លោកពូ ៣៩

808 35 4
                                    

_ប្រលានយន្តហោះ_
  គ្រប់គ្នាបានជូនដំណើរជេនមកដល់កន្លែងរង់ចាំអស់ហើយ តែកាជូនដំណើរមួយនេះបែជាគ្មានវត្តមានរបស់បុរសម្នាក់នោះទៅវិញ។ "គេប្រហែលជាមិនមកទេ!!ព្រោះខ្ញុំនឹងគេមិនមានអ្វីពាក់ពាន់នឹងគ្នាទៀតទេ☺️"នាងតូចអង្គុយគិតក្នុងចិត្តតែម្នាក់ឯង ប៉ាម៉ាក់អ្នកគ្រប់គ្នាគេត្រឡប់ទៅវិញអស់ហើយ នៅតែនាងម្នាក់អង្គុយរងចាំជើងហោះហើរចេញប៉ុន្នោះ។
«ប៉ារបស់កូនប្រហែលជាមិនបានមកលាកូនជាលើកចុងក្រោយទេ!!ម៉ាក់សូមទោសណា» ដៃស្តើងស្ទាបពោះថ្នមៗនិយាយដោយស្នាមញញឹមបង្កប់ដោយទុកសោក
«ជេន!!» សម្លេងស្រែកពីរាងក្រាសដែរខំរត់មកយ៉ាងត្រដាបត្រដួសមករកនាង
«ផ្តល់ឱកាសឱ្យបងខ្លះបានទេ?អូនកុំទៅបានទេ!» រាងក្រាសលោតជង្គុងនៅមុខនាងតូចនៅក្នុងប្រលានយន្តហោះដល់ធំនៅក្នុងទីក្រុង គេនិយាយទាំងដឹងកំហុសថាគេពិតជាខុសពិតមែន គេដឹងហើយថាគេ ស្រលាញ់នាងប៉ុន្នាពេលនេះមនុស្សប្រុសដូចជាគេចាប់ផ្តើមមានអារម្មណ៍ថាស្តាយក្រោយហើយ។
«ខ្ញុំតែងតែផ្តល់ឱកាសឱ្យលោក ខ្ញុំតែងតែលើកលែងឱ្យលោកជាច្រើនលើកជាច្រើនសា...» រាងស្តើងនិយាយដោយទឹកមុខរាបស្មើ នាងគ្មានអារម្មណ៍អីទៀតនោះទេ ព្រោះបេះដូងរបស់នាងវាស្ពឹកអស់ទៅហើយ វាលែងដឹងអ្វីថាជាកាឈឺចាប់ទៀតហើយ។
«ជេន!!»
«ខ្ញុំដឹង! ខ្ញុំល្អមិនគ្រប់គ្រាន់សម្រាប់លោកទេ»
«.....»
«ខ្ញុំលើកលែងទោសឱ្យលោក ខ្ញុំមិនខឹង មិនស្អប់លោកទេ!! តែ...ខ្ញុំនឹងលោកមិនអាចទៅរួចទេ😊» ជេន និយាយទាំងស្នាមញញឹមសម្លឹងទៅគេ នាងដឹងថានាងមិនសាកសមនឹងទទួលបានក្តីស្រលាញ់ពីគេនោះទេ។
«អ្ហឹក...ជេន!!» ទឹកភ្នែកកូនប្រុសក៏ស្រក់ចុះមកមួយដំណក់ ទីបំផុតគេចេះយំចេះខូចចិត្តដោយសាតែក្មេងស្រីសាមញ្ញម្នាក់នេះ។
«លោកពូ!!» នាងតូចលោតជង្គុងទល់មុខគេហើយនិយាយពាក្យថាលោកពូដែរនាងតែងតែហៅគេតាំងពីនាងនៅតូចមកម្លេះ នាងពិតជាចង់ឱ្យអ្វីៗត្រឡប់ទៅដូចកាលពីនាងនៅតូចខ្លាំងណាស់។
«អរគុណណាស់ដែរតែងតែមើលថែខ្ញុំតាំងពីតូច
រហូតមក😄ខ្ញុំលាសិនហើយ!!» និយាយហើយក៏ងើបបែខ្នងដើរចេញទៅជាមួយនឹងវ៉ាលីរបស់នាង
ដោយកែវភ្នែកព្យាយាមទប់ទឹកភ្នែកមិនឱ្យហូរចេញមកក្រៅ...
«ជេន!! អូនកុំធ្វើបែបនេះបានទេ!!»

«សូមទោស!!អ្ហឹក បងសូមទោស!!»

  ទីបំផុតលោកស្គាល់ពាក្យថាស្តាយក្រោយហើយ...
បាត់បងមនុស្សដែរខ្លួនស្រលាញ់វាឈឺបែបនេះហេ៎!!

[មនុស្សប្រុសដែរបេះដូងថ្ម ឈាមត្រជាក់ដូចជា
លោកចេះកើតទុក្ខហើយ!!]

លោកពូ complete✔️ Season IWhere stories live. Discover now