកទាំងនោះកាន់តែវេទនាជាទម្ងន់។

តែសម្លេងដែលនាងបានឮច្បាស់បំផុតនោះគឺសម្លេងទារក

យំ ទោះនាងមិនអាចញញឹម តែក្នុងចិត្តនឹងរីកដូចជាផ្កា

នៅក្នុងសួន ពេលដែលបានស្ដាប់សម្លេងនោះ។

នាងដឹងថានាងមិនមានពេលវេលាច្រើនទេ បានត្រឹមតែ

ស្ដាប់សម្លេងកូនរបស់ខ្លួនទោះមិនបានឃើញមុខក៏អស់

ចិត្តដែរនៅពេលនេះ នាងព្យាយាមស្រូបយកអុកសុីសែន

ដែលបំពាក់លើមាត់របស់នាង សង្ឃឹមថានាងអាចជួយឲ្យ

នាងមានពេលច្រើនបន្ទិច

"កូនម៉ាក់ ម៉ាក់លាហើយ"

នាងនិយាយក្នុងចិត្តទាំងមានទឹកភ្នែកមួយដំណក់ស្រក់

ចុះមកកាត់ផែនថ្ពាល់ដែលប្រឡាក់ឈាម។

កែវភ្នែកចាប់ផ្តើមខ្សោយទៅរហូតមើលអ្វីលែងឃើញ ត្របកភ្នែកក៏ចាប់ផ្តើមទាញបិទដោយខ្លួនឯង ឯត្រចៀកក៏

ភរិយាសម្អប់حيث تعيش القصص. اكتشف الآن