Ep15 : ខ្ញុំនឹងធ្វើអោយគេរង្គោះរង្គើចិត្ត

1.2K 191 4
                                    

   "គាត់សន្យាថាមកជួបខ្ញុំបន្ទាប់ពីរៀនចប់ប៉ុន្តែនេះវា50ឆ្នាំហើយគាត់នៅតែមិនទាន់ត្រឡប់មកបំពេញសន្យាទៀតហើយគាត់ក៏បែរជាបំភ្លេចគ្រប់យ៉ាង ចុះខ្ញុំដែលព្យាយាមរងចាំគាត់នោះទុកជាអ្វីទៅ? ឆ្នាំនោះពេលដែលម៉ាក់ប្រាប់ថាពូថេយ៍លោតពីលើអាគារសម្លាប់ខ្លួនហើយពូជុងបាញ់សម្លាប់ខ្លួនទៅតាមពូថេយ៍ខ្ញុំមិនជឿទេ ខ្ញុំរត់មករងចាំហាលព្រិលមុខផ្ទះព្រោះខ្ញុំដឹងថាពូថេយ៍និងធ្វើតាមសន្យា ពូថេយ៍និងត្រឡប់មកវិញ..."

   ជុងហ្គុកមិនបាននិយាយតបតតែគេបែរជាសម្ងំយំយ៉ាងស្ងៀមស្ងាត់ចាំស្តាប់សម្តីរៀបរាប់យ៉ាងឈឺចាប់ចេញពីមាត់ជុងវីន ថ្ងៃនោះមុនជុងវីនចាកចេញថេយ៉ុងបានផ្តែផ្តាំដោយសន្យាថានឹងទៅលេងគេបន្ទាប់ពីរៀនបញ្ចប់ឆ្នាំប៉ុន្តែជុងវីនចាកចេញទៅមិនបានប៉ុន្មានថ្ងៃផងគេក៏បែរជាលោតសម្លាប់ខ្លួនដោយគ្មានស្តាយស្រណោះ កើតឡើងមកម្តងទៀតបែរជាមិនចងចាំអ្នកណាទាំងអស់ ទុកអោយអ្នកដែលនៅមានការចងចាំឈឺចាប់តែម្នាក់ឯង មិនស្មើគ្នាទេមែនទែ?

   "គេនឹងចងចាំវិញឆាប់ៗហើយយើងនឹងនាំគេមកជួបឯង យើងយកក្បាលមកសន្យា"លើកនេះជុងហ្គុកងើយមុខលើកដៃជូតទឹកភ្នែកចេញពីផែនថ្ពាល់យ៉ាងស្អាតព្រមទាំងសន្យាដោយភ្នាល់ដាក់ជីវិតរបស់គេដោយផ្ទាល់ លើកនេះបើគេនៅតែគ្មានសម្ថភាពធ្វើអោយថេយ៉ុងចងចាំបានវិញទេធានាថាគេនេះហើយជាអ្នកកាត់ក្បាលខ្លួនឯងប្រគល់អោយជុងវីន។

   "អាជុងឯងឆ្កួតទេហ្អេស៎? ឯងក៏ដឹងដែរថាវាមិនងាយទេ ភាគរយដែលសង្ឃឹមគឺតិចខ្លាំងណាស់"លីជុងទះស្មាជុងហ្គុកមួយដៃដើម្បីដាស់សតិគេអោយភ្ញាក់បានខ្លះ គេដឹងថាជុងហ្គុកមិនដែលនិយាយលេងឬនិយាយអោយតែរួចពីមាត់ទេ គ្រប់ម៉ាត់ដែលគេនិយាយគេនិងធ្វើអោយបានដូច្នេះមួយជំហ៊ានស្លាប់មួយជំហ៊ានរស់គេមិនព្រមអោយជុងហ្គុកប្រថុយប្រថានយ៉ាងនេះទេ។

   "យើងនឹងធ្វើអោយថេយ៉ុងចងចាំយើង មិនថាដោយវិធីបែបណាក៏ដោយ"

   "ឯងច្បាស់ទេ? សូម្បីតែ3ខែមកនេះឯងនៅមិនទាន់ទទួលបានលទ្ធផលអីមួយចុងក្រចកផង"

អ្នកប្រុសសំណព្វ💫Where stories live. Discover now