លោកពូ (៤០) បញ្ចប់វគ្គ១

1.7K 60 13
                                    

        អស់រយះពេលជាច្រើនថ្ងៃ ស៊ូ នៅតែក្នុងបន្ទប់មិនព្រមចេញទៅក្រៅសោះ កាងារក៏ទុកចោល គិតតែឃុំខ្លួនឯងនៅក្នុងបន្ទប់។ «ហេតុអីអូនមិនផ្តល់ឱកាសឱ្យបង?» រាងក្រាសអង្គុយនៅលើឥដ្ធផ្អែកខ្នងទៅនឹងជញ្ជាំង ដបស្រាជាច្រើននៅពាសពេញលើឥដ្ធ ថែមទាំងមានកញ្ចប់បារីទៀតផង។ មនុស្សប្រុសដូចជាគេមិនចូលចិត្តជក់បារីឬផឹកស្រានោះទេ ប៉ុន្តែពេលនេះមើលសភាពរបស់គេចុះមិនខុសពីមនុស្សប្រមឹកនោះទេ។  ក្នុងខួរក្បាលរបស់គេនៅពេលនេះគឺគិតតែពីក្មេងស្រីម្នាក់នោះតែប៉ុន្នោះ ស្រលាញ់ខ្លាំងឈឺចាប់ក៏ខ្លាំងបែបនេះ។

   _ប៉ារីស_
      រយះពេលជាងមួយខែនេះជេននាងរស់នៅជាមួយនឹង ម៉ែដោះនឹងអ្នកបំរើប៉ុន្មានអ្នកទៀតដែរនៅទីនេះ ទោះជានាងមករស់នៅផ្ទះធំ ដែប៉ារបស់នាងទុកឱ្យក៏ដោយ
តែនាងនៅតែចង់ធ្វើការដើម្បីរកលុយសម្រាប់ខ្លួនឯងនឹងកូនរបស់នាង។ ជេន នាងមិនចង់ពឹងផ្អែកទៅលើឳពុកម្តាយទាំងស្រុងនោះទេ ណាមួយពេលនេះនាងធំហើយ នាងត្រូវចេះរៀនរកលុយដោយខ្លួនឯងទើបពេលដែរកូនរបស់នាងកើតមកនាងនឹងមិនលំបាកចិញ្ចឹមគេ។
   ជេន នាងធ្វើការនៅហាងអាហារមួយកន្លែងនៅប៉ារីសនេះហើយនាងក៏មានមិត្តខ្លះនៅកន្លែងធ្វើការផងដែរទើបនាងមិនមានអារម្មណ៍ឯកកា។
     រាងតូចច្រឡឹងជាមួយសម្លៀកបំពាក់គេងយប់របស់នាងអង្គុយនៅលើពូកទន់ល្មើយ ដៃតូចៗក៏លូកយកសៀវភៅនៅលើតុកជិតនោះយកមកអាន វាជាសៀវភៅសម្រាប់
អ្នកម្តាយដែរកំពុងពពោះកូននៅក្នុងផ្ទៃ។
«កូនមិនស្អប់ម៉ាក់ទេមែនទេ ដែរបំបែកកូនចេញពីប៉ារបស់កូននោះ!! ម៉ាក់សូមទោស» ដៃទាំងគូស្ទាបអង្អែលនៅលើពោះដែរមានដុំសាច់នៅក្នុងនោះ កូនដែរកើតចេញពីការមិនពេញចិត្ត តែនាងក៏ស្រលាញ់ព្រោះនាងស្រលាញ់ឳពុកក្មេងម្នាក់នេះ ទោះកូនមួយនេះចាប់កំណើតមកដោយការំលោភបំពានក៏ដោយ។ «អ្ហឹក!!លោកមាននឹកខ្ញុំនឹងកូនខ្លះទេ? ត្រូវហើយប្រុសឃោឃៅដូចលោកមិចនឹងមកខ្វល់ជាមួយខ្ញុំទៅ!!»

    [ស្រលាញ់គេតែម្ខាងវាឈឺចាប់ណាស់ ហើយអ្វីដែរឈឺជាងនេះទៅទៀតគឺមនុស្សដែរយើងស្រលាញ់គេធ្វើរឿងស្មោកគ្រោកដែរយើងស្អប់មកលើយើងទៀត]

________

    ស៊ូ នៅតែមិនព្រមចេញពីក្នុងបន្ទប់ដដែររហូតដល់ Sah ដែរជាកូនចៅជំនិតខ្លួនទ្រាំមើលបែបនេះមិនបានក៏ចូលមកនិយាយជាមួយចៅហ្វាយទាំងព្រួយបារម្ម។
«ចៅហ្វាយ!!តើចៅហ្វាយធ្វើបែបនេះដល់ពេលណាទៀត?ចៅហ្វាយធ្វើបែបនេះក៏ ជេនមិនត្រឡប់មកវិញដែរ»
«...» រាងក្រាស់មិនខ្វល់ពីសម្តីរបស់គេ រួចក៏បែទៅរកកញ្ចប់បារីដើម្បីយកវាមកជក់
«បានហើយ!!ចៅហ្វាយមិនចង់បាន ជេន មកវិញទេហេ៎?»
«អ្នកណាថាយើងមិនចង់បាននាងមកវិញ?» និយាយបន្តើដៃក៏ដក់បារីមួយដើមយកមកអុចជក់ធ្វើប្រងើយ
«ហុឺយ!!»
«រៀបចំឥវ៉ាននឹងឯកសាកាងារ ថ្ងៃស្អែកយើងត្រឡប់ទៅសេអ៊ូលវិញ!!» រាងក្រាសស្ទុះក្រោកឈរឡើង
ហើយមិយាយទៅSahជាមួយទឹកមុខមាំនឹងសោះ
កក្រោសគ្មានជាតិ។
«បាទ!! ខ្ញុំដឹងហើយ» Sah ពេលដែរឃើញចៅហ្វាយប្រែមកដូចមុនវិញក៏ប្រញាប់រត់ទៅរៀបចំអ្វីៗដែរ ស៊ូ បាននិយាយមិញនេះ។
   រាងក្រាសឈរសម្លឹងទៅខាងក្រៅបង្អួចជាមួយនឹង
ក្រសែភ្នែកចម្លែកស្មានមិនត្រូវ «បងព្យាយាមកែខ្លួននឹងសុំឱកាសពីអូន តែអូនបែជាមិនផ្តល់ឱកាសដល់តូចមួយមកឱ្យបង!!» គេតែងតែទទឹងរងចាំនាងត្រឡប់មកវិញ តែនាងបែជាមិនលើកទោសឱ្យគេ សូម្បីឱកាសពិនក្រចកដៃក៏នាងមិនផ្តល់ឱ្យគេដែរ តើឱ្យគេធ្វើបែបនេះតទៅទៀតដើម្បីអី?

«បើធ្វើជាសាតានដូចមុនអាចយកអូនមកនៅក្បែបងបាន!!បងនឹងធ្វើ...បងមិនឱ្យអូនយកកូនចេញពីបងទេ!!»
ក្រសែភ្នែកមុតស្រួចបង្កប់ទៅដោយកាឈឺចាប់នឹងកំហឹងមិនតិចនោះទេ ពេលដែរនាងយកកូនចេញពីគេ
«អូនជាអ្នកបង្ខំបងដោយខ្លួនឯងទេ!! គីម ជេននី»

[បីសាចនៅតែជាបីសាច!! វាមិនអាចប្រែមកជា
មនុស្សឬទេវតាទេ!! ]

Waiting Season II...

លោកពូ complete✔️ Season IWhere stories live. Discover now