Ep7 : ចង់ខាំ

1.6K 177 2
                                    

   "នឹកឃើញហើយ"ថេយ៉ុងញញឹមស្រស់ឡើងមកបន្ទាប់ពីស្ងាប់យ៉ាងយូរធ្វើអោយអ្នកស្តាប់ងាកមកមើលគេយ៉ាងលឿន។

   "នឹកឃើញយ៉ាងម៉េច?"

   "គឺលោកនេះអី សរសេរជំនួសខ្ញុំបន្តិចទៅ"

   "ហាស៎?"

   "ក៏ឃើញថាលោកពូកែទ្រឹស្តីណាស់ដូច្នេះរឿងប៉ុណ្ណឹងមិនលំបាកទេពិតទេ? ប្រាកដណាស់ព្រោះខ្ញុំអានចិត្តលោកដាច់"នាយកម្លោះតូចញញឹមបិទមាត់មិនជិតចំណែកជុងហ្គុកក៏បានតែសើចទាំងហួសចិត្ត បើមើលអោយធ្លុះទៅថេយ៉ុងគឺជាមនុស្សគិតរាក់ មិនសូវគិតអោយបានជ្រៅជ្រះប៉ុន្មានទេពេលខ្លះក៏ឆេវឆាវហើយពេលខ្លះក៏ទន់ភ្លន់សឹងមិនគួរអោយជឿ។

   "អ្នកប្រុស! កំហុសដែលយើងដោះស្រាយយើងត្រូវតែប្រឈមនិងដោះស្រាយដោយខ្លួនឯង"

   "លោកកុំរញ៉េរញ៉ៃពេកបានទេ ខ្ញុំទើបតែងើបពីស្លាប់លោកចង់អោយខ្ញុំគិតច្រើនរហូតដល់ផ្ទុះខួរស្លាប់មែនទេ? ឆឹស! បើខ្ញុំស្លាប់ខ្ញុំនឹងមកលងលោករហូតដល់កើតឆ្កួតមិនខាន"ថេយ៉ុងនិយាយហូរហែរព្រមដោយទឹកមុខក្រញ៉ូវជាប់ថែមទាំងតាមសម្លក់ជុងហ្គុកជាប់កែវភ្នែកមានផ្កាភ្លើងព្រៀកៗមកទៀតផង។

   "ប៉ុន្តែ..."

   "ខ្ញុំជាចាហ្វាយលោក ប្រាប់បែបណាក៏ធ្វើតាមខ្ញុំទៅណាលោកអ្នកមើកថែ"

   "ក៏បានប៉ុន្តែខ្ញុំនឹងអោយពួកគេមកទីនេះហើយនិយាយហេតុផលជាមួយអ្នកប្រុសដោយខ្លួន Ok សម្រេចអញ្ចឹងចុះ"ជុងហ្គុកនិយាយអឺអើខ្លួនឯងហើយក៏យកទូរសព្ទ័មកចុចញាប់ដៃមិបស្តាប់ពាក្យហាមឃាត់របស់ថេយ៉ុងអីបន្តិច។

    "លោក...នែ៎! កុំអោយសោះណា៎ខ្ញុំមិនទាន់ត្រៀមខ្លួនទេ"

   "រួចរាល់ហើយ"ជុងហ្គុកញញឹមខ្ជឹបលើកសារដែលគេសរសេរផ្ញើរទៅមុននេះអោយថេយ៉ុងមើលទឹកមុខគួរអោយខ្នក់ខ្នាញ់បែបនេះធ្វើអោយថេយ៉ុងក្តៅឆេវឡើងតែម្តង។

   "អាអ្នកមើលថែឡប់ លោកឆ្កួតទេហ្អេស៎បានជាធ្វើបែបនេះ? អូយ៎! ឆ្កួតហើយៗ"បើកុំតែជើងគេបាក់ទេកុំអីទាត់ជុងហ្គុកចេញក្រៅបង្អួចបាត់ទៅហើយ ចំមែន! នៅមិនសុខមកធ្វើអោយផ្លូវចិត្តអ្នកពិការរង្គោះរង្គើ។

អ្នកប្រុសសំណព្វ💫Where stories live. Discover now