(ភាគ៣)លោកពូ

1.1K 41 1
                                    

ឡានស្ព័រសារីចុងក្រោយគេបង្អស់បានឈប់នៅមុខភូមិគ្រឹះដល់ធំស្កឹមស្កៃរបស់ម្ចាស់កាយសង្ហារ។ រាងក្រាស់បីនាងរូចចុះពីក្នុងឡានមុននឹងឡើងទៅខាងលើបន្ទប់ផ្ទាល់ខ្លួនរបស់គេ...ដៃក្រាស់ទម្លាក់នាងតូចនៅលើពូកថ្នមៗដោយមិនចង់ឱ្យនាងភ្ញាក់ តែនាងតូចក៏ភ្ញាក់ដដែរ...តាមពិតនាងមិនបានគេងលក់នោះទេ នាងបានភ្ញាក់តាំងពីយន្តហោះចុះចតម្លេះ តែនាងធ្វើបែបនេះព្រោះចង់ឱ្យពូរបស់នាងបីនាងទៅវិញទេ...។
«លោកពូ!!» នាងតូចនិយាយឡើងមុននឹងសម្លឹងមុខ
គេម៉កៗ.
«ភ្ញាក់ហើយ?ពូធ្វើឱ្យឯងភ្ញាក់មែនទេ?»
«អត់ទេ! ខ្ញុំភ្ញាក់ដោយខ្លួនឯង...»
«ឃ្លានទេ?»
«អឹម...ឃ្លានហើយ»
«ចុះទៅខាងក្រោមទៅ!នៅខាងក្រោមមានម៉ែដោះម្នាក់ឯងចង់ញាុំអីប្រាប់ទៅគាត់ទៅ» រាងក្រាស់និយាយហើយក៏បែខ្នងបម្រុងនឹងដើរទៅតុកធ្វើការតែដៃតូចៗក៏ចាប់កដៃគេពីក្រោយ...
Jen «ពូមិនទៅញាុំទេហ្អេ៎?»
Soo «ពូរវល់ធ្វើការពូមិនឃ្លានទេ!»
Jen «ចឹងJenក៏មិនឃ្លានដែរ!» នាងតូចប្រលែងដៃចេញពីគេហើយបែមុខទៅម្ខាងធ្វើដូចជាអន់ចិត្តនឹងគេយ៉ាងចឹង។
Soo «Jen!!» Sooក៏លុតជង្គង់ចុះនៅមុខនាងតូចហើយចាប់ស្មានាងសងខាងថ្នមៗ គេមិនចង់ឱ្យនាងធ្វើបែបនេះទេ នាងឃ្លាននាងគួរតែចុះទៅញាុំព្រោះក្រពះនាងនឹងគេមិនបានជាប់គ្នាទេ គេក៏ដឹងដូចគ្នាថាចរឹកនាងតូចនេះបែបណា។
Jen «បើពូមិនទៅញាុំJenក៏មិនទៅញាុំ!»
Soo «ក្រែងថាមិនរករឿងនោះអី?»
Jen «Jenមិនបានរករឿង!Jenគ្រាន់តែចង់ឱ្យពូញាុំបាយជាមួយJen»
Soo «ហុឹម!!!បាន...ចុះទៅញាុំបាយទៅ»
Jen «តោះ!!» បន្ទាប់ពីបានឡឺចម្លើយរបស់នាងតូចក៏ញញឹមចេញមកវិញភ្លាមមុននឹងកាន់ដៃគេទៅខាងក្រោមដើម្បីញាុំបាយជាមួយគ្នា។ នាងតូចម្នាក់នេះតែងតែយកឈ្នះគេគ្រប់រឿងទាំងអស់ គេក៏តែងតែតាមចិត្តនាងគ្រប់រឿងដូចគ្នា។ Sooគេមិនមែនជាមនុស្សងាយចុះសម្រុងនឹង
អ្នកណាម្នាក់នោះទេរឹតតែមិនចិត្តទន់ តែគេបែជាចិត្តទន់លើក្មួយស្រីម្នាក់នេះទៅវិញ។
«ម៉ែដោះ!!» រាងក្រាស់ចុះមកខាងក្រោមនិយាយទៅម៉ែដោះដែរនៅផ្ទះបាយ...
«ចា៎ា! អ្នកប្រុស» រាងចំណាស់ដែរមានតួនាទីជាមេផ្ទះមើលការខុសត្រូវនៅទីនេះតាំងពីយូណាស់មកហើយក៏ដើរយឹតៗចេញមកខាងក្រៅ...
«រៀបចំអាហារដាក់លើតុកទៅ!»
«ចម្លែកណាស់!រាល់ដងអ្នកប្រុសមិនដែរញាុំបាយល្ងាចទេ...ហេតុអីថ្ងៃនេះនឹកឃើញមកញាុំ?»
«ខ្ញុំគ្រាន់តែកំដរJenប៉ុន្នោះ!តាមពិតខ្ញុំមិនឃ្លាននោះទេ!» និយាយហើយក៏ដឹកដៃនាងតូចទៅឱ្យអង្គុយនៅតុកបាយ រួចគេក៏ដាក់ខ្លួនអង្គុយជិតនាងតូច។
«អ៊រ! ចាំខ្ញុំទៅរៀបចំជូន»
«បាទ!»
«លោកពូ!! ហេតុអីមនុស្សចាស់ចូលចិត្តធ្វើការបែបនេះ?ធ្វើការដល់ថ្នាក់មិនញាុំបាយ?» នាងតូចនៅមិនអស់ចិត្តរឿងដែរគេមិនព្រមញាុំបាយល្ងាចក៏ហាមាត់សួរទាំងឆ្ងល់។
«មិនទាំងអស់ទេ! វាគ្រាន់តែជាទម្លាប់របស់ពូប៉ុន្នោះ»
«ម៉ាក់Jenប្រាប់ថា ទោះមិនឃ្លានក៏ត្រូវញាុំដែរ ព្រោះ
ខ្លាចឈឺ!!»
«ហុឹស...ម៉ាក់ឯងមើលថែឯងល្អយ៉ាងនេះ! ហេតុអីចង់មកនៅជាមួយពូ?» ដៃក្រាស់លើកអង្អែលសក់ក្បាលនាងតូចថ្នមៗមុននឹងសួរទៅកាន់នាងតូច។
«ខ្ញុំស្រលាញ់ពូ!!» Jenស្រាប់តែនិយាយថាស្រលាញ់ដាក់គេដោយមិនគិតអ្វីសោះ នាងតូចនិយាយបែបនេះធ្វើឱ្យ
អ្នកម្ខាងទៀតគិតថាវាគ្រាន់តែជាសម្តីរបស់កូនក្មេងមិនដឹងអីប៉ុន្នោះ តែគេមិនគិតទេថាពាក្យសម្តីមិញនេះជាពាក្យសម្តីដែរនាងតូចនិយាយចេញពីចិត្តរបស់នាង។
«ហុឹស..!! ពូក៏ស្រលាញ់ឯង» រាងក្រាស់ក៏ឆ្លើយតបដោយគ្មានស្ទាក់ស្ទើព្រោះគេគិតថាវាគ្រាន់តែជាពាក្យសម្តីធម្មតារបស់កូនក្មេងនិយាយលេងសើចមកកាន់គេប៉ុន្មោះគេមិនបានយកជាកាអីនោះទេ។ ចំណែកឯនាងតូចពេលបានឡឺបែបនេះហើយ ញញឹមខ្ចឹបដាក់គេ។
«មកហើយៗ! នេះអ្នកនាងតូចរបស់អ៊ំ» ម៉ែដោះក៏ដាក់ចានអាហារនៅមុខរបស់នាងដោយស្នាមញញឹម។
«អរគុណ!!» នាងតូចឆ្លើយតបដោយកាគោរព ម៉ាក់របស់នាងបង្រៀននាងគ្រប់យ៉ាងមិនថាចរឹក រឹកពាឫកា
និយាយស្តីនោះទេ នាងតូចម្នាក់នេះធ្វើតាមបានយ៉ាងល្អ។
Skip ***
  បន្ទាប់ពីញាុំបាយល្ងាចរួចរាល់Sooក៏នាំJenមកខាងលើវិញដើម្បីឱ្យនាងតូចងូតទឹកផ្លាស់សម្លៀកបំពាក់ឆាប់ចូលគេងព្រោះថ្ងៃស្អែកគេមានប្រជុំនៅក្រុមហ៊ុនខ្លាចខកការប្រជុំ។ «លោកពូ!!» នាងតូចJenកំពុងគេងនៅលើគ្រែក៏សួរទៅកាន់Sooដែរកំពុងអង្គុយនៅតុកធ្វើការរបស់គេ។
«ហឹម?» រាងក្រាស់ឆ្លើយតបដោយភ្នែកនៅសម្លឹងមើលឯកសានៅឡើយ...
«ពេលណាពូឡើងមកគេង?Jenមិនចេះគេងម្នាក់ឯងទេ!»នាងតូចនិយាយធ្វើមុខស្អុយដាក់គេ នាងមិនចូលចិត្តគេងម្នាក់ឯងនៅលើគ្រែធំល្វឹងល្វើយចឹងទេ មើលទៅ
ឯកកាណាស់ នៅផ្ទះម៉ាក់របស់នាងតែងតែឱ្យនាងគេងជាមួយបងប្រុសនាងក្នុងបន្ទប់តែមួយ ទើបនាងមិនសូវមានអារម្មណ៍កណ្តោចកណ្តែង។
«យ៉ាងម៉េចទៀតហើយ គ្រាន់តែគេងនឹងហ្អេ៎?»
«ចា៎ា!!»
«បើមិនគេងឥឡូវទេ ថ្ងៃស្អែកពូមិនឱ្យឯងទៅក្រុមហ៊ុនជាមួយពូទេ!!»
«ហេតុអី?» Jenក៏ផ្អៀងកទៅម្ខាងសួរគេដោយឆ្ងល់ គ្រាន់តែមិនគេងសោះមិនឱ្យទៅក្រុមហ៊ុនដែរ គិតទៅមនុស្សចាស់ចូលចិត្តគំរាមក្មេងណាស់។
«ព្រោះឯងមិនស្តាប់បង្កាប់ពូ!»
«គេងក៏បានតែថា...»
«យ៉ាងម៉េចទៀតហើយ?»
«និទានរឿងឱ្យJenស្តាប់សិនមកបានគេងលក់!»
«ហុឺយ!! ក៏បាន»
«អា៎!! ស្រលាញ់ពូជាងគេ...»
រាងក្រាស់ក៏ដាក់ប៊ិចនឹងឯកសាចុះនៅលើតុករួចដើរទៅទាញសៀវភៅរឿងមួយរួចឡើងទៅអង្គុយផ្អែកខ្នងនឹងក្បាលគ្រែជិតនាងតូចហើយក៏ចាប់ផ្តើមនិទានឱ្យនាងស្តាប់...
មិនប៉ុន្មាននាទីក្រោយនាងតូចJenក៏គេងលង់លក់បាត់ទៅ Sooឃើញហើយក៏ដាក់សៀវភៅនៅតុកជិតក្បាលគ្រែហើយងាកមកថើបថ្ងាស់នាងតូចបន្តិចមុននឹងទៅធ្វើការបន្ត។
(ថើបនោះថើប😒សឹកថ្ពាល់កូនខ្ញុំអស់ហើយ)
និពន្ធដោយ ស៊ុងមីន
To be continued
#SeokMin🥀

លោកពូ complete✔️ Season IWhere stories live. Discover now