លោកពូ (២៦)

730 35 0
                                    

      មិនយូប៉ុន្មានកប៉ាលដល់ធំមួយនេះបានឡើងមកដល់លើគោកវិញ ភ្ញៀវគ្រប់គ្នាក៏នាំគ្នាចុះចេញពីកប៉ាលនឹងត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។ រាងតូចឈរសម្លឹងមើលផ្ទៃទឹកសមុទ្រដោយអារម្មណ៍មិននៅនឹងខ្លួន ស៊ូ ឃើញបែបនេះក៏ប្រញាប់ដើរមករកនាងមុននឹងនិយាយដោយសម្លេងមាំ៖

«ទៅផ្ទះដែរទេ?» និយាយហើយក៏ចុះទៅដោយមិនខ្វលពីអ្នកម្ខាងទៀតដែរកំពុងតូចចិត្តតូចថ្លើមនឹងរូបគេដែរមិនខ្វាយខ្វលពីនាង នាងតូចបម្រុងនឹងឈានជើងចុះទៅហើយតែក៏មានសម្លេងទូរស័ព្ទបន្លឺឡើង

~រីង រីង ~

  នាងតូចប្រញាប់យកទូរស័ព្ទចេញពីក្នុងកាបូបមកមើលឱ្យដឹងថាជាលេខរបស់អ្នកណា
«លោកប៉ា?!!» បន្ទាប់ពីយកទូរស័ព្ទចេញមកមើលហើយក៏ឃើញថាអ្នកដែរខលមកគឺជាលោកប៉ារបស់នាង ភ្លាមនោះទឹកមុខរបស់នាងតូចប្រែជាស្លេកស្លាំង ដៃក៏ចាប់ផ្តើមញ័រ នាងកំពុងតែភ័យខ្លាចក្នុងកានិយាយកុហកឳពុកខ្លួន នាងប្រាប់អ្នកផ្ទះថាមកដើរលេង តែនាងបែជាមិនបានមកដើរលេងតាមដែរនិយាយនោះទេ នេះជាហេតុដែរធ្វើឱ្យនាងភ័យខ្លាចក្នុងកានិយាយកាពិត ជេន នាងក៏ដឹងច្បាស់ថាលោកប៉ារបស់នាងមិនចូលចិត្តមនុស្សកុហកហើយក៏រឹតតែមិនចូលចិត្តមនុស្សក្បាលរឹង។

«ហេតុអីមិនចុះ?» ស៊ូ ដែរឈរចាំនាងនៅខាងក្រោមក៏សួរឡើងទាំងឆ្ងល់ នេះនៅឈរធ្មឹងដូចរូបចម្លាកធ្វើស្អី
«ខ្ញុំ...ខ្ញុំសុំទៅនិយាយទូរស័ព្ទមួយភ្លេតសិន!!» ជេន ក៏រហ័សគេចវេសបម្រុងនឹងចេញទៅនិយាយទូរស័ព្ទកុំឱ្យគេឡឺ តែក៏ត្រូវគេឡើងមកចាប់កដៃនាងជាប់

«មោនេះ!! ឱ្យទូរស័ព្ទមក អ្នកណាខលមក?» រាងក្រាស់រហ័សលាដៃទាយកទូរស័ព្ទពីនាងតូច តែនាងស្ទាក់ស្ទើមិនចង់ប្រគល់ឱ្យ
«គឺ...គឺ»
«...» ស៊ូ មិននិយាយអីតែក៏ប្រញាប់កញ្ឆក់ទូរស័ព្ទចេញពីដៃរបស់នាងតូចយកមកមើលទាំងកម្រោល
«លោកពូ!!»
«ហេតុអីមិនលើក?នេះជាលេខប៉ារបស់ឯង!!»
«ឱ្យមកខ្ញុំវិញមក! ខ្ញុំនិយាយជាមួយគាត់!» ជេន ព្យាយាមឆូងចាប់យកទូរស័ព្ទរបស់ខ្លួនមកវិញ តែស៊ូមិនព្រមប្រគល់ឱ្យ ហើយក៏និយាយទាំងដាក់កំហិតទៅលើនាង៖
«ឆាប់ឡើងឡានមក! និយាយក្នុងឡានក៏បានដែរ!»
«តែ...»
«ឱ្យលឿន!!!» រាងក្រាស់សង្កត់សម្លេងមាំជាមួយនឹងក្រសែរភ្នែកមុតស្រួចធ្វើឱ្យនាងតូចរហ័សដើរទៅក្នុងឡានដែរមាន សា ជាអ្នកបើក។

ល្មមតែប្រកែកគ្នាហើយមកអង្គុយនៅក្នុងឡាននេះ
លេខប៉ារបស់នាងលោតឡើង៣ដងទៅហើយ ប៉ារបស់នាងនៅតែព្យាយាមខលមកម្តងហើយម្តងទៀតរហូតដល់នាងតូចលើកទទួលទាំងអារម្មណ៍ភិតភ័យ។

"លោកប៉ា!!"
"នេះកូននៅធ្វើស្អី បានជាទើបតែលើកទូរស័ព្ទរបស់
ប៉ាបែបនេះ?"
"គឺខ្ញុំទុកទូរស័ព្ទចោលនៅក្នុងបន្ទប់ ហើយក៏ចេញទៅ
ដើរលេងខាងក្រៅ!!" នាងតូចនិយាយបន្តើរភ្នែកក៏ដៀងសម្លឹងអ្នកម្ខាងទៀតដែកំពុងអង្គុយក្បែងនាងបន្តើរ
"ហើយយ៉ាងម៉េចដែរ?កូនមិនអីទេហេ៎?ដើរលេងសប្បាយទេ?"
"ចា៎! សប្បាយ"
"ហើយពេលណាកូនត្រឡប់មកវិញ?"
"គឺឆាប់ៗនេះហើយ!!"
"ល្អហើយ កុំនៅដើរលេងយូពេក!"
"ចា៎!"
"បានហើយចឹង! កូនដើរលេងបន្តចុះ!"
"ចា៎! ប៉ា" ទូរស័ព្ទត្រូវបានកាត់ផ្តាច់ រាងតូចដាក់ទូរស័ព្ទចូលទៅក្នុងកាបូបរបស់នាងវិញហើយក៏ដក់ដង្ហើមទាំងតឹងទ្រូងរួចសម្លឹងមើលទៅទេសភាពខាងក្រៅដោយទឹកមុខ
ស្រងូកស្រង៉ាត នាងមិនដែរបានញញឹមនោះទេពេលដែរនាងបានមកនៅជាមួយបុរសកំណាច់ម្នាក់នេះ តែផ្ទុយទៅវិញវាមានតែទឹកភ្នែករាប់មិនអស់។

ស៊ូ ក្រលែកមើលទៅនាងតូចដែរកំពុងគេងលក់ផ្អៀងកទៅម្ខាងដោយភាពហត់នឿយ នាងគេងមិនបានគ្រប់គ្រាន់ហើយក៏ញាុំមិនសូវបានច្រើនដែរ ប្រហែលមកពីនាង
គិតច្រើនពេក ដៃមាំរុញក្បាលរបស់នាងតូចឱ្យមកកើយស្មារបស់គេថ្នមៗ

«ឯងប្រហែលហត់ណាស់ហើយ!! សូមទោស!»
រាងមាំនិយាយាម្លេងតិចៗទៅកាន់នាងតូចដែរកំពុងគេងលង់លក់នៅលើស្មារបស់គេដោយមិនដឹងខ្យល់អី គេក៏មានអារម្មណ៍ថាអាណិតនាងដូចគ្នា តែគេក៏រឹតតែមិនយល់ពីខ្លួនឯងថារាល់ថ្ងៃនេះគេចង់ធ្វើស្អីឱ្យប្រាកដ ទោះពេលខ្លះដឹងថាទង្វើរបស់ខ្លួនវាជ្រុលហួសហេតុពិតមែនតែក៏បានត្រឹមប្រើពាក្យសូមទោសទៅកាន់នាង។

(ទម្រាំតែគេយល់ពីអារម្មណ៍របស់ខ្លួនហើយដឹងខុសនោះ នាងប្រហែលចាក់ចេញបាត់ហើយ)

To be continued

#seokmin

លោកពូ complete✔️ Season IWhere stories live. Discover now