Episode 8

1.9K 82 0
                                    

ថេយ៉ុង អូសរាងស្ដើងចេញពីផ្ទះរហូតទៅដល់ជណ្ដើរយន្ត។ 

ទីង!!

សម្លេងជណ្តើរយន្តបន្លឺឡើងរួចក៏បើកដោយស្វ័យប្រវត្តិ នៅក្នុងនោះមានស្ត្រី3នាក់។ថេយ៉ុងក៏ប្ដូរឫកពារមកជាក្ដោបដៃ ឆេមីន ដូចជាកំពុងភ័យបារម្ភព្រោះគេជាមនុស្សមានកេរ្តិ៍ឈ្មោះល្បី ហើយក៏ជា

មនុស្សរបស់មហាជន បើមានដំណឹងលេចឮទៅ

ក្រៅថាគេនឹងភរិយាឈ្លោះទាស់ទែងគ្នាប្រាកដជាល្បីខ្ទរខ្ទារមិនខាន។

"ឆេមីនអូនឈឺខ្លាំងទេ? ចាំបងជូនអូនទៅមន្ទីរពេទ្យណា! កុំយំអី"

គេប្រើពាក្យសំដីដាក់នាងយ៉ាងផ្អែមពិរោះហើយ

ថែមទាំងហៅនាងថា <អូន>ទៀតផង តាំងពីមាន

រឿងនៅថ្ងៃនោះមកគេមិនដែលហៅនាងបែបនេះទេ

ឆេមីន មុនដំបូងក៏មិនយល់។គេអូសនាងមកស្ទើរ

តែដួលត្រឡប់ត្រឡិនម្ដងៗ នៅសុខៗក៏ប្ដូរមក

ក្ដោបដៃនាងថ្នមៗ ដៃម្ខាងចាប់ស្មានាងហើយ

ក្រៀកដើរចូលទៅតិចៗរួចនិយាយយ៉ាងស្រទន់។ នាងក៏ងាកទៅក្នុងជណ្ដើរយន្តក៏ឃើញមានមនុស្ស

នៅទីនោះ ទើបនាងយល់។

ការពិតគេបារម្ភពីកេរ្តិ៍ឈ្មោះសោះ។ហេតុតែនាង

ស្រលាញ់គេ ក៏សុខចិត្តដើរតួសម្ដែងល្ខោនជា

មួយគេមួយក្ដារចុះ។

រាងស្ដើងពោលពាក្យទាំងទឹកភ្នែក

"អូនមិនអីទេ"

"នេះគឺលោក គីម ថេយ៉ុង មែនទេ?"

ស្ត្រីម្នាក់នៅក្នុងជណ្ដើរយន្តសួរ ហើយរាងក្រាស់ក៏

ញញឹមទាំងអោនគោរព

"បាទ! គឺខ្ញុំហើយ"

" សួស្ដីលោក ថេយ៉ុង ខ្ញុំគឺជាអ្នកគាំទ្ររបស់

លោកពេញទំហឹងតែម្ដង"

"Wowឮបែបនេះហើយខ្ញុំពិតជាសប្បាយរីករាយ

ណាស់ អរគុណសម្រាប់ការគាំទ្រ"

ស្រ្តីម្នាក់ទៀតក៏បន្លឺឡើង

ភរិយាសម្អប់Where stories live. Discover now