ភាគ១១ លោកពូ

920 35 3
                                    

លោកពូ
ភាគ១១
_ល្ងាចថ្ងៃដដែរ_
   Sooបានចេញពីធ្វើការហើយក៏ត្រឡប់ទៅផ្ទះវិញ រាងខ្ពស់ស្រឡះដើរចូលមកក្នុងផ្ទះហើយក៏ប្រសបភ្នែកនឹងនាងតូចដែរគេងលក់នៅលើសាឡុងចាំគេទាំងទឹកមុខក្រៀក្រំ។ រាងក្រាស់ទម្លាក់អាវក្រៅរបស់ខ្លួនទុកនៅលើទុកមុននឹងលើកបីនាងតូចឡើងទៅបន្ទប់គេងរបស់នាងវិញ។ Jenនាងបានអង្គុយចាំគេមកពីធ្វើគេវិញទាំងពោះទទេព្រោះតាំងពីឈ្លោះជាមួយគេពីព្រឹកមិញមកនាងលេបអីមិនចូលទេទើបត្រូវមកអង្គុយចាំញាុំបាយជាមួយគេទាំងទឹកមុខក្រៀមក្រំ ប៉ុន្តែល្មមតែគេមកពីធ្វើការវិញនាងក៏គេងលក់ទាំងអស់កម្លាំងបាត់ហើយ។
   រាងក្រាស់ដាក់នាងទៅលើពូកថ្នមៗហើយក៏ទាញភួយមកដន្តប់ឱ្យនាងទាំងបារម្មណ៍ពីនាងខ្លាចនាង
រងាឈឺព្រោះមើលទៅនាងដូចជាមិនស្រស់បោះទាល់តែសោះ។
«ហុឺយ...» Sooដក់ដង្ហើមធំបន្តិចមុននឹងលោមុខទៅថើបថ្ងាស់របស់នាងតូចមួយខ្សឹតហើយក៏ចេញទៅបន្ទប់របស់គេវិញ។ មើលទៅគេបារម្ភពីនាងនឹង
ស្រលាញ់នាងណាស់តែគេមិនអាចទទួលខុសត្រូវលើអ្វីដែរគេធ្វើបាននោះទេ។ ទោះត្រូវធ្វើជាមនុស្ស
អត្មានិយមក៏ដោយក៏គេមិនអាចរៀបការជាមួយនាងដើម្បីបង្កើតគ្រួសារសាមញ្ញមួយដែរមនុស្សក្នុងសង្គមស្អប់ខ្ពើមនោះទេ។ គេទទួលស្គាល់ថាយប់នោះគេខុសគេក៏មិនអាចបញ្ឈប់ពាក់កណ្តាលទីដូចគ្នា ធ្វើបែបនេះគឺឈឺចាប់ទាំងសងខាងហើយ។
__ថ្ងៃថ្មី__
  Jenបានក្រោកឡើងហើយដោយយកដៃទៅញីក្បាលខ្លួនតិចៗ នាងមានអារម្មណ៍ថាក្បាលរបស់នាងឈឺប្រហែលមកពីនាងគិតច្រើនពេកកាលពីម្សិលមិញទើបបន្តាលឱ្យឈឺក្បាលបែបនេះ។ រាងតូចក៏ចុះពីលើគ្រែហើយទៅងូតទឹកផ្លាសសម្លៀកបំពាក់រួចក៏ចុះទៅខាងក្រោម។ ចុះមិនទាន់ដល់ខាងក្រោមស្រួលបួលផងក៏ឃើញនៅអ្វីដែរមិនចង់ឃើញ គឺពូរបស់នាងនឹងស្រីចាស់ម្នាក់កំពុងអង្គុយនៅលើសាឡុងជិតគ្មាថែមទាំងស្និតស្នាលទៀតផង។ «អ៊ូ!Jenចុះមកហើយហេ៎?»Killy ឃើញJenនៅឈរធ្មឹងនៅកាំជណ្តើរក៏សួរទៅនាងដោយទឹកមុខរីកដូចគ្រាប់ឈូក មិនដឹងថានាងនោះសប្បាយចិត្តរឿងស្អីទេ។
«ឯងចុះមកក៏ល្អហើយ!មកញាុំបាយមក ពូមានរឿងចង់និយាយ!»
«. . .» Jenមិននិយាយអីក៏ដើរទៅអង្គុយនៅតុកបាយដោយមានពួកគេទាំងពីដើរមកជាមួយផងដែរ។
«ម៉ែដោះ!ដូសបាយទៅ!»
«ចា៎ា!!» ម៉ែដោះដែរទើបតែមកពីស្រុកកំណើតវិញកាលពីព្រឹកមិញក៏ដូសបាយដាក់ចាន់ឱ្យពួកគេ។
«. . .» នាងតូចមិនមាត់មិននិយាយស្តីអ្វីទាំងអស់ក្រៅពីអង្គុយស្ងៀមយកស្លាបព្រាដូសបាយដាក់ចូលមកទាំងមិនចង់ នាងមានអារម្មថាមិនឃ្លានអ្វីទាំងអស់ នាងឆ្អែតបាត់ទៅហើយពេលដែរឃើញវត្តមានស្រីម្នាក់នោះ ទោះឃ្លានយ៉ាងណាក៏វាឆ្អែតដែរ។
«ហេតុអីក្មួយJenធ្វើទឹកមុខបែបនេះ?» Killyធ្វើជាសួរឌឺដងដាក់Jenទាំងនាងដឹងហើយថា វត្តមានរបស់នាងធ្វើឱ្យJenមិនពេញចិត្តបែបនេះ។
«នាងប្រហែលមិនសូវសប្បាយចិត្តហើយ!»Sooក៏និយាយកាត់ដោយសម្លឹងមុខនាងតូចមិនដាក់ភ្នែក គេមើលដឹងថាពេលនេះនាងកំពុងមិនសប្បាយចិត្តដែរនៅសុខៗមានវត្តមានKilly មកអង្គុយទីនេះ។
«តែអូនថាពេលដែរនាងស្តាប់ឡឺរឿងរបស់ពួកយើងហើយនាងនឹងសប្បាយចិត្ត!»
«មានអីក៏ឆាប់និយាយមក!!» នេះជាប្រយោគដំបូងបង្អស់ដែរនាងតូចនិយាយតាំងពីចុះមកពីខាងលើ។
«ពូគ្រាន់តែចង់ឱ្យឯងដឹងថាពូនឹងKillyពួកយើងកំពុងទាក់ទងគ្នា!»
«. . .» ពាក្យសម្តីចាក់ដោតអារម្មដែរនាងមិនចង់ឡឺទីបំផុតវាក៏ឡឺពេញត្រចៀកហើយឡឺចេញពីមាត់របស់គេថែមទៀត។ ទឹកភ្នែកមួយដំណក់ស្រក់ចុះមកកាត់ថ្ពាល់ដល់ផូផង់ដោយទប់មិនជាប់។ នាងមិនចង់យំនៅមុខគេនោះទេ រឹតតែមិនចង់ស្រក់ទឹកភ្នែកមុខស្រីម្នាក់នេះ តែនាងពិតជាឈឺ ឈឺដល់ថ្នាក់ទប់លែងជាប់។
«ត្រូវហើយ! ពួកយើងកំពុងតែទាក់ទងគ្នា តែថាមិនយូមិនឆាប់ពួកយើងក៏អាចរៀបការនឹងគ្នា
ផងក៏ថាបាន!»
«ខ្ញុំឆ្អែតហើយ!!» Jenក៏ដាក់ស្លាប់ព្រាចុះហើយប្រញាប់ក្រោកចេញរួចដើរទៅខាងលើបន្ទប់របស់នាងវិញដោយមានក្រសែរភ្នែករបស់រាងក្រាស់សម្លឹងមើលផែនខ្នងនាងពីក្រោយទាំងទឹកមុខរាបស្មើ។
«មិញនេះនាងនិយាយស្អី?»
«គឺអូននិយាយតាមផែនកានឹងហើយ!»
«តែខ្ញុំមិនបានឱ្យនាងនិយាយដល់រឿងរៀបការនោះទេ!»
«បើមិននិយាយបែបនឹង នាងធ្វើមិចនឹងជឿ!!»
«ត្រឡប់ទៅវិញទៅ!»
«ក៏បាន!!» និយាយហើយKillyក៏ត្រឡប់ទៅវិញ។
_____
  ចំណែកJenវិញបន្ទាប់ពីមកដល់ក្នុងបន្ទប់ភ្លាមក៏អង្គុយអោបចង្គុងយំនៅចុងពូកភ្លាម។
ប្រហែលឈឺណាស់ហើយដែរត្រូវមកជួបរឿង
បែបនេះ ស្រលាញ់គេណាស់ គេធ្វើឱ្យឈឺណាស់ មិនស្រលាញ់នាងហើយនៅយកមនុស្សមកបញ្ឈឺចិត្តទៀត សមចិត្តហើយមើលទៅ។
«អ្ហឹកៗ ហេតុអីក៏ឈឺយ៉ាងនេះ?» រាងតូចយកបាត់ដៃទៅស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួនដែរពេលនេះវាកំពុងឈឺខ្ទោកៗ។ តើតទៅមុខទៀតឱ្យនាងធ្វើបែបណា ឫក៏ត្រូវប្រឈមមុខនឹងកាឈឺចាប់បែបនេះរាល់ថ្ងៃ? បើសម្រេចចិត្តដើរចេញវាប្រៀបដូចជា
ទុកបេះដូងមួយចោលនៅទីនេះហើយចាកចេញទាំងកាឈឺចាប់យ៉ាងចឹង។
________
និពន្ធដោយ ស៊ុងមីន
To be continued

 

លោកពូ complete✔️ Season IWhere stories live. Discover now