ភាគ១៨ លោកពូ

839 39 0
                                    

*តុក-តុក-តុក*
  សម្លេងគោះទ្វាពីខាងក្រៅបន្លឺឡើងធ្វើឱ្យនាងតូចប្រញាប់ប្រញាលជូតទឹកភ្នែកដែរនៅលើថ្ពាល់ចេញមុននឹងស្រែកសួរទៅអ្នកនៅខាងក្រៅ៖
«អ្នកណា?» ជេន សួរទាំងដៃក្តោបភួយជាប់នឹងទ្រូង
«គឺខ្ញុំយកសម្លៀកបំពាក់មកឱ្យអ្នកនាង!!» សម្លេងរបស់អ្នកបម្រើស្រីដែរជាបុគ្គលិកធ្វើកានៅទីនេះនិយាយឡើង
«អ្នកណាឱ្យនាងយកមក?»
«គឺលោកប្រុសស៊ូជាអ្នកបញ្ចាឱ្យខ្ញុំយកមកឱ្យអ្នកនាង!!»
«ចូលមក!!»
«ចា៎ា!!» ស្រីបម្រើក៏បើកទ្វាចូលមកហើយដើរតម្រង់
មករកនាងតូចមុននឹងញញឹមដាក់នាងដោយរូសរាយរួចក៏
ដាក់សម្លៀកបំពាក់នៅលើតុកជិតក្បាលគ្រែរបស់នាងរួចក៏លា ជេន ត្រឡប់ទៅវិញ។
«ខ្ញុំសុំទៅវិញសិនហើយ!!»
«...» ជេន មិនបានតបតែក៏ញញឹមស្ងួតដាក់នាងជាកាអរគុណ និយាយហើយបុគ្គលិកស្រីនោះក៏ដើរចេញទៅ។
នាងតូចក្រលែកទៅមើលបង្អួចទាំងទឹកមុខស្រងូក
ស្រងាត់ហើយក៏ដក់ដង្ហើមចេញមកទាំងតឹងណែនក្នុងទ្រូង នាងមិនដឹងនោះទេថាវីនាទីបន្ទាប់មានអ្វីកើតឡើងចំពោះជីវិតរបស់នាង។ ជីវិតដែរធ្លាប់ដែរសើចសប្បាយគ្រប់ពេល ជីវិតដែរមនុស្សគ្រប់គ្នាតែងតែច្រណែន នាងមានអ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងលុយ ទាំងសម្រស់ ទាំងមុខមាត់ក្នុងសង្គម គឺនាងមានគ្រប់យ៉ាងអស់ហើយ តែហេតុអីនាងមានអារម្មណ៍ថាជីវិតនាងសែនអភ័ព្ធទៅវីញ។
«តើខ្ញុំនឹងត្រូវជួបរឿងអ្វីទៀតនៅក្នុងជីវិតមួយនេះ?» នាងតូចនិយាយទាំងភ្នែកនៅសម្លឹងទៅបង្អួចខាងក្រៅដែរមានផ្ទៃទឹកសមុទ្រខៀវស្រងាតដាច់កន្ទុយភ្នែកហើយក៏មានដំណក់ទឹកភ្លៀងធ្លាក់មកសន្សឹមៗហាកដូចដឹងពីអ្វីដែរនាងជួបប្រទះពេលនេះចឹង។ ជេន ដកក្រសែភ្នែកពីបង្អួចហើយទម្លាក់ជើងចុះពីលើពូកមុននឹងដើរទៅយកកន្សែងដើម្បីចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួន។
រាងស្តើងគ្មានសម្លៀកបំពាក់បិទបាំងឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹកជាមួយទឹកមុខគួឱ្យសង្វេក នាងសម្លឹងមើលទៅ
ខ្លួនប្រាណរបស់នាងដែរវាពោពេញទៅដោយស្នាមជាំ
ក្រហមទាំងអស់ ទឹកភ្នែកក៏ហូស្រក់ចុះមកសន្សឹមៗជាថ្មី។
«អ្ហឹក...ៗៗ» រូបរាងនាងពេលនេះវាពិតជាគួឱ្យសង្វេកខ្លាំងណាស់ នាងតូចលូកដៃយឹតៗទៅបើកទឹកផ្កាឈូក
ដំណក់ទឹកស្រក់ចុះស្រោចលើខ្លួនប្រាណរបស់នាងបូករួមជាមួយនឹងទឹកភ្នែកដែរស្រក់ចុះមកមិនឈប់។ ជេន យកដៃទៅដូសខាតត្រង់កនឹងដើមទ្រូងរបស់នាងដែរមានស្នាមជាំ នាងដូសខាតខ្លាំងៗគ្រប់កន្លែងទាំងអស់ដែរមានស្នាមជាំនោះដោយកាឈឺចាប់ស្រប់ពេលដែរនឹកឃើញរឿងដែរកើតឡើងកាលពីយប់មិញ។
   បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួច ជេន ក៏ស្លៀកពាក់សម្លៀកបំពាក់ដែរអ្នកបម្រើយកមកឱ្យហើយចេញទៅខាងក្រៅដើម្បីស្រូបយកខ្យលអាកាសខ្លះកុំឱ្យនាងមានអារម្មណ៍ថាសោកសៅនឹងកន្តោចកន្តែងពេក។
   រាងតូចច្រឡឹងឈរពិតខ្លួននៅបង្កានដៃនៃកាប៉ាល
ហើយសម្លឹងទៅផ្ទៃសមុទ្រជាមួយនឹងអារម្មណ៍មិន
នៅនឹងខ្លួន។
«ក្មួយជេន!!!» សម្លេងស្រួចស្តើងរបស់នារីវ័យ៣០ឆ្នាំជាងតែសម្រស់នៅតែមិនចាញ់ក្មេងៗជំនាន់នេះនោះទេ
ខេលី ដើរតម្រង់មករកនាងតូចជាមួយនឹងស្នាមញញឹមពព្រាយបែបលាក់កំនួច។
«មានកាអី?» ជេន បែមកនិយាយជាមួយនាងដោយ
ទឹកមុខសក្រោះ
«គ្មានអីទេ! គឺមីងឃើញឯងដូចជាមិនសូវសប្បាយចិត្ត
ទើបមកនិយាយលេងជាមួយនឹងណា!!»
«អរគុណទឹកចិត្តដល់ល្អរបស់នាងហើយ! តែខ្ញុំមិនចង់និយាយជាមួយនាងទេ!» ជេននិយាយហើយក៏បម្រុងនឹងដើរចេញទៅតែខេលីក៏ចាប់ដើមដៃនាងតូចជាប់
មុននឹងស្រដីបង្អាកដំណើររបស់នាង។
«អេ៎!! ឈប់សិន»
«យ៉ាងមិច?»
«នេះមើលទៅឯងដូចជាស្គមជាងមុន! នេះឯងពិបាកចិត្តរឿងខ្ញុំនឹងស៊ូជិតរៀបការមែនទេ?»
«ខ្ញុំមិនចង់ដឹងឡឺរឿងរបស់នាងនោះទេ!!»
«ហីយ៉ា!! ទីបំផុតឯងក៏ព្រមចុះចាញ់!»
«កុំព្យាយាមបង្ខំខ្ញុំនូវអ្វីដែរខ្ញុំមិនចង់ឱ្យសោះ!»
«យ៉ាងម៉េច?ឯងអាចធ្វើអីបាន!»
«ហឹស!! សាក់មើលទេថាខ្ញុំអាចធ្វើអីបានខ្លះ?»
«ឯងចង់ធ្វើអី?»
«ខ្ញុំអាចធ្វើឱ្យលោកពូស្អប់នាងហើយបញ្ឈប់ពីធីរៀបការនាងនឹងគាត់បានត្រឹមតែមួយពព្រិចភ្នែក!!» នាងតូចនិយាយហើយក៏អោនចូលទៅជិតមុខរបស់ ខេលី រួចក៏ចាប់ដៃនាងទាំងពីជាប់មកដាក់លើស្មារបស់នាង។
«ឯងចង់ធ្វើស្អី?លែងដៃ!!» ខេលី ចាប់ផ្តើមមានអារម្មណ៍ថាមិនស្រួលកំឡុងពេលដែរជេនព្យាយាមដើថយក្រោយរហូតខ្លួនជាប់នឹងបង្កានដៃរបស់កប៉ាល់។
«ហឹស...» ជេន ញញឹមចុងមាត់យ៉ាងពេញចិត្តមុននឹងប្រើកម្លាំងដៃរុញដៃរបស់ខេលីដែនាងសង្កត់ជាប់លើស្មារុញច្រាននាងមួយទំហឹងរហូតធ្លាក់ទឹក... *ប្រូង*
  ខេលី បើភ្នែកស្លើនៅពេលដែឃើញជេននាងធ្លាក់ទឹកបែបនេះ ទឹកមុខរបស់នាងក៏ប្រែទៅជាស្លេកមួយរំពិច...
«ជួយផង!! មានមនុស្សធ្លាក់ទឹក» រាងស្តើងចាប់ផ្តើមឆ្លេឆ្លារកមនុស្សមកជួយ ទោះនាងស្អប់ជេនខ្លាំងយ៉ាងណាក៏នាងមិនបានចង់ឱ្យជេននាងស្លាប់ដែរ។
«មានរឿងអី?» Sooប្រញាប់រត់មករកនាងព្រោះមិញនេះគេបានឡឺសម្លេងរបស់ខេលីស្រែក...
«ស៊ូ...ស៊ូ!!!ជេននាងធ្លាក់ចូលទៅក្នុងទឹកហើយ!»
«ចង្រៃយ៍!!!» រាងក្រាស់មិនបង្អងយូក៏ប្រញាប់លោតចូលទៅក្នុងទឹកដើម្បីជួយជេន...
*ប្រូង...*
   ជេន នាងមិនមែនមិនចេះហែលទឹកនោះទេ បើនាងមិនចេះហែលទឹកនាងក៏មិនប្រថុយធ្វើបែបនេះដូចគ្នា នាង
គ្រាន់តែចង់ឱ្យពូរបស់នាងផ្តាច់ទំនាក់ទំនងជាមួយស្រី
ម្នាក់នោះហើយនាងក៏ចង់ដឹងដូចគ្នាថាតើគេនឹងមកជួយនាងឫមួយក៏អត់។ ជេន នាងបិទភ្នែកសន្សឹមៗពេលដែរក្នុងខួក្បាលកំពុងគិតរឿងជាច្រើន ពេលខ្លះនាងក៏ចង់ស្លាប់ដែរ មូលហេតុព្រោះតែពេលនេះនាងរស់នៅវាវេតនាចិត្តខ្លាំងណាស់។ កំឡុងពេលដែរកំពុងគិតរឿងជាច្រើននៅក្នុងចិត្តនោះក៏មានដៃមួយគូមកក្រសោបមុខរបស់នាងទាំងពីហើយថើបបបូមាត់នាងដោយចង់ផ្តល់ខ្យលដង្ហើមឱ្យនាង។ រាង
តូចប្រញាប់បើកភ្នែកឡើងហើយក៏ឃើញអ្នកជាពូនៅនឹងមុខ នាងតូចក៏ប្រញាប់យកដៃរុញទ្រូងរបស់គេចេញតែគេមិនខ្វល់ហើយនៅតែបន្តថើបនាងដដែរ។ជេនក៏ចាប់ផ្តើមទន់ខ្លួននឹងអស់កម្លាំងជាខ្លាំងត្របកភ្នែកទាំងគូក៏បិទម្តងបន្តិចៗ
ស៊ូ ឃើញបែបនេះក៏ប្រញាប់ក្រសោបខ្លួនរបស់នាងឡើងទៅខាងលើវិញ។

To be continued

លោកពូ complete✔️ Season IWhere stories live. Discover now