Episode 13

1.8K 82 1
                                    

បន្ទាប់ពី ហាណា រៀបចំអីវ៉ាន់ដូចជាសម្្លៀកបំពាក់នឹង

របស់ប្រើប្រាស់រួចរាល់ហើយ     នាងក៏ចុះទៅក្រោមចំ

ពេលដែលនាងដើរបានពាក់កណ្ដាលផ្លូវនោះ ថេយ៉ុង ងាកទៅចំល្មមក៏បក់ដៃហៅ

     "អូនរៀបចំរួចហើយហ៎ មោះៗ ឆាប់ចុះមកញុាំ

      អាហារពេលព្រឹកជាមួយគ្នា"

     "ច៎ា ថេ!"

នាងធ្វើជាញញឹមទាំងអៀនហើយយកដៃម្ខាងវែកសក់

ដែលធ្លាក់ទៅសៀត  នឹងត្រចៀកយ៉ាងរម្យទម្យធ្វើឲ្យអ៊ុំ

ស្រីដែលឈរនៅកៀនជញ្ជាំង      បានឃើញគាត់ក្រវី

ក្បាលហើយពេបមាត់ជ្រេញនឹងការវិការស្រីគ្រប់លក្ខក្លែងក្លាយរបស់នាងជាខ្លាំង។នាងដើរចុះមកយ៉ាង

ប្រញាប់ហើយចូលមកអង្គុយដោយការវិការយឺតៗ ហើយពួកគេក៏ចាប់ផ្តើមសំណេះសំណាលគ្នាទៅវិញទៅមក

     "មុននេះសំដីឲ្យដូចសត្វ ដល់នៅមុខប្ដីគេម៉ែអា

      សុភាពជ្រេញណាស់វើយ!ហ្ហើយ..គួរឲ្យព្រឺក្បាល

      ជាងឃើញខ្មោចទៀត"

អ៊ុំស្រីនិយាយម្នាក់ឯងទាំងក្រញែងខ្លួន      ព្រោះគាត់

កំពុងព្រឺសម្បុលជាងខ្លាំង។    តាំងពីកើតមកគាត់មិន

ដែលឃើញស្រីណាហ៊ានមកដណ្ដើមស្វាមីគេដល់ផ្ទះបែបនេះទេគឺធ្លាប់តែឃើញក្នុងរឿងកុន    ទ្រាំមើលមិន

បានទៀតគាត់ក៏បែរមុខចេញ   ហើយដើរសំដៅទៅរក

ផ្ទះបាយ

     "ស្លាប់ហើយៗ អ្នកនាងកំពុងធ្វើអីនឹង?"

គាត់ពោលយ៉ាងបារម្ភពេលឃើញចៅហ្វាយស្រីកំពុងតែហាន់បន្លែ គាត់ស្ទុះទៅដណ្ដើមកាំបិតពីនាង

     "មោះ ឲ្យខ្ញុំធ្វើវិញ"

តែត្រូវនាងតូចប្រកែកហើយព្យាយាមញញឹមដើម្បី

បញ្ជាក់ថានាងអាចធ្វើបាន

     "មិនអីទេអ៊ុំ ការងារតូចប៉ុណ្ណឹងខ្ញុំអាចធ្វើបានត៎ា"

ភរិយាសម្អប់Donde viven las historias. Descúbrelo ahora