Ep10 : ស្រលាញ់ពេញមួយជីវិត

1.3K 162 4
                                    

   បន្ទាប់ពីញុំាអាហាររួចជុងហ្គុកក៏ដកសៀវភៅដែលគេយកមកត្រៀមទុកនោះអានអោយថេយ៉ុងស្តាប់កុំអោយគេអផ្សុក ថេយ៉ុងបើកភ្នែកភ្លឹះៗមើលមុខជុងហ្គុកទាំងធុញទ្រាន់រកអ្វីផ្ទឹមេពុំបានព្រោះជុងហ្គុកទិញតែសៀវភៅចំណេះដឹងទាក់ទងនិងប្រវត្តិសាស្រ្តការធ្វើសង្រ្គាមមកអានអោយគេស្តាប់ទាំងដែលគេមិនចូលចិត្តអីបន្តិច នៅពេលប្រាប់ទៅក៏ថាស្តាប់យូរទៅកើនចំណេះដឹង ចង់ឡប់!

   "កុំធ្វើមុខបែបនេះអ្នកប្រុសត្រូវតែផ្ចិតផ្ចង់ស្តាប់បន្តិចទើបយល់"ជុងហ្គុកដាក់សៀវភៅចុះហើយមើលមុខកម្លោះតូចដែលមិននិយាយអីទេនៅតែស្ងៀមតែភ្នែកសម្រក់គេស្ទើរជ្រុះទៅហើយ។

   "មិនចង់យល់"

   "អ្នកប្រុស..."

   "ចង់ស្តាប់រឿងប្រលោមលោក ជុងហ្គុកកកក! ខ្ញុំចង់ស្តាប់រឿងប្រលោមលោក"ថេយ៉ុងចាប់ផ្តើមធ្វើមុខខ្មូរដាក់បញ្ជាលាយអង្វរទៀតហើយ គេយកដៃឆ្វេងដែលអាចកម្រើកបាននោះទៅចាប់ម្រាមកូនដៃជុងហ្គុកហើយអង្រួនតិចៗ។

   "តែខ្ញុំមិនចេះអានប្រលោមលោកអោយអ្នកផ្សេងស្តាប់ទេ"

   "ចុះខ្ញុំជាអ្នកណា? អ្អ៎! ក្នុងភ្នែកលោកខ្ញុំជាអ្នកផ្សេងហ៎? ឆឹស!"ថេយ៉ុងនិយាយហើយក៏ដកដៃចេញងាកមុខចេញង៉ក់ងរមិនឈប់ទាំងដែលនេះមិនមែនជាចរិតគេសោះ តាមធម្មតាគេធ្វើបែបនេះតែចំពោះលោកយាយគេប៉ុណ្ណោះតែចំពោះប្រុសម្នាក់នេះនៅជិតយូរទៅកាន់តែស្ន្និទ្ធស្នាលធ្វើអោយចង់មានពេលល្អៗជាមួយទោះបីជារៀងប្លែកៗបន្តិចក៏ដោយ។

   "ង៉ក់ទៀតហើយហ្នឹង?"

   "អ្នកណាង៉ក់? លោកឯងចង់ទៅណាទៅៗយកសៀវភៅឡប់នោះទៅអានស្តាប់ខ្លួងឯងផងខ្ញុំធុញស្ទើរផ្ទុះប្រេះខួរជាបួនហើយ"

   "មួយនេះពេញចិត្តទេ?"ជំនួសអោយការដើរចេញជុងហ្គុកដកសៀវភៅមួយក្បាលទៀតមកបង្ហាញថេយ៉ុង នោះជាសៀវភៅប្រលោមលោកស្នេហារ៉ូមែនទិកល្បីប្រចាំឆ្នាំលក់ដាច់រាប់សិបពាន់ក្បាល គេដឹងថាថេយ៉ុងទ្រាំនិងការស្តាប់សៀវភៅប្រវត្តិសាស្ត្រមិនបានយូរទេដូច្នេះទើបទិញមកត្រៀម។

អ្នកប្រុសសំណព្វ💫Where stories live. Discover now