Ep5 : បងយល់ពីអូន

1.8K 187 3
                                    

   ពីព្រឹកទល់ល្ងាចជុងហ្គុកមិនព្រមទៅណាសោះ គេនៅតែអង្គុយក្បែរថេយ៉ុងទោះបីអ្នកម្ខាងទៀតខឹងង៉ក់មិនខ្ចីនិយាយរកគេ ទុកគេដូចជាស្រមោលគ្មានរូបរាងនៅក្នុងបន្ទប់នេះក៏ដោយ។ ទូរសព្ទ័គេលោតសារមកជាច្រើនដងរហូតគេត្រូវចុចបិទមិនដឹងថាកាលដែលគេចង់ចេញទៅក្រៅបាច់សំខាន់យ៉ាងណាទេប៉ុន្តែអ្វីដែលសំខាន់ជាងកិច្ចការគឺថេយ៉ុង គេមិនអាចទុកថេយ៉ុងចោលបានទេ។

   "អ្នកប្រុស! ឃ្លានឬនៅ?"គេចោទសួរស្របពេលដែលឃើញថេយ៉ុងបើកភ្នែកព្រឹមៗមើលទៅពិដានយ៉ាងស្ងៀមស្ងាត់។

   "..."មិនមានការឆ្លើយតបជុងហ្គុកក៏សម្រេចចិត្តអង្គុយធ្មឹងបន្ត គេដឹងថាអារម្មណ៍ថេយ៉ុងនៅពេលនេះគឺធ្លាក់ចុះខ្លាំងណាស់ដូច្នេះទោះយ៉ាងណាក៏គេមិនអាចទៅណាបានដដែល។

   "ថេយ៍...ថេយ៉ុង!!"សម្លេងស្រែកឡូឡាស្របពេលមនុស្សពីរនាក់ដើរចូលមកបែបស្លន់ស្លោធ្វើអោយជុងហ្គុកប្រញាប់ដើរមកឈរចុងជើងថេយ៉ុងហើយត្រដាងដៃឃាំងពួកគេមិនអោយចូលទៅជិតថេយ៉ុងបាន។

   "ឯងជាអ្នកណា? ជៀសផ្លូវបន្តិចទៅមើល"បុរសម្នាក់រាងខ្ពស់ស្រឡះមើលមកជុងហ្គុកទាំងជ្រួញចិញ្ចើមហើយក៏មិនភ្លេចគំហកទាំងម៉ួមៅផងដែរ។

   "ពួកគេជាមិត្តខ្ញុំ"ពេលដែលថេយ៉ុងនិយាយរួចជុងហ្គុកក៏ព្រមដើរមកឈរនៅជ្រុងម្ខាងវិញ បើនិយាយចំពោះគេតួនាទីគេពិតប្រាកដក៏ដូចជាអង្គរក្សនិងអ្នកមើលថែផងដែរ។

   "ថេយ៉ុងហា៎ឯងយ៉ាងម៉េចហើយ? សុំទោសណា៎យើងរវល់ពេកទើបមិនបានមក"សម្លេងស្រួលស្រេះរបស់ស្រីស្អាតម្នាក់ដែលជាមិត្តភក្តិស្រីតែម្នាក់នៅក្នុងក្រុមរបស់ពួកគេបន្លឺឡើងទាំងទឹកភ្នែករលីងរលោង នាងដើរទៅឈរក្បែរគ្រែហើយបម្រុងនិងចាប់ក្តោបដៃឆ្វេងថេយ៉ុងតែត្រូវជុងហ្គុកចាប់ជាប់។

   "យ៉ាងម៉េចឯងហ្នឹង? ហ្គារ៉ាមកនេះ"ប្រុសម្នាក់នោះចាប់ផ្តើមខឹងរឹតតែខ្លាំងហើយក៏ទាញនាងតូចអោយចូលទៅឈរជិតគេ។

   "ប្រាប់ពួកគេទៅថាលោកជាអ្នកមើលថែខ្ញុំ"ថេយ៉ុងងាកមកប្រាប់ជុងហ្គុកដែលគិតតែពីឈរស្ងៀមមិនព្រមបកស្រាយអីទាំងអស់ គេមិនដឹងទេថាកាលដែលគេស្ងាត់បែបនេះអាចនឹងបែកមាត់ដោយមិនដឹងខ្លួនក៏ថាបានដែរ។

អ្នកប្រុសសំណព្វ💫Where stories live. Discover now