Ep13 : ថើប!

1.2K 151 1
                                    

   #3ខែកន្លងផុតទៅ

   ពេលវេលាចេះតែកន្លងទៅជារឿយៗមិនប៉ុន្មានផងនេះក៏បីខែកន្លងផុតទៅហើយដែលថេយ៉ុងគេងនៅលើគ្រែមិនអាចក្រោកទៅណាបាន មានគ្រូពេទ្យមកពិនិត្យមើលអាការៈរៀងរាល់សប្តាហ៍និងមានជុងហ្គុកដែលជាអ្នកមើលថែនៅក្បែរមិនដែលឃ្លានបន្តិចណាឡើយ យូរទៅក៏គិតថាវាជាសម្ព័ន្ធភាពដែលមិនខ្វះបាន មនុស្សដែលមានឈ្មោះត្រឹមតែជាអ្នកមើលថែក៏ឡើងឋានៈពិសេសលើសអ្នកណាទាំងអស់ចំពោះគេដល់ថ្នាក់នេះ។

   "មុននេះមនុស្សស្រីខលមកប្រាប់ថាចង់ជួបលោកឡើងចង់កើតឆ្កួតហើយនៅថាលោករត់ចោលផ្ទះជិតមួយឆ្នាំទៀត"ថេយ៉ុងនិយាយខណៈពេលជុងហ្គុកលើកកែវទឹកដោះគោដើរចូលមកព្រោះមុននេះគេបានប្រើជុងហ្គុកអោយទៅរកទឹកដោះគោអោយគេញុំាហើយមើលចុះ មិនប៉ុន្មាននាទីផងក៏បានញុំាសមបំណងមែនគួរអោយស្រលាញ់ដល់ហើយ។

   "អ្នកប្រុសលើកទូរស័ព្ទខ្ញុំ?"ជុងហ្គុកហុចទឹកដោះគោអោយថេយ៉ុងហើយលើកទូរស័ព្ទខ្លួនឯងមកមើលចង់ដឹងថាអ្នកណាជាអ្នកខលមក ជាសំណាងល្អណាស់ដែលនេះមិនមែនជាលេខមនុស្សដែលគេអោយសុើបពីតម្រុយរឿង50ឆ្នាំមុន។

   "ខ្ញុំគ្រាន់តែមានសុជីវធម៌ជួយលើកជំនួសប៉ុណ្ណោះ ឥឡូវមានអីបកស្រាយទេ?"ថេយ៉ុងជ្រិមភ្នែកនិយាយបញ្ឆិតបញ្ឈៀងដែលនាំអោយជុងហ្គុកស្លេកមុខស្លេកមាត់អស់។

   "នាងគ្រាន់តែជា អឺ.."

   "ប្រពន្ធលោកមែនទេ?"

   "មិនមែនទេ"

   "ចុះម៉េចក៏ស្រីសម្លេងកញ្ចែនោះថាលោករត់ចេញពីផ្ទះ?"

   "នាងជា..."ជុងហ្គុករៀងស្គាក់ស្ទើរក្នុងការប្រាប់បន្ទាប់ពីឆែកលេខរួច ស្រីម្នាក់នោះពិតជាខ្វះពេលខលមកពិតមែននៅនិយាយឡូឡាច្រើនទៀតចំមែនហើយ!

   "នៅនាងជាៗនៅហ្នឹងហើយបើប្រពន្ធក៏ប្រាប់ទៅ"

   "សង្ហាដូចខ្ញុំមានប្រពន្ធមកពីណាទៅនាងត្រឹមតែជាប្អូនស្រីរបស់ខ្ញុំប៉ុណ្ណោះម្យ៉ាងខ្ញុំក៏មានមនុស្សដែលខ្ញុំស្រលាញ់រួចហើយដែរ..."ជុងហ្គុករហ័សយកដៃខ្ទប់មាត់ព្រោះមុននេះគេបានរបូតមាត់និយាយប្រយោគដែលមិនគួរនិយាយបាត់ទៅហើយ មនុស្សដែលថានោះគឺជាថេយ៉ុងនេះហើយប៉ុន្តែបើនិយាយបែបនេះម្ចាស់ខ្លួនច្បាស់ជាចាប់ប្រយ៉ុងចុងផ្តើមមិនត្រូវមិនខាន។

អ្នកប្រុសសំណព្វ💫Where stories live. Discover now