លោកពូ ៣៨

1K 39 5
                                    

នៅក្នុងបន្ទប់អ្នកជំងឺដែរកំពុងមាននាងតូចសន្លប់មិនទាន់ដឹងខ្លួននៅឡើង ដៃម្ខាងក៏ជាប់ភ្ជួរសេរ៊ូមបន្ថែមកំលាំង ទឹកមុខស្លេកស្លាំង បបូមាត់គ្មានសំណើម Jenចាប់ផ្តើមកម្រើកត្របកភ្នែកម្តងបន្តិចៗពេលដែរឡឺសម្លេងនរណាម្នាក់បើកទ្វាចូលមកក្នុងបន្ទប់រំខានដំណេករបស់នាង។
រាងខ្ពស់ស្រឡះដើរចូលមកខាងក្នុងជាមួយស្នាមញញឹមពព្រាយខុសពីនាងតូចពេលដែរឃើញវត្តមានគេភ្លាមនាងក៏ប្រែជាខឹងហើយក៏ស្អប់ខ្ពើមគេមួយរំពេច។
ទង្វើរគេគ្រប់យ៉ាងវាលោតចូលមកក្នុងខួរក្បាលរបស់នាង វាធ្វើឱ្យនាងខឹងស្អប់គេហើយក៏គ្មានផ្លូវលើកលែងទោសឱ្យគេដូចគ្នា។
«ជេន!! អូនយ៉ាងម៉េចហើយ?» រាងក្រាស់រហ័សរត់ចូលមកជិតនាងដោយកាព្រួយបារម្មណ៍
«ចេញទៅ!!» ជេន និយាយទាំងភ្នែកមើលទៅខាងក្រៅ នាងមិនចង់មើលមុខរបស់គេ មិនចង់នៅជិតគេ មិនចង់ស្តាប់សម្លេងដល់គ្រោគ្រៀតរបស់គេ
«ជេនស្តាប់បងសិន!!»
«កុំប្រើរពាក្យសម្តីប្លែកៗបែបនេះជាមួយខ្ញុំ!!»
«ជេន បងសូមទោស បង...»
«ហឹស!! ខ្ញុំស្តាប់ពាក្យអស់នេះឡើងសាុំហើយ!! ឈប់ទៅ»
«ជេន!! អូនមិនមែនចង់បំបែកកូនចេញពីបងទេមែនទេ?»
«អ្នកណាថាគេជាកូនលោក?ខ្ញុំនិយាយប្រាប់លោក
ហើយមែនទេ បើសិនខ្ញុំមានកូនរបស់លោក ខ្ញុំនឹងយកគេចេញ!»
«ជេន អូនហួសហេតុពេកហើយ!!» ស៊ូ ចាប់ផ្តើមច្រឡោតពេលដែរឡឺពាក្យសម្តីរបស់នាងតូចដែរនិយាយចេញមកបែបនេះហើយបម្រុងនឹងចូលទៅជិតនាងតែនាងហាមមិនឱ្យគេចូលទៅក្បែនោះទេ
«កុំមកជិតខ្ញុំ!!»
«ជេន បង...»
«លោកចង់ឱ្យខ្ញុំស្លាប់មែនទេ?» រាងស្តើងក៏ចាប់កាន់បង់
ដែលពេទ្យបិទជាប់នៅនឹងខ្នងដៃដោយភ្ជាប់ជាមួយសេរ៉ូមនាងបម្រុងនឹងដោះចេញហើយចុះពីលើគ្រែ...
«អូខេៗ បងមិនចូលទៅជិតអូនក៏បាន!! តែសុំឱ្យបងបានមើលថែអូនពីចំងាយផងទៅ!» រាងក្រាស់ក៏ដើរថយក្រោយម្តងបន្តិចៗហើយដើរទៅអង្គុយនៅលើសាឡុងសម្លឹងនាងពីចម្ងាយ...
«...» ជេន នាងមិនមាត់ហើយក៏សម្លក់គេរួចបែមុខចេញទៅម្ខាងដោយមិនចាប់អារម្មណ៍នឹងរូបគេ។ [ហែងចង់ធើអីធើទៅអញមិនខ្វល់]
*ក្រាក*** សម្លេងបើកទ្វាបន្ទប់បន្លឺឡើង
«លោកប៉ា?អ្នកម៉ាក់?» ជេនរហ័សងាកទៅរកសម្លេងទ្វាហើយក៏បើកភ្នែកធំៗពេលដែរឃើញវត្តមានឪពុករបស់
នាងនៅទីនេះ
*ដឹប***
«លោកប៉ា!!» Li ពេលដែរឃើញកូនស្រីដេកនៅលើគ្រែអ្នកជំងឺទាំងសភាពស្លេកស្លាំងបែបនេះគេក៏ហក់ទៅដាល់Sooភ្លាមរហូតមាត់ដល់បបូមាត់ស្រស់សង្ហាររបស់អ្នកដែរត្រូវគេវៃមិញនេះចេញឈាមរឹមៗមកខាងក្រៅ
«បង បងបានហើយ ឈប់ទៅ!!» Chaeរហ័សទៅចាប់ប្តីរបស់ខ្លួនដើម្បីកុំឱ្យគេធ្វើអីផ្តេសផ្តាសទៀត ព្រោះនេះជាមន្ទីពេទ្យ ណាមួយSooក៏ជាបងប្រុសរបស់នាងទៀត នាងឈរមើលបែបនេះមិនបានទេ
«ហេតុអីបងធ្វើបែបនេះដាក់កូនស្រីខ្ញុំទៅកើត!!» លី និយាយខ្លាំងៗទៅកាន់ស៊ូ ព្រោះគេពិតជាខឹងខ្លាំងណាស់ពេលដែរដឹងរឿងអស់ទាំងនេះ ឆេ នាងសម្រេចចិត្តប្រាប់គ្រប់យ៉ាងដល់គេ
«ពីមុនឯងក៏ធ្លាប់ធ្វើបែបនេះដាក់ប្អូនរបស់យើងមិនចឹង?» ស៊ូ នៅតែនិយាយឌឺដងបកទៅគេវិញ គេធ្វើដូចជាគេមិនបានខុសយ៉ាងចឹង...ជេន ដែសម្លឹងមើលសកម្មភាពទាំងនេះ នាងគ្មានអ្វីត្រូវនិយាយនោះទេ ព្រោះនាងក៏មានចំណែកខុស តែអ្វីដែរនាងស្តាប់ឡឺមិញនេះវាឈឺណាស់ គេនិយាយ
បែបនេះប្រៀបដូចជាគេមិនមានអារម្មណ៍អ្វីបន្តិចសោះទៅលើនាង។
«នេះបង...»
«បានហើយ!! ខ្ញុំហត់ ខ្ញុំចង់គេង» Jen
«ជេន!! អូនអត់ទោសឱ្យបងផងណា បងសូមទោស បងពិតជាសូមទោសពិតមែន!!» Soo រាងក្រាស់ព្យាយាមលុនតួសុំឱ្យនាងតូចអភ័យទោសឱ្យគេ ព្រោះគេមិនចង់បាត់បង
នាងនឹងកូននោះទេ គេស្រលាញ់នាងនឹងកូនណាស់
«លោកមិនហត់នឿយខ្លះទេហេ៎?» ជេននិយាយសម្លេងស្មើរទៅកាន់គេ នាងហត់ នាងមិនចង់និយាយអីដែរធ្វើឱ្យវាវែងឆ្ងាយជាងនេះទេ
«...»
«លោកមិនហត់តែខ្ញុំហត់!! ហត់ទាំងកាយហើយក៏ហត់ទាំងចិត្ត!! ដោសលែងខ្ញុំទៅ!» Jen
«ទេ!! បងដោសលែងអូនបានយ៉ាងម៉េច ខណៈពេលដែរកូនរបស់បងនៅជាមួយអូននោះ!!» Soo
«ថាមិនត្រូវគេមិនមែនជាកូនរបស់លោកផងក៏ថាបាន!!»Jen
«ជេន! ឈប់ទៅ ឈប់ឌឺដងដាក់បងបានទេ?»Soo
«ប៉ា ម៉ាក់!! កូនចង់និយាយជាមួយអ្នកទាំងពី!!»Jen
«បងប្រុស!! បងទៅចាំខាងក្រៅសិនទៅ!!»Chae
«តែឆេ!!!» Soo
«បងយល់មែនទេ!!» Chae
«ហុឺយ!!! អូខេ »Soo
«លោកប៉ា!! កូនសូមទោស» Jen
«...»
«សូមទោសដែរធ្វើជាកូនមិនល្អ! ធ្វើឱ្យអ្នកទាំងពីលំបាក ថែមទាំងបន្តោយឱ្យខ្លួនមានកូនទាំងវ័យក្មេងថែមទៀត!»
«...»
«អ្ហឹក...កូនពិតជាសូមទោសពិតមែន!!»
«បានហើយ!!រឿងវាខ្លាចជាបែបនេះក៏មិនមែនជាកំហុសកូនតែម្នាក់!!» Li
«ត្រូវហើយ!! កូនមិនបាច់គិតច្រើនពេកទេ ខ្លាចកូននៅក្នុងពោះនោះសុខភាពមិនល្អ ប៉ានឹងម៉ាក់មិនខឹងនឹងកូនទេ!»
«អរគុណណាស់!!ប៉ា ម៉ាក់ អ្ហឹកៗ» Jen
Li ក៏ចូលទៅឱបក្រសោបកូនស្រីដោយក្តីស្រលាញ់ ទោះនាងមិនមែនជាកូនបង្កើតរបស់គេនឹងឆេពិតមែនតែគេស្រលាញ់នាងថ្នាក់ថ្នមនាងដូចជាគ្រាប់ពេច្យយ៉ាងចឹង។
«កូនចង់ទៅប៉ារីស!!»
To be continued

លោកពូ complete✔️ Season IWhere stories live. Discover now