Ep2 : អ្នកមើលថែ

2.3K 211 4
                                    

   រាងកាយក្រាស់អង្គុយគិតវិលវល់មិនស្ងប់ក្នុងចិត្តនៅមុខបន្ទប់ថេយ៉ុង គេបានតែឈ្ងោកមុខចុះយកដៃក្តោបក្បាលតែពេលលឺសម្លេងស្រែកយំខ្លាំងៗបន្លឺមកពីខាងក្នុងទើបធ្វើអោយគេភ្លេចការហាមប្រាមរបស់ថេយ៉ុងហើយច្រានទ្វារចូលទៅខាងក្នុងយ៉ាងលឿន។

   "ដៃខ្ញុំ ហ្អឺៗ ជើងខ្ញុំ..វាកើតអី? ម៉េចបានជាកម្រើកមិនបាន? ហុឺៗ"ថេយ៉ុងយំសសឹកយកដៃស្តាំបម្រុងវាយជើងខ្លួនឯងតែលោកយាយចាប់ដៃគេជាប់ព្រមទាំងយំមិនចាញ់គ្នានោះដែរ។

    "វាកើតអីលោកយាយ? ហុឺៗ វាកម្រើកទៅឈឺណាស់"

   "វាមិនបានកើតអីទេចៅវាគ្រាន់តែមិនអាចប្រើការបានរយៈពេលខ្លី"

   "ប្រើការលែងកើត? មានន័យថាយ៉ាងម៉េច? ជើងខ្ញុំបាក់ឬ?"ថេយ៉ុងបើកភ្នែកធំៗសួរបញ្ជាក់គាត់ស្របពេលដែលទឹកភ្នែកហូរច្រោកៗកាត់ផែនថ្ពាល់ កម្លាំងដែលព្យាយាមរើបម្រាស់ទាំងប៉ុន្មានបែរជារលាយអស់ ខ្លួនប្រាណហាក់ដូចជាចាប់ផ្តើមស្រាលស្ងើកដូចគ្មានអ្វីទាំងអស់ដឹងត្រឹមថាភ្នែកគេចាប់ផ្តើមស្រវាំងដោយសារតំណក់ទឹកភ្នែកដក់ជាប់ពេញរង្វង់ភ្នែក ជើងគេបាក់អញ្ចឹង? ដៃគេប្រើការលែងកើតអញ្ចឹងឬ? ចុះជីវិតគេនឹងទៅជាបែបណាក្នុងពេលដែលគេត្រូវរកសុីចិញ្ចឹមខ្លួនឯង? គេមានជីវិតឯករាជ្យ ស្បថថាមិនចាយលុយម្តាយតែពេលនេះអោយគេធ្វើយ៉ាងម៉េច? កម្លាំងចិត្តធ្លាក់ដល់បាតថេយ៉ុងបិទភ្នែកស្រែកយំឡើងដង្ហក់ខ្យល់។

   "ម៉េចក៏រឿងអាក្រក់បែបនេះកើតឡើងចំពោះខ្ញុំ? លោកយាយ! ប្រាប់ខ្ញុំមកតើខ្ញុំត្រូវរស់នៅយ៉ាងម៉េច? ជើងខ្ញុំ ហុឺៗ ជើងខ្ញុំបាក់ហើយ ខ្ញុំដើរលែងកើតហើយលោកយាយធ្វើយ៉ាងម៉េចទៅ?"ថេយ៉ុងទម្លាក់ដៃស្តាំចុះស្រែកសួរលោកយាយជាទីស្រលាញ់បង្កើតអារម្មណ៍សង្វេគនិងភាពឈឺចាប់រកអ្វីមកថ្លែងពុំបាន។

   "ចៅមិនអីទេណា៎ ជើងចៅមិនអាចដើរបានទុកអោយយាយជាអ្នកមើលថែចៅ បើចៅមិនចង់យកលុយអាលីព្យាបាលខ្លួនយាយនឹងយកលុយដែលយាយមានមើលថែចៅរហូតដល់ជា"

   "ហ្អឹកៗហុឺៗ លោកយាយ.. ខ្ញុំឈឺ! ខ្ញុំឈឺខ្លាំងណាស់!"ថេយ៉ុងយំអស់សម្លេងចង់ប្រាប់គ្រប់គ្នាថាក្នុងទ្រូងគេស្ទើរធ្លាយទៅហើយ នៅក្នុងសុបិនបុរសម្នាក់នោះធ្វើអោយគេឈឺចាប់យំមិនឈប់រហូតមកដល់ភ្ញាក់ឡើងអ្វីដែលត្រូវប្រឈមរឹតតែធ្វើអោយគេឈឺចាប់ខ្លាំងលើសដើម។

អ្នកប្រុសសំណព្វ💫Where stories live. Discover now