Ep11 : ជេយ៍សុង

1.1K 158 4
                                    

   នៅក្រោមដើមឈើមានបែកមែនសាខាបង្កើតជាម្លប់ត្រឈឹងត្រឈៃ ជុងហ្គុកអង្គុយគូសរូបដោយប្រើជក់និងទឹកថ្នាំដែលគេទិញយកមកទុក បើនិយាយចំពោះគេ គេមានសម្ថភាពក្នុងការធ្វើនូវកិច្ចការជាច្រើន គេរៀនគូសរូបចាប់តាំងពីអាយុ10ឆ្នាំដោយសារតែគេចងចាំនូវមុខរបស់មនុស្សម្នាក់ដែលវាហាក់អាចត្រឹមឃើញព្រាលៗ មនុស្សដំបូងដែលគេរៀនគូសគឺថេយ៉ុង ចំណាយពេលរៀន5ឆ្នាំទើបគេអាចគូសរូបថេយ៉ុងបានស្អាតឥតខ្ចោះ។ គេមិនបានស្រលាញ់ជំនាញគូសរូបអីបន្តិចនោះទេតែដោយសារតែការចងចាំស្រពិចស្រពិលនោះទើបធ្វើអោយគេចង់គូសរូបរាងមនុស្សម្នាក់នោះចេញមក។

   "ហ្អឹម!"ពេលគូសខ្វៀកបញ្ចប់រូបគំនូរនោះហើយនាយក៏ញឹមស្រាលមើលរូបភាពនោះដោយធ្លាក់ជ្រៅទៅក្នុងអតីតកាល រូបភាពថេយ៉ុងគេងនៅលើគ្រែសម្លឹងមើលមុខគេដែលអង្គុយអានសៀវភៅអោយស្តាប់ វាមើលទៅពិតជាល្អខ្លាំងណាស់! ជុងហ្គុកដាក់ផ្ទាំងគំនូរនោះទៅលើក្តារដាក់វិញហើយក៏ទើបតែចាប់អារម្មណ៍ថាមានមនុស្សតាមមើលគេពេលងាកទៅទើបដឹងថាជាហ្ការ៉ា នាងញញឹមមិនសមពីចម្ងាយរួចក៏ដើរចេញទៅបាត់។

   "ម៉េចក៏នាងចូលចិត្តធ្វើឫកពាចម្លែកៗម្ល៉េះ?"ជុងហ្គុកជ្រួញចិញ្ចើមតាមមើលដំណើរនាងតែគេមិនដែលផ្តោតទៅលើរឿងមនុស្សស្រីស្រាប់ទៅហើយ។

   គ្រឹងៗ! ទូរស័ព្ទគេរោទិ៍ទៀតហើយនោះក៏មិនមានអ្នកណាឆ្ងាយក្រៅពីលីជុងដែរ គេខលមកប្រាប់ដំណឹងល្អព្រោះព្រឹកមិញនិយាយមិនប៉ុន្មានក៏ត្រូវថេយ៉ុងរកតែពេលនេះប្រហែលបានស្តាប់ដំណឹងល្អនោះហើយ។ គេមិនមែនជាមនុស្សពូកែនិយាយទូរស័ព្ទទេប៉ុន្តែពិតជាមានកិច្ចការចាំបាច់ជាច្រើនត្រូវស្រាវជ្រាវពិតមែន។

   "អាឡូ!"

   <ទំនេរឬអត់ហ្នឹង?>

   "ឯងខលមកចំពេលល្អណាស់ ពេលនេះកំពុងទំនេរល្មម"

   <មកមន្ទីរពេទ្យយើងបន្តិចមកមានរបស់អោយ>

   "ស្អីគេ?"

   <ចង់ដឹងក៏មកៗយើងជាប់រវល់បន្តិច>និយាយតែប៉ុណ្ណឹងលីជុងក៏ចុចបិទបាត់ទុកអោយជុងហ្គុកដែលកំពុងចង់ដឹងនេះរឹតតែចង់ដឹងមួយកម្រិតថែមទៀត គេមើលទៅខាងលើតាមបង្អួចហើយក៏ដកសោរឡានពីហោប៉ៅអាវអោបរូបដែលទើបតែគូររួចដើរតម្រង់ទៅកន្លែងចតឡានបើកចេញទៅ។ តាមពិតគេមានលុយមានឡានទ្រព្យសម្បត្តិក៏មិនអន់ដែរតែតាមធម្មតាគេតែងតែជិះតាក់សុីធ្វើខ្លួនធម្មតាៗដូចអ្នកក្រប៉ុន្តែដឹងទេ? គ្មានអ្នកណាដឹងសាវតាច្បាស់លាស់របស់គេសូម្បីតែលីជុងដែលជាមិត្តរាប់ឆ្នាំរបស់គេ។

អ្នកប្រុសសំណព្វ💫Where stories live. Discover now