(ភាគ៥) លោកពូ

925 42 0
                                    

__១៣ ឆ្នាំក្រោយមក
ថ្ងៃនេះជាថ្ងៃបញ្ចប់កាសិក្សាររបស់នាងតូចJen ដែរពេលនេះនាងមានអាយុ១៧ឆ្នាំហើយ នាងបញ្ចប់កាសិក្សារទៅបានយ៉ាងល្អ។ រាងស្តើងគ្រប់ដណ្តប់ឈុតទទួលសញ្ញាប័ត្រជាមួយនឹងស្នាមញញឹមពព្រាយឈរនៅមុខសាលានឹងអ្នកផ្សេងទៀតដែរគេមកទទួលសញ្ញាប័ត្រដូចគ្នា...នាងសប្បាយចិត្តណាស់ ទីបំផុតពេលវេលាដែរនាងទទឹងរងចាំបានមកដល់ ពេលនេះនាងអាចបំពេញបំណង់របស់លោកពូនឹងប៉ាម៉ាក់នាងបានហើយ។
Jen នាងតែងតែនឹកដល់ពូរបស់នាងគ្រប់ពេល នាងក៏បាននិយាយទូរស័ព្ទជាមួយគេដូចគ្នា ប៉ុន្តែដឹងស្រាប់ហើយថាSooគេរវល់នឹងកាងារប៉ុន្នា ត្រឹមនិយាយជាមួយនាងយូៗម្តងវាគឺល្អណាស់ទៅហើយ។
Chae «ថ្ងៃនេះកូនម៉ាក់ធ្វើបានល្អណាស់!» Chaeដែរជាម្តាយដើរសម្តៅមករកកូនស្រីជាមួយនឹងLiហើយនឹងChaeLiផងដែរ។ នាងកាន់ដៃJenហើយនិយាយដោយស្នាមញញឹម...
Jen «ជាកូនរបស់ម៉ាក់ហើយ ត្រូវតែពូកែមិនចឹង?» នាងតូចឆ្លើយទាំងស្នាមញញឹមដូចគ្មា។
Chae «ហឹស! បានសម្តីណាស់»
Li «ទីបំផុតកូនស្រីប៉ា ធំដឹងក្តី ដឹងខុស ដឹងត្រូវហើយ!» អ្នកដែរជាឳពុកក៏ដើរមកឈរមុខកូននឹងនិយាយដោយការកោតសរសើរដូចគ្នា...
Jen «ប្រាកដហើយ...ហើយថែមទាំងស្អាតនឹង
ឆ្លាតទៀតផង! មែនទេ បងប្រុស?»
ChaeLi «អឺ...ឯងនេះល្អគ្រប់យ៉ាងអស់ហើយ ទាស់តែក្បាលរឹងនឹងឆ្មាស់បន្តិច!» ChaeLiដែរជាបងប្រុសក៏និយាយបញ្ជួសនាង ក្នុងនៃសរសើរបែបឌឺដង...
Jen «ឆឹស...សរសើរដូចអត់សរសើរ!» រាងតូច
ក៏សម្លក់មុខគេបន្តិច...
Man «អត់ទោស! អ្នកនាង...មានបាច់ផ្កាមកផ្ញើរ» មួយស្របកក្រោយមានបុរសម្នាក់បានកាន់បាច់ផ្កាកុលាបសមួយបាច់ហុចមកឱ្យនាង...
Jen «អរគុណ!» នាងតូចទទួលយកហើយក៏អោនអរគុណគេបន្តិចមុននឹងយកក្រដាសដែរជាប់នឹងបាច់ផ្កានោះមកមើលហើយក៏ធ្លោយស្នាមញញឹមចេញមកយ៉ាងពេញចិត្ត។
Chae «របស់អ្នកណានឹងកូន?»
Jen «គឺ...របស់ពូSoo»
Li «ថាអីចេះខុស!!»
Chae «បងហ្អា៎!»
Li «យ៉ាងម៉េច? មើលចុះញញឹម ញញែមបិទមាត់មិនជិតទេ!»
Jen «ប៉ា!!»
ChaeLi «បានហើយៗ ថតរូបទៅ!»
Jen «មោះៗ...»
*១..២..៣..ក្រឹប*
Skip...

__ពេលយប់__
  Jenអង្គុយចុចកំព្យូទ័របស់នាងមួយស្របកហើយក៏ទាញទូរស័ព្ទចេញមកមុននឹងចុចខលទៅនរណាម្នាក់៖
Jen «អាឡូ! លោកពូ»
Soo «Jen?ឯងមានកាអីហេ៎?»
Jen «គ្មានទេ...គឺJenគ្រាន់តែចង់ខលទៅអរគុណបាច់ផ្កាកាលពីព្រឹកមិញប៉ុន្នោះ»
Soo «ពេញចិត្តដែរទេ?»
Jen «ពេញចិត្តណាស់!!»
Soo «ហើយនេះមិនគេងទេហេ៎!?»
Jen «ខ្ញុំមានរឿងចង់និយាយជាមួយពូ»
Soo «រឿងអី?»
Jen «ខ្ញុំចង់ទៅកូរ៉េ!!ពូSooអនុញាតដែេទ?»
Soo «បើប៉ាម៉ាក់ឯងអនុញាតពូក៏មិនថាអីដែរ!»
Jen «ហីយ៉ា...ពូក៏ដឹងថាម៉ាក់នឹងប៉ាសុទ្ធតែមិនចង់ឱ្យខ្ញុំទៅ ជាពិសេសគឺលោកប៉ា»
Soo «ពូមិនដឹងទេ...ដោសស្រាយខ្លួនឯងទៅ ប៉ុន្នឹងសិនចុះពូរវល់ធ្វើសិន!»
Jen «ធ្វើការទៀតហើយ!!»
Soo «ហឹស...បានហើយ ឆាប់ចូលគេងទៅ!»
Jen «ចា៎ា...ជំរាបលាលោកពូ!» Jenក៏បិទទូរស័ព្ទមុននឹងអង្គុយគិតបន្តិចហើយក៏លើកទូរស័ព្ទមកចុចខលម្តងទៀត...
  Jen «អាឡូ!! Mark» Mark ជាមិត្តជិតស្និតរបស់Jenតាំងពីនាងនៅតូចម្លេះ Markជាកូនកាត់កាណាដានឹងកូរ៉េ ទើបពួកគេងាយស្រួលនិយាយ
ទាក់ទងគ្មាដោយមិនលំបាក...
Mark «អាឡូ Jen...ឯងមានកាអីហេ៎?»
Jen «ទាល់តែមានកាទើបខលទៅបានមែនទេ?»
Mark «យើងមិនមែនមានន័យបែបនឹងទេ!»
Jen «គឺយើងមានរឿងចង់ឱ្យឯងជួយ!!»
Mark «រឿងអី?»
Jen «គឺ...%$£*>€%££>£€» Jenក៏និយាយរៀបរាប់ប្រាប់ទៅគេ...
Mark «មិនបានទេ!! បើលោកពូនឹងអ្នកមីងដឹងយើងងាប់មិនខាន...»
Jen «ហីយ៉ា...ជួយយើងម្តងទៅ យើងជាមិត្តឯងណា!»
Mark «ដឹងហើយថាមិត្ត តែនេះវាប្រថុយណាស់ យើងមិនហ៊ានទេ...»
Jen «បើឯងមិនជួយយើង យើងឈប់និយាយជាមួយឯងអស់មួយជីវិតអាMark»
Mark «អូយ...នាងJen! ឯងធ្វើបាបយើងច្បាស់ណាស់»
Jen «ឥឡូវជួយឫអត់?»
Mark «អឺជួយក៏ជួយ!!»
Jen «អា៎ ល្អណាស់ អាពួកម៉ាក ស្រលាញ់ឯងជាងគេ»
Mark «អឺ បានហើយដេកទៅ!»
Jen «អឺ...រាត្រីសួស្តី!» ខ្សែរទូរស័ព្ទក៏បានបិទ...នាងតូចដាក់ទូរស័ព្ទចុះរួចក៏ញញឹមទាំងមានល្បិច...
Jen «ហុឹស...ស្គាល់នាងJenតិចពេកហើយ!!» Jenនាងជាមនុស្សរឹងទទឹងណាស់ បើអ្វីមួយដែរនាងចង់បានហើយនាងត្រូវតែបាន មិនថាប្រើវីធីណាក៏ដោយ នាងមិនដែរស្តាប់សម្តីឳពុកម្តាយម្តងណាទេ តែអ្នកដែរនាងស្តាប់នោះគឺមានតែលោកពូនាងម្នាក់គត់។ នាងមានចរឹកមិនខុសពីLiនោះទេ កាច ឆ្នាស់ រឹងទទឹង មានះយកឈ្នះ ទោះនាងមិនមែនកូនបង្កើតរបស់Liក៏ដោយតែនាងនៅជាមួយគេតាំងពីបាត់ជើងក្រហម ដូច្នេះច្បាស់ណាស់ដែរគេប្រៀនប្រដៅនាងយ៉ាងល្អនឹងចរឹកកាត់ទៅតាមគេគ្មានខុស។

និពន្ធដោយ ស៊ុងមីន
To be continued

#SeokMin_🥀

លោកពូ complete✔️ Season IWhere stories live. Discover now