Ep14 : ត្រឡប់មកជួបគ្នាម្តងទៀត

1.2K 173 11
                                    

   ជុងហ្គុកបើកឡានមកទទួលលីជុងដល់មន្ទីរពេទ្យហើយបន្តដំណើរទៅតាមទីតាំងដែលទទួលបាន លីជុងមើលតាមទីតាំងនោះហើយក៏រៀងឆ្ងល់បន្តិចព្រោះទីនោះវាខុសពីទីតាំងដែលជុងហ្គុកធ្លាប់ទទួលបានតាំងពី3ខែមុន នេះជាហេតុផលដែលគេមិនទុកចិត្តអោយជុងហ្គុកមកម្នាក់ឯង។

   "ឯងបើកយឺតៗក៏ដល់ដែលណា៎ បើកលឿនបែបនេះងាប់មុនទៅដល់ឥឡូវហើយ"លីជុងប្រាប់ជុងហ្គុកដែលគេគិតតែពីជាន់ហ្រ្គែកប់ៗជើងមិនខ្ចីខ្វល់ធ្វើយ៉ាងណាក៏បានទៅដល់ទីនោះអោយលឿនបំផុត។

   "បើឯងមិនមាត់ចង្រៃក៏គ្មានរឿងអីកើតឡើងដែរ"ជុងហ្គុកងាកមកសម្លក់លីជុងទើបផ្តោតលើការបើកឡានទៅមុខបន្ត កាន់តែកៀកទីតាំងបេះដូងក៏ស្ទើរតែលោតចេញពីទ្រូង។ ឡានរបស់គេបើកមកឈប់មុខបរិវេណផ្ទះដែលមានទីធ្លាធំទូលាយមួយតែនៅខាងក្នុងដូចជាមានពិធីអ្វីមួយដែលនាំងអោយមានសភាពអ៊ូអរនិងមនុស្សច្រើនគួរសមចម្លែក។

   សន្តិសុខឃាត់ឡានជុងហ្គុកហើយសួររកលិខិតអញ្ជើញប៉ុន្តែគេបែរជាគ្មានទើបត្រូវសន្តិសុខបិទផ្លូវមិនអោយចូលថែមទាំងត្រូវគម្រាមទៀតថាប្រសិនបើនៅតែសម្រុកចូលទៀតច្បាស់ជាខលទៅប៉ូលិសមិនខាន។

   "ពុទ្ធោអើយ!"ជុងហ្គុកគោះចង្កូតឡានផាំងៗនៅពេលដែលនិយាយចរចាមិនត្រូវគ្នាជាមួយសន្តិសុខយាមទ្វារសោះ ឡានដែលបើកមកពីក្រោយក៏ចុចសុីផ្លេមិនឈប់ធ្វើអោយគេកាន់តែម៉ួម៉ៅលើសដើម។

   "យើងថាគួរតែរកវិធីផ្សេងទៅសម្រុកចូលបែបនេះមិនបានទេ"

   "មានវិធីអីទៅ? ពិតជាឆ្កួតមែនទែន"ជុងហ្គុកជេរប្រទេចកែវភ្នែកពេញដោយភ្លើងទោសៈគ្របដណ្តប់ពេញទាំងអស់ ស្បថថាលើកនេះគេត្រូវតែជួបជាមួយជេយ៍សុងអោយបានទោះជាត្រូវប្រើវិធីអីក៏ដោយ។

   តុក! តុក!

   សម្លេងគោះកញ្ចក់ឡានធ្វើអោយជុងហ្គុកបើកទាំងក្តៅក្រហាយព្រោះប្រហែលជាម្ចាស់ឡាននៅខាងក្រោយចង់អោយគេចេញហើយតែនៅពេលបើកកញ្ចក់ឡានទាំងគេទាំងអ្នកគោះកញ្ចក់ក៏ត្រូវភាំងដូចគ្នា។

   "ឃ្យុងជី?"

   "បងសង្ហា?"ទាំងឃ្យុងជីទាំងជុងហ្គុកម្នាក់ធ្វើមុខភាំងភាន់ជាងពីបានជួបខ្មោចទៅទៀត ជំនួសអោយការស្តីបន្ទោសឃ្យុងជីក៏បែរជាញញឹមព្រោះបែរជាបានជួបជុងហ្គុកដោយចៃដន្យបែបនេះតែជុងហ្គុកមកផ្ទះគេធ្វើអីទៅ?

អ្នកប្រុសសំណព្វ💫Where stories live. Discover now