Ep6 : BELIEVE

1.6K 171 3
                                    

   #ព្រឹកបន្ទាប់

   ជុងហ្គុកមិនបានត្រឡប់មកមន្ទីរពេទ្យវិញទេដោយសារតែលីជុងបានចាក់ថ្នាំងងុយគេងអោយគេ ទោះដឹងថានេះមិនមែនជារឿងត្រឹមត្រូវតែគេពិតជាគ្មានជម្រើសពិតមែន គេមិនចង់អោយជុងហ្គុកទៅមើលថែថេយ៉ុងដោយមិនខ្វល់ពីខ្លួនឯងដែលកំពុងឈឺស្ទើរស្លាប់ស្ទើរបែបនេះទេ។

   "ឡប់ស្អីទៀតហើយ?"ជុងហ្គុកបើកភ្នែកយឺតៗលើកដៃបាំងភ្នែកពីពន្លឺភ្លើងអំពូលពណ៌សស្ញាចជះចំពេញភ្នែកទាំងគូ នាយជេរប្រទេចទាំងខឹងសម្បារព្រោះកាលដែលគេក្រោកម៉ោង8ជាងបែបនេះគឺប្រាកដណាស់ថាលីជុងលួចចាក់ថ្នាំងងុយដេកអោយគេទៀតហើយ។

   "ក្រោកហើយឬលោកជុង? មេត្តាមកញុំាបបរសិនទៅណា៎"លីជុងញញឹមស្រស់ដាក់មិត្តដោយក្នុងដៃមានកាន់ថាសបបរផងដែរដែលធ្វើអោយជុងហ្គុកជ្រួញចិញ្ចើមសម្លក់ទាំងខ្នក់ខ្នាញ់។

   "យើងថាឯងនេះហើយដែលឆ្កួត ឯងក៏ដឹងថាយើងត្រូវទៅបំពេញការងារម៉េចក៏ចាក់ថ្នាំអោយយើងបែបនេះ?"ជុងហ្គុកចុះពីគ្រែស្រវាអាវដែលលីជុងរៀបចំមកពាក់ព្រមទាំងពាក់អាវធំពីលើយ៉ាងលឿន ពេលនេះថេយ៉ុងយ៉ាងម៉េចហើយក៏មិនដឹង ចំមែន!
 
   "ចង់មើលថែក្មេងនោះឯងត្រូវមើលថែខ្លួនឯងអោយល្អសិន"

   "ឯងប្រាប់យើងជិតមួយលានដងហើយអាឡប់អើយ"ជុងហ្គុកជេរទាំងម៉ួម៉ៅ នរណាល្អដូចមិត្តគេនោះ? ប្រដៅដដែលៗមួយថ្ងៃរាប់សិបដង មិនញុំាបាយក៏ស្តីអោយឡើងហឹងត្រចៀក គ្រាន់តែមានរបួសបន្តិចបន្តួចក៏លាងរបួសបណ្តើររអ៊ូបណ្តើរឡើងដូចឃ្មុំមិនត្រឹមតែប៉ុណ្ណឹងទេបើមិនស្តាប់តាមចាក់សោរចោលឃុំក្នុងបន្ទប់ក៏មាន។

   "អញ្ចឹងក៏គួរតែចាំទៅយើងនិយាយដដែលៗក៏ចេះហត់ដែរវុើយ"លីជុងដាក់ថាសបបរលើតុមើលទៅជុងហ្គុកដែលមានឫកពាប្រញិបប្រញាប់ឈរស្ទើរមិននឹង។

   "មួយចាននេះយើងវេរអោយឯងវិញ លាហើយសម្លាញ់"ជុងហ្គុកយកដៃទះស្មាលីជុងតិចៗទើបបើកទ្វារដើរចេញទៅបាត់ទុកអោយលីជុងជ្រួញចិញ្ចើមទាំងម៉ួម៉ៅខំមានចិត្តទិញបបរមកផ្ញើរហើយនៅបំផ្លាញទឹកចិត្តគេទៀត។

អ្នកប្រុសសំណព្វ💫Where stories live. Discover now