ផ្តើមរឿង

7.7K 372 5
                                    

   #វីឡា-គីម

   "ថេយ៉ុងចៅចង់ទៅណាទៀតហើយចៅ?"លោកយាយវ័យចំណាស់ដើរចេញពីផ្ទះបាយព្រមជាមួយផ្កាកុលាបពណ៌សមួយបាច់ ថ្ងៃនេះជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ទើបគាត់បានទៅផ្សាររើសផ្កាស្អាតនិងល្អបំផុតសម្រាប់ចៅប្រុសរបស់គាត់ព្រោះគាត់ដឹងថាទោះជារវល់យ៉ាងណាក៏ថេយ៉ុងមិនទុកគាត់ចោលដែរ។

   "លោកយាយ.."ថេយ៉ុងដែលរៀបនឹងដើរចេញទៅពេលលឺសម្លេងបង្អាក់បែបនេះក៏ប្រញាប់បែរមកវិញទាំងរំភើបហើយក៏ប្រញាប់រត់មកអោបលោកយាយគេយ៉ាងណែន មួយរយៈនេះរវល់ថតណាស់ស្ទើរតែគ្មានពេលមកមើលថែនិយាយលេងជាមួយគាត់សោះ។

   "ចង់ទៅណាចៅ? នេះចៅទើបតែត្រឡប់មកវិញមុននេះទេណា៎"

    "លោកយាយភ្លេចហើយឬថាថ្ងៃនេះជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ខ្ញុំមិនចង់គេងទេ ខ្ញុំខ្លាច!"ថេយ៉ុងព្រលែងខ្លួនគាត់ព្រមទាំងទម្លាក់ទឹកមុខចុះអោយប្រែមកជាស្រគត់ស្រគុំនិងស្ងៀមស្ងាត់មួយរំពេចន៍ ជារៀងរាល់ឆ្នាំអោយតែដល់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់គេតែងតែសុបិនឃើញមនុស្សម្នាក់ ប្រុសម្នាក់នោះតែងតែអោបគេហើយនិយាយថា បងរកអូនឃើញហើយភរិយារបស់បង ប៉ុន្តែនៅពេលដែលភ្ញាក់មកមុខបុរសម្នាក់នោះក៏គេចាំលែងច្បាស់គ្រប់យ៉ាងប្រែជាស្រពេចស្រពិលទាំងអស់ដេងត្រឹមថាគេឈឺចាប់ គេយំស្ទើរឆ្កួតរៀងរាល់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ហេតុដូច្នេះហើយថ្ងៃនេះគេសម្រេចចិត្តថាមិនគេងហើយចេញទៅដើរលេងនៅខាងក្រៅពេញមួយយប់ជាមួយមិត្តគេតែម្តង។

   "យាយមិនចង់អោយចៅទៅណាទេថេយ៍ពេលយប់វាគ្រោះថ្នាក់ណាស់ហើយថ្ងៃបុណ្យបែបនេះច្បាស់ជាស្ទះចរាចរណ៍ខ្លាំងហើយមើលទៅ វាគ្មានសុវត្ថិភាពទេណា៎ យាយដឹង! ចៅខ្លាចសុបិននោះព្រោះវាធ្វើអោយចៅឈឺចាប់យ៉ាងចម្លែកតែយាយបារម្ភពីចៅ"

   "មិនអីទេលោកយាយម្យ៉ាងក្រុមការងារក៏ប្រាប់ថាមានពិធីជប់លាងដែរនៅយប់នេះ ពួកគេបានអញ្ជើញខ្ញុំដូច្នេះហើយលោកយាយចង់អោយចៅប្រុសដ៏សង្ហារនិងគួរអោយស្រលាញ់របស់លោកយាយក្លាយជាមនុស្សអាក្រក់ឬ? អោយចៅទៅៗណា៎"ថេយ៉ុងធ្វើមុខគួរអោយស្រលាញ់ដើម្បីអង្វរកយាយរបស់គេ ក្នុងគ្រួសារមានទ្រព្យសម្បត្តិស្តុកស្តម្ភនេះមានតែលោកយាយគេទេដែលស្រលាញ់គេជាងគេ។

អ្នកប្រុសសំណព្វ💫Where stories live. Discover now