លោកពូ (២៧)

729 35 1
                                    

   ឡានស្ព័រសារីចុងក្រោយគេបង្អស់បានឈប់នៅមុខភូមិគ្រឹះដល់ធំស្កឹមស្កៃរបស់ម្ចាស់កាយសង្ហារដែរជាម្ចាស់ក្រុមហ៊ុនលក់ រថយន្តដល់ល្បីល្បាញ់នៅក្នុងស្រុកនឹងក្រៅស្រុកផងដែរ។ គេមានអាយុច្រើនណាស់ហើយ ហើយក៏មានមុខជំនួញនឹងលុយចាយមិនអស់នៅក្នុងដៃដូចគ្នា តែគេនៅតែមិនទាន់សម្រេចចិត្តជ្រើសរើសនារីណាម្នាក់មកគូគ្រង់នោះទេ ចំណែកពេលនេះក៏ដូចគ្នា ទោះមានមនុស្សស្រីច្រើនរាប់មិនអស់មកថ្វាយខ្លួនឱ្យគេដល់កន្លែងក៏គេមិនដែរយកភ្នែកមើលដូចគ្នា។ រាងខ្ពស់ស្រឡះឈានជើងចុះពីលើរថយន្តសារីទំនើបជាមួយនឹងទឹកមុខមាំគ្មានស្នាមញញឹមហើយក៏ដើរចូលទៅក្នុងភូមិគ្រឹះដែរកំពុងមានអ្នកបម្រើឆ្វេងស្តាំចាំមកទទួលរូបគេ។ ជេន ចុះពីលើឡានទាំងឈឺក្បាលធីងធោង នាងមិនយល់ទេថាហេតុអីនៅសុខៗក៏ឈឺក្បាលដូចត្រូវគេយកដំបងមកវៃបែបនេះ នាងតូចយកដៃទៅឈ្លីសៀតផ្កាតិចៗដើម្បីកាត់បន្ថយកាឈឺចាប់ត្រង់ក្បាលខ្លះហើយក៏ដើរចូលទៅខាងក្នុង។
«អ្នកប្រុស!!!» រាងចំណាស់និយាយឡើងទាំងស្នាមញញឹមពព្រាយកាលបើឃើញរាងក្រាស់ដែជាអ្នកប្រុសតូចដែរគាត់ខំមើលថែថ្នាក់ថ្នមតាំងពីតូចត្រឡប់មកវិញព្រោះគាត់នឹក
អ្នកប្រុសតូចនេះខ្លាំងណាស់គាត់ប្រៀបដូចជាម្តាយទី២យ៉ាងចឹង
«ម៉ែដោះ! ជួយរៀបចំអាហារដាក់នៅលើតុកផង ព្រោះជេន នាងមិនទាន់បានញាុំអីទេ ខ្ញុំក៏ដូចគ្នា!!» រាងសង្ហារដើរមកជិតម៉ែដោះហើយនិយាយដោយសម្លេងមាំជាមួយនឹងទឹកមុខរាបស្មើរ
«ចា៎! បាន» រាងចំណាស់ក៏តបទៅវិញយ៉ាងសប្បាយចិត្ត ស៊ូក៏ញញឹមស្ងួតដាក់ម៉ែដោះបន្តិចមុននឹងឡើងទៅខាងលើដើម្បីផ្លាស់សម្លៀកបំពាក់ចេញ
«ម៉ែដោះ!!»
«អ្នកនាងតូចរបស់ម៉ែដោះ!! នេះទៅតែប៉ុន្មានថ្ងៃសោះ ហេតុអីមើលទៅស្គមយ៉ាងនេះ?» ម៉ែដោះ ក្រលែកមកឃើញម្ចាស់សម្លេងភ្លាមក៏នឹកមិនភ្ញាក់ផ្អើលមិនបាន នេះនាងតូចរបស់គាត់ស្គមណាស់ថែមទាំងទឹកមុខស្លេកស្លាំងទៀតដូចទើបតែក្រោកពីឈឺយ៉ាងចឹង រាងចំណាស់ក៏លើកដៃទៅអង្អែលក្បាលរបស់នាងតូចថ្នមៗដោយក្តីបារម្ភ
«គឺខ្ញុំមិនសូវស្រួលខ្លួន ទើបមិនបានញាុំបាយឱ្យទៀង!» រាងតូចឆ្លើយឡើងជាមួយនឹងស្នាមញញឹមស្ងួតនឹងគ្មានកម្លាំងកំហែង
«ចឹងចាំម៉ែដោះទៅត្រៀមអាហារពេលព្រឹកឱ្យណា!!»
«ចា៎!!» និយាយហើយម៉ែដោះក៏ប្រញាប់ទៅរៀបចំ
អាហារសម្រាប់ពួកគេទាំងពី ចំណែកអ្នកបម្រើផ្សេងទៀតក៏នាំគ្នាជួយយកឥវ៉ានទៅទុកនៅក្នុងបន្ទប់របស់នាងតូចវិញ
   ជេន ដើរទៅអង្គុយនៅតុកអាហារដោយគ្មានកម្លាំងកំហែងអីសោះ ដើរដូចជាមនុស្សអត់ឆ្អឹងយ៉ាងចឹង ទឹកមុខក៏ស្លេកខុសធម្មតា ចំណេកក្បាលវិញឈឺស្ទើរផ្ទុះចេញមកក្រៅហើយ។
    មួយសន្ទុះក្រោយម៉ែដោះក៏បានលើកអាហារទាំអប៉ុន្មានដែរគាត់បានធ្វើយកមកដាក់នៅលើតុក ចំណែកស៊ូ ក៏ចុះមកដល់ល្មម រាងក្រាស់បស់ជំហានមកអង្គុយនៅមុខនាងតូចដោយក្រសែភ្នែកសម្លឹងនាងមិនឈប់ ចំណែកនាងតូចវិញនាងមិនបានដឹងអ្វីនោះទេ ក្រៅពីអង្គុយស្ងៀមដូចជារូបចម្លាក់ ចង់អ្នកណាមក ក៏នាងមិនចាប់អារម្មណ៍ដឹងដែរ។
«ម៉ែដោះ!! ដួសបាយទៅ!»
«ចា៎!!»
   រាងចំណាស់ក៏ចាប់ផ្តើមដួសបាយដាក់ចានឱ្យ ស៊ូ នឹងនាងតូច ជេន ក៏ចាប់កាន់ស្លាបព្រាហើយដួសម្ហូបនៅនឹង
មុខមកញាុំ ចំណែកស៊ូក៏ចេះតែសម្លឹងមើលមុខនាងតូចមិនឈប់ គេកំពុងតែមានអារម្មណ៍មិនល្អពេលដែរឃើញនាងតូចធ្មឹងៗបែបនេះ ឃើញហើយទើសភ្នែកណាស់។
«ឯងកើតអី?ធ្មឹងៗ ដូចប្រលឹងហោះចេញពីខ្លួនអស់ចឹង!»
«ខ្ញុំឆ្អែតហើយ! ពូញាុំបន្តចុះ!» នាងតូចនិយាយហើយក៏ងើបបម្រុងនឹងដើរចេញទៅខាងលើវិញតែ ស៊ូក៏និយាយឡើងបង្អាក់ដំណើរនាង៖
«ឈប់សិន! ឯងញុាំទើបតែបានពីម៉ាតទេ!!» រាងក្រាស់និយាយឡើងព្រោះគេឍើញចានបាយរបស់នាងតូចសល់បាយសឹងតែទាំងអស់
«គឺ...»
«ម៉ែដោះធ្វើម្ហូបមិនត្រូវមាត់អ្នកនាងតូចមែនទេ?» រាងចំណាស់ក៏សួរឡើងព្រោះខ្លាចថាខ្លួនធ្វើម្ហូបមិនត្រូវមាត់
អ្នកនាងតូចទើបនាងញាុំមិនចូល
«មិនមែនទេ ម៉ែដោះ!! ម្ហូបអស់នេះសុទ្ធតែម្ហូបខ្ញុំចូលចិត្តទាំងអស់ តែខ្ញុំមិនសូវស្រួលខ្លួនទើបញាុំមិនចូល!!»
«ចឹងទេហេ៎!!»
«ចា៎!!» ជេន ក៏ញញឹមស្ងួតដាក់ម៉ែដោះបន្តិចមុននឹង
ក្រលែកទៅនិយាយជាមួយលោកពូរបស់នាង
«ខ្ញុំសុំទៅសម្រាក់សិនហើយ!!»
«...» រាងសង្ហារមិននិយាយអ្វីហើយក៏បន្តញាុំបាយរបស់គេធ្វើដូចជាគ្មានអីកើតឡើងយ៉ាងចឹង ទាំងដែរអ្នកម្ខាង
ទៀតព្យាយាមនិយាយជាមួយគេ។
  ជេន ក៏មិនចង់និយាយអ្វីទៀត ហើយក៏ឡើងទៅខាងលើទាំងល្ហិតល្ហៃក្នុងខ្លួន
«ម៉ែដោះ!!»
«ចា៎! អ្នកប្រុស»
«ជួយធ្វើស៊ុបមួយចានឱ្យខ្ញុំផង!!»
«ចា៎!!»
  ស្រដីចាប់ ម៉ែដោះក៏ប្រញាប់ប្រញាល់ទៅធ្វើភ្លាមតាមបញ្ចារបស់រាងក្រាស់ អ្នកណាថាគេមិនខ្វល់ពីនាង? គេគ្រាន់តែមាត់រឹងប៉ុន្នោះ តែចិត្តវិញមិនរឹងដូចជាមាត់នឹងទង្វើរនោះទេ។

To be continued
#seokmin

លោកពូ complete✔️ Season IWhere stories live. Discover now