Ep21 : ប្រចណ្ឌមែនទេ?

1K 163 10
                                    

   ជុងហ្គុកអង្គុយនៅត្រង់នោះមិនព្រមលើកថេយ៉ុងអោយដាក់អោយគេងលើខ្នើយទេគេខ្លាចថារំខានដំណេកដល់ថេយ៉ុង ពេលវេលាដើរទៅជាបន្តបន្ទាប់ អាហារដែលលើកមកក៏ចាប់ផ្តើមត្រជាក់អស់តែគេមិនបានខ្វល់ទេព្រោះយ៉ាងហោចណាស់ពេលថេយ៉ុងភ្ញាក់មកគេក៏ទៅធ្វើថ្មីតែប៉ុណ្ណឹង។ ដោយសារតែជើងចាប់ផ្តើមចុកគេក៏កម្រើកខ្លួនបន្តិចតែវាក៏ធ្វើអោយថេយ៉ុងភ្ញាក់អោយទាល់តែបាន។

   "ជុង..."នាយកម្មតូចបើកភ្នែកយឺតៗហើយព្យាយាមទាញខ្លួនអោយក្រោកអង្គុយដោយលើកដៃបម្រុងញីភ្នែកតែត្រូវជុងហ្គុកចាប់ជាប់។

   "ខ្ញុំធ្លាប់ប្រាប់អ្នកប្រុសហើយមែនទេថាពេលភ្ញាក់ពីគេងមិនត្រូវញីភ្នែកទេ"

   "ហូយ៎! កុំរឿងច្រើនពេកបានទេ"ថេយ៉ុងវាសដៃជុងហ្គុកចេញហើយធ្វើមុខស្អុយដាក់មនុស្សដែលហាមនេះហាមនោះគេគ្រប់សព្វ បើទោះជាដឹងថាជុងហ្គុកធ្វើព្រោះបារម្ភពីគេតែប្រាប់ទៅចុះទម្លាប់ខ្លះវាពិតជាពិបាកកែពិតមែន។

   "ចាំខ្ញុំយកកន្សែងត្រជាក់មកជូតមុខអោយអ្នកប្រុស"ជុងហ្គុកទម្លាក់ទឹកមុខចុះបន្តិចហើយព្យាយាមក្រោកទាំងនៅចុកជើងនៅឡើយ គេដើរទៅយកកន្សែងត្រជាក់មួយសន្ទុះទើបត្រឡប់មកវិញហើយក៏នៅតែឃើញថេយ៉ុងអង្គុយសំកុកនៅលើគ្រែដដែល។

   "សុំទោស!"ជុងហ្គុកពោលដោយសម្លេងស្រាលខណៈពេលគេដាក់ខ្លួនអង្គុយនៅជាយគ្រែ គេដឹងថាគេពិតជាបារម្ភហួងហែងចំពោះថេយ៉ុងខ្លាំងតែគេបែរជាមិនធ្លាប់គិតថាពេលខ្លះក្តីស្រលាញ់លើសលប់ហួសហេតុរបស់គេអាចធ្វើអោយថេយ៉ុងធុញទ្រាន់បាន។

   "ខ្ញុំមិនមានន័យបែបហ្នឹងទេ"ថេយ៉ុងប្រាប់ដោយងើយមុខមកមើលម្ចាស់សម្លេងទាំងមានអារម្មណ៍ដឹងខុសព្រោះមុននេះគេដូចជាប្រើសម្តីលើសពេកហើយ កែវភ្នែកមុតថ្លាងើបប្រទាក់ជាមួយរង្វង់ភ្នែកមូលដែលមានភ្នែកពណ៌ទឹកសមុទ្រនោះធ្វើអោយគេប្រាកដថាពេលគេគេងលក់ជុងហ្គុកក៏លួចយំដែរ។

   "ខ្ញុំមិនគួរហាមប្រាមដាក់កំហិតទៅលើអ្នកប្រុសច្រើនពេកទេ"នាយនៅតែមិនស្តាប់សម្តីរបស់ថេយ៉ុងហើយយកកន្សែងត្រជាក់នោះជូតផ្តិតលើថ្ពាល់ថេយ៉ុងថ្នមៗ វាត្រឡប់មកវិញហើយ! អារម្មណ៍ឈឺចាប់របស់គេត្រឡប់មកវិញហើយ! គេចង់អោយថេយ៉ុងមានអារម្មណ៍ថារីករាយនិងមានសេរីភាពពេលនៅក្បែរគេប៉ុន្តែការពិតថេយ៉ុងពិតជាធុញថប់ជាមួយនិងការហាមឃាត់គ្រប់សព្វរបស់គេខ្លាំងណាស់។

អ្នកប្រុសសំណព្វ💫Where stories live. Discover now