Episode 3

3.3K 127 0
                                    


ពេលដើរចូលមកTaehyungមិនបានចាប់អារម្មណ៍ទៅលើនាងឡើយ តែពេលងាកមកទៀតក៏ភ្ញាក់ផ្អើល។
នាងស្អាតខ្លាំងណាស់ សក់វែងពណ៍ខ្មៅក្រិបដល់ចង្កេះ
ទឹកមុខញញឹមយ៉ាងស្រទន់ កែវភ្នែកមូលក្រឡង់ថ្លាយង់
ដែលនៅលើមុខរាងពងក្រពើពណ៍ផ្កាឈូក បបូរមាត់
ទម្រង់បេះដូងសមនឹងមុខ ច្រមុះដែលមានខ្ទង់ខ្ពស់ស្រួច
ដែលមើលគួរឲ្យស្រលាញ់មែនទែន។
គេឲ្យពិន្ទុនៃភាពគួរឲ្យស្រលាញ់របស់នាងខ្ពស់តែម្ដង។
គេគិតក្នុងចិត្ត

<ចឹងត៎ា បានអ្នកម៉ាក់គាត់ពេញចិត្ត>

ហើយថ្ងៃនេះនាងពាក់ខោខាប៊យនឹងអាវយឺតរឹបរាង
សាមញ្ញៗធ្វើឲ្យបង្ហាញនៅត្រកៀកមូលក្លុំ ចង្កេះដ៏តូច គូទងខ្ទើតនឹងផ្នែកដែលពើងផតបានយ៉ាងច្បាស់។
នាងញញឹមពិតជាស្អាតខ្លាំងណាស់

"លោក!លោកKim!"

Taehyungគិតរហូតដល់ថ្នាក់ភ្លឹកហើយគិតតែពីសម្លឹង
មុខនាងរហូតនាងតូចអៀនឡើងក្រហមតែខំលាក់អារម្មណ៍
ហើយសួរគេតិចៗរហូតដល់គេបានសតិមកវិញក៏មាន
អារម្មណ៍ថាខ្មាសដែលទៅសម្លឹងមុខគេ

"អូរ..បាទ។សុំទោសផង"
"លោកមិនអីទេឬ??"
"ខ្ញុំមិនអីទេ ប្រហែលជាយប់មិញគេមិនស្កប់ហើយ"
"ច៎ា អញ្ចឹងអញ្ជើញលោកចូលអង្គុយសិនមក"

Chaeminហៅគេឲ្យមកចូលតុដែលទាបហើយគេដាក់
ខ្នើយសំរាប់ឲ្យអង្គុយពែនភ្នែនកុំឲចុកជើង។ពួកគេអង្គុយ
ទាល់មុខគ្នា។រាងក្រាស់ក៏សួរទៅនាង

"និយាយអញ្ចឹងអ្នកនាងដឹងហើយឬនៅ ថាពួកយើងមកជួបគ្នានេះគឺដោយសារអ្វីនេះ"

នាងតូចងក់ក្បាលហើយតបតិចៗ

"ច៎ា"
"អញ្ចឹងតើអ្នកនាងអាចរៀបរាប់ប្រវត្តិអ្នកនាងខ្លះៗបានទេ?"
"ច៎ាបាន តែលោកកុំហៅខ្ញុំថាអ្នកនាងអីហៅថាChaemin
បានហើយ"
"បាទChaemin!"

នាងក៏ចាប់ផ្តើមរៀបរាប់

"ខ្ញុំឈ្មោះLee Chaemin អាយុ25 សព្វថ្ងៃខ្ញុំធ្វើការនៅក្រុុមហ៊ុនម៉ាក់ចុងខ្ញុំ។ខ្ញុំមានបងប្អូនពីរ
នាក់ហើយខ្ញុំជាកូនច្បង"
"ប៉ាអ្នកនាងធ្លាប់មានប្រពន្ធពីមុនមែនទេ?
"ច៎ា ខ្ញុំគឺជាកូនប្រពន្ធដើមប៉ាខ្ញុំ ហើយប្អូនស្រីខ្ញុំជាកូនរបស់ប៉ាខ្ញុំនឹងម៉ាក់ចុង។លោកគួរតែស្គាល់ម៉ាក់ចុងខ្ញុំហើយ"

ភរិយាសម្អប់Where stories live. Discover now