ភាគ២១ លោកពូ

810 38 4
                                    

ស៊ូ គេបានចេញមករក ខេលី នៅបន្ទប់របស់នាងដើម្បីនិយាយពីរឿងដែរជេនធ្លាក់ទឹកពីម្សិលមិញ។ *ក្រាក~~~
«ស៊ូ?? បងមកមានកាអី?» ខេលី ដែរកំពុងឈរឆុងកាហ្វេសម្រាប់អាហារពេលព្រឹករបស់នាងក៏រហ៍សក្រលេកមកមើលស៊ូដែរនៅសុខៗគេមករកនាងដល់ក្នុងបន្ទប់បែបនេះ។
«ខ្ញុំមានរឿងខ្លះចង់និយាយជាមួយនាង!!»
«ចូលមកអង្គុយផឹកកាហ្វេសិនមក!!» ស៊ូ ឡឺដូចច្នេះក៏ចូលទៅអង្គុយនៅតុកអាហារហើយខេលីក៏កាន់ពែងកាហ្វេពីកែវសម្រាប់គេនឹងនាងហើយក៏ដាក់បង្គុយចុះនិយាយជាមួយគេ
«បងមានរឿងអីចង់និយាយជាមួយខ្ញុំ?» ខេលី នាងនិយាយដោយស្នាមញញឹមយ៉ាងសប្បាយចិត្តព្រោះជាធម្មតាស៊ូគេមិនដែរខ្វាយខ្វល់នឹងនាងនោះទេ តែថ្ងៃនេះក៏មកនិយាយជាមួយនាងទាំងព្រឹកថែមទាំងមកដល់បន្ទប់នាងទៀត។
«នាងដឹងទេថាហេតុអីជេនធ្លាក់ទឹក?»
«បងមកនិយាយពីរឿងនេះហេ៎?» ខេលី ប្រែទឹកមុខភ្លាមពេលដែរឡឺគេនិយាយពីរឿងរបស់ជេន គ្រប់ពេលគេតែងតែនិយាយពីជេន ថ្ងៃនេះក៏ដូចគ្នា គេមករកនាងព្រោះចង់ដឹងមូលហេតុ ថាហេតុអីជេន នាងធ្លាក់ទឹក
«ឆ្លើយមក!! ព្រោះនាងក៏នៅទីនោះ!»
«ខ្ញុំមិនដឹងទេ!! ថាមិនត្រូវ នាងលោតទៅដោយខ្លួនឯងផងក៏ថាបាន!» ខេលី នាងនិយាយផ្ទុយពីអ្វីដែរបានកើតឡើងកាលពីម្សិលមិញ ព្រោះនាងមិនចង់ឱ្យគេសួរដេញដោវែងឆ្ងាយថាហេតុអី ជេននាងធ្វើបែបនោះ
«...»
«ស៊ូ!!! បើអូនប្រាប់ថានាងជាអ្នករុញដៃអូនឱ្យច្រាននាងដោយខ្លួនឯង បងជឿអូនទេ?»
«ហេតុអីជេនត្រូវធ្វើបែបនោះ?»
«ក៏ព្រោះតែនាងខឹងអូនដែរបានរៀបកាជាមួយនឹងបង ហើយនាងធ្វើបែបនេះព្រោះចង់ទម្លាក់កំហុសមកលើអូនហើយបងក៏ស្អប់អូន!»
«ខ្ញុំមិនអាចជឿសម្តីតែម្ខាងនោះទេ!!»
«បាន! បងមិនជឿក៏មិនអីដែរ អូននឹងព្យាយាមរកភុស្តតាំងមកបញ្ចាក់ឱ្យបងឃើញថាអូនមិនបានច្រាននាងនោះទេ»
«ខ្ញុំនឹងរងចាំ!!» និយាយហើយក្រោកបម្រុងនឹងដើរចេញទៅតែខេលីក៏រត់អោបចង្កេះគេពីក្រោយជាប់ហើយនិយាយអារម្មណ៍ឈឺចាប់៖
«ស៊ូ!! អូនស្រលាញ់បងខ្លាំងណាស់!!តែហេតុអីបង
មើលមិនឃើញក្តីស្រលាញ់របស់អូន?» ស៊ូ មិននិយាយអីតែក៏បែមកឈរស្ងៀមនៅទល់មុខនាងហើយក៏អោបនាងជាប់ដោយកាលួងលោម គេនឹងឈរអោបនាងបែបនេះដើម្បីឱ្យនាងមានអារម្មណ៍ធូស្បើយខ្លះ។
«អ្ហឹក...» កំឡុងពេលដែខេលីកំពុងឱបស៊ូយ៉ាងណែននោះ នាងតូចជេនមិនដឹងលិចចេញមកពីខាងណា នាង
ឈរមើលពួកគេពីក្រៅបន្ទប់ មុនដំបូងនាងគិតថាមករកស៊ូព្រោះនាងឡឺអ្នកបម្រើនៅទីនេះនិយាយថាគេឡើងមកបន្ទប់នេះទើបនាងចង់មកនាំគេទៅញាុំអាហារពេលព្រឹកជាមួយគ្នា តែមិនទាន់នឹងបើកទ្វាបន្ទប់អស់ស្រួលបួលផងនាងក៏ឃើញមុនទៅហើយថាពួកគេកំពុងឱបគ្នាយ៉ាង
ស្អិតរមួត។ ទឹកភ្នែកដែរខំទប់មិនឱ្យស្រក់វាក៏ស្រក់មកដូចជាទឹកបាក់ទំនប់ នាងឈឺចិត្តណាស់ពេលដែរឃើញគេនឹងស្រីផ្សេងឈរអោបគ្នាបែបនេះ គេទុកនាងចោលនៅក្នុងបន្ទប់ហើយមករកស្រីម្នាក់នេះ គេមិនខ្វល់ថានាងឃ្លានឫអត់គេមិនដែរចាប់អារម្មណ៍នឹងនាងទេ។ កន្លងមកនាងជាស្រីល្វង់ម្នាក់ដែរស្រលាញ់មនុស្សដែរគេគ្មានថ្ងៃស្រលាញ់នាងទ្រាំឱ្យគេធ្វើបាបក៏ព្រោះតែនាងស្រលាញ់គេមិន
ចង់ទៅណាឆ្ងាយពីគេ។ នាងតែងតែនិយាយថាស្អប់គេ ប៉ុន្តែបេះដូងរបស់នាងនៅតែស្រលាញ់គេ ស្រលាញ់រហូតមកគ្មាថ្ងៃស្អប់គេនោះទេ។
«អ្ហឹក...ៗៗ ហេតុអីល្ងង់យ៉ាងនេះ?» ជេន ដើរចេញពីទីនោះទាំងទឹកភ្នែករហាម មនុស្សដែរនៅស្នាក់ទីនេះក៏សម្លឹង
មករកនាងគ្រប់គ្នាតែនាងគ្មានអារម្មណ៍ស្អីនោះទេ ជើងទាំងពីចេះតែដើរទៅមុខជារឿយៗរហូតដើរទៅបុកនឹងទ្រូងមាំរបស់បុរសម្នាក់ដែរតែងតែជួយនាងកន្លងមក។
«ជេន!!!»
«អ្ហឹកៗ...Mark!!!» នាងតូចងើយសម្លឹងទៅមុខគេហើយក៏អោបគេយ៉ាងណែន
«ឯងកើតអី?» Markក៏យកដៃទៅអង្អែលក្បាលនាង
ថ្នមៗដោយកាលួងលោម
«អ្ហឹកៗ យើងមិនចង់រស់នៅទៀតទេ!!»
«នាងឆ្កួត! និយាយស្អីបែបនឹង!! មោះ...យើងនាំឯងទៅញាុំអាហារពេលព្រឹកនៅខាងក្រៅ»
«មិនឃ្លានទេ!!»
«មិនឃ្លានក៏ត្រូវតែញាុំដែរ!!»
«. . .» នាងតូចមិនបដិសេធទៀតក៏ទៅញាុំអាហារពេលព្រឹកជាមួយគេនៅខាងក្រៅ
បន្ទាប់ពីមកដល់តុកអាហារហើយនាងតូចគិតតែពីសម្លឹងម្ហូបនៅលើតុកដោយមិនព្រមញាុំ ទឹកមុខក៏ចាប់ផ្តើមស្លេកស្លាំង។
«ហេតុអីមិនញាុំ?» Markសួរទៅនាងព្រោះឃើញនាងអង្គុយធ្មឹងសម្លឹងអាហារនៅលើតុកដោយមិនព្រមញាុំសោះ
«ញាុំមិនចូល!!»
«និយាយមកឯងកើតអី!!»
«យើង...យើង!!» ជេន និយាយមិនចេញ នាងពីបាលបរិយាយប្រាប់គេខ្លាំងណាស់ នាងមិនដឹងថាប្រាប់គេពីកន្លែងណាទៅមុននោះទេ។
«និយាយមកយើងចាំស្តាប់!»
«គឺ...» ជេន ក៏ចាប់ផ្តើមនិយាយរឿងទាំងអស់ដែរនាងជួបតាំងពីមកដល់សេអ៊ូលនេះហើយនឹងរឿងដែរលោកពូបំពានលើនាងប្រាប់ទៅMarkទាំងអស់គ្មានសល់នោះទេ មុនដំបូងក៏មិនចង់និយាយតែបើមិននិយាយនាងនឹងស្ទះស្លាប់មិនខាន
រាងក្រាស់អង្គុយស្តាប់រឿងដែរនាងប្រាប់គ្រប់រឿងគេក៏មានអារម្មណ៍អាកអន់ស្រពោនចិត្តមិនតិចនោះទេ តាមពិតMarkគេលួចស្រលាញ់ជេនយូហើយតែមិនហ៊ានសារភាពប្រាប់នាងព្រោះខ្លាចនាងស្អប់ តែមកដល់ពេលនេះវាប្រហែលហួសពេលអស់ហើយព្រោះបេះដូងនាងប្រគល់ឱ្យពូរបស់នាងអស់ហើយ។
«Mark!!»
«ជេន!!» រាងក្រាស់ស្រដីហៅឈ្មោះនាងយ៉ាងស្រទន់ហើយក៏ក្រោកពីកៅអីដើរទៅជិតនាងតូច ហើយក៏អោនចាប់ដៃនាង
«ហុឹម?»
«ឯងត្រូវចាំណា! ទោះជាឯងពីបាកចិត្តឫកើតទុកខ្លាំងយ៉ាងណាក៏ដោយ ឯងនៅមានយើងចាំជួយឯងគ្រប់ពេល!! កុំគិតថាខ្លួនឯងគ្មាននរណាឱ្យសោះ ឯងនៅមានយើង!»
«អឹម!! យើងដឹងហើយ! យើងស្រលាញ់ឯងណាស់Mark»
ជេន និយាយហើយក៏ស្ទុះឱបកគេជាប់យ៉ាងរំភើបនាងសប្បាយចិត្តណាស់ដែរមានមិត្តដូចជាគេ គេតែងតែជួយនាងយកចិត្តទុកដាក់នឹងនាងគ្រប់ពេលទាំងអស់។

To be continued

លោកពូ complete✔️ Season IWhere stories live. Discover now