Ep17 : ថើបអបអរ

1.6K 200 20
                                    

   "ខ្ញុំគ្មានសង្សារអីទេអ្នកប្រុសកុំគិតច្រើនអី"

   "លោកថាម៉េច? លោកបោកខ្ញុំ? ចង់ងាប់ហ្អេស៎ ជុងហ្គុកកកកកកកកក"ថេយ៉ុងស្រែកអស់សម្លេងលាន់ឡើងហឹងពេញបន្ទប់ធ្វើអោយជុងហ្គុកទប់សើចមិនជាប់នៅលួចបែរមុខចេញហើយសើចទៀតផង។

   "គ្រូពេទ្យមកហើយកុំអាលជេរខ្ញុំចាំពេលគ្រូពេទ្យបាត់ធានាថាខ្ញុំអង្គុយអោយអ្នកប្រុសជេរតែម្តង"ជុងហ្គុកប្រញាប់អង្វរកថេយ៉ុងជាមុន មុននឹងនាយកម្លោះតូចបើសម្លេងស្រែកជេរផ្អើល Apartment រួចគេក៏ប្រញាប់រត់ទៅបើកទ្វារអោយគ្រូពេទ្យដែលមានថេយ៉ុងតាមសម្លក់ដូចចង់កាប់ចិញ្ជ្រាំគេនៅនិងកន្លែងអោយស្លាប់ភ្លាមៗ។

   "សួស្តីបាទ"ជុងហ្គុកអោនគំនាប់ដាក់ស្របពេលដែលលោកគ្រូពេទ្យតេជិនដើរចូលមកដល់ខាងក្នុង ចំណែកលោកគ្រូពេទ្យដោយឃើញទឹកមុខថេយ៉ុងមិនសូវជាល្អប៉ុន្មានគេក៏បែរមកខ្សឹបសួរជុងហ្គុក។

   "អ្នកប្រុសខ្មោចចូលហ្អេស៎?"

   "ខ្មោចចូលក្បាលលោកអីអ្នកប្រុសកំពុងអារម្មណ៍មិនល្អធ្វើតែកិច្ចការលោកអោយល្អទៅបានហើយ តិចលោដើរចូលតាមទ្វារតែចេញទៅវិញតាមបង្អួច"ជុងហ្គុកអោនមកខ្សឹបប្រាប់តេជិនវិញដែលធ្វើអោយលោកគ្រូពេទ្យបែរទៅមើលថេយ៉ុងទាំងរៀងរអារៗម៉េចមិនដឹង ប្រាប់ទៅចុះថាពេលនេះទឹកមុខថេយ៉ុងដូចចង់ចាប់ពួកគេខាំកម្ទេចក្រពះពោះវៀនទាំងរស់អញ្ចឹង គួរអោយខ្លាចណាស់!

   "ហិហិ សួស្តីអ្នកប្រុសថេយ៉ុង ថ្ងៃនេះអាកាសធាតុល្អណាស់មែនទេ?"តេជិនដើរទៅឈរក្បែរគ្រែដោយឈរញឹមៗនិយាយបន្លប់ទៅកាន់ថេយ៉ុងដែលធ្វើអោយថេយ៉ុងដែលកំពុងតែឆាបឆួលដោយភ្លើងកំហឹងនោះងាកមកស្តីអោយគេញ៉ែតៗតែម្តង។

   "អាកាសធាតុល្អឆ្កួតស្អីលោកមិនឃើញទេហ្អេស៎ថាមេឃជិតភ្លៀង? មេឃងងឹតស្លុបអាប់អួរធុញថប់សឹងស្លាប់ទៅហើយនៅមានបិសាចមុខអាក្រក់ខ្លះធ្វើអោយខឹងទៀត ឆ្កួតបំផុត!"ថេយ៉ុងនិយាយបណ្តើរដៀងភ្នែកទៅមើលជុងហ្គុកដែលបានតែបែរមុខចេញដឹងកំហុសមិនហ៊ានងាកមកប្រឈមជាមួយគេ អ្នកណាទៅដឹងថាថេយ៉ុងឆេះខ្លាំងយ៉ាងនេះបើមុននេះនៅជាកូនឆ្មាតូចគួរអោយស្រលាញ់នៅឡើយ។

អ្នកប្រុសសំណព្វ💫Where stories live. Discover now