Ep24 : បំភ្លេចចោលទៅ

2.3K 249 22
                                    

   ថេយ៉ុងយំរហូតដល់ទន់ខ្លួនគេងលក់បាត់ទៅជុងហ្គុកដកដង្ហើមធំក្រសោបកាយតូចលើកបីឡើង គេដឹងថាតៃកុងឡានបានខលប្រាប់អ្នកផ្ទះថេយ៉ុងរួចហើយដូច្នេះពេលនេះគេត្រូវនាំថេយ៉ុងទៅសម្រាកសិន។ មកដល់ Apartment ជុងហ្គុកក៏ដាក់ថេយ៉ុងអោយគេងលើគ្រែថ្នមៗ យប់យន់ស្ងាត់សូន្យសម្លេងខ្យល់បក់រហៀកៗកាត់ផ្ទៃមុខធ្វើអោយជុងហ្គុកកាន់តែយល់ថាគ្រប់យ៉ាងតឹងតែងចំពោះគេពេកហើយ។

   "បងគួរធ្វើយ៉ាងម៉េចទៅ?"ប្រអប់ដៃមាំលើកអង្អែលថ្ងាសនាយកម្លោះតូចស្រាលៗស្របពេលរង្វង់ភ្នែកទាំងគូមានដក់ទឹកថ្លាៗហើយវាក៏ជ្រាបចេញមកជាបណ្តើរៗ គេមិនយល់! មិនយល់ទាល់តែសោះថាថេយ៉ុងបានធ្វើអីខុសខ្លះទៅបានជាអតីតកាលនិងបច្ចុប្បន្នគេនៅតែប្រឈមនិងការបាត់បង់?

   "ពេលបងដឹងថាលោកយាយអូនស្លាប់បងក៏នឹកឃើញដល់ពេលដែលបងដឹងថាប៉ាម៉ាក់អូនស្លាប់ពេលនោះបងបានលាក់រឿងនេះជាមួយអូន អូនខឹងបងណាស់! អូនយំ...ហើយនៅពេលនេះអូនក៏ត្រូវប្រឈមជាមួយរឿងឡប់ឡែនេះម្តងទៀត"ទឹកថ្លាៗតក់ចេញពីរង្វង់ភ្នែកគេយឺតៗតក់កាត់ផែនថ្ពាល់មកត្រូវផ្ទៃមុខថេយ៉ុង និយាយចំពោះគេគ្រាន់តែឃើញថាយ៉ុងយំគេក៏ឈឺចាប់ស្ទើរតែឆ្កួតទៅហើយ។

   "បងមិនយល់ថាហេតុអីបានជាគ្រប់យ៉ាងប្រែជាអាក្រក់បែបនេះ? បងមិនយល់..ហេតុអីអូនមិនចងចាំបង? បងចង់អោយអូនដឹងថាទោះជាលោកយាយអូនបានចាកចេញតែអូននៅមានបងដែលស្រលាញ់អូនជាងភ្នែកទាំងគូរបស់បងទៅទៀត"គេបែរមុខចេញហើយលើកដៃក្តោបក្បាលយំសសឹកហាក់ដូចជាគេទន់ជ្រាយពេកហើយ គេយំបែបនេះមិនដឹងជាប៉ុន្មានដងទេដឹងត្រឹមថាគេពិតជាមិនអាចទប់ទឹកភ្នែកបានឡើយ ឬគេនៅតែមិនអាចកែប្រែគ្រប់យ៉ាងបាន? រវាងអតីតកាលនិងបច្ចប្បន្នគេពិតជាមិនអាចយកថេយ៉ុងបាន? ស្នេហាពួកគេទាំងពីរពិតជាមិនអាចទៅរួចមែនទេ?

   "ជុង..."ស្របពេលដែលគេកំពុងតែក្តោបក្បាលយំរហឹសសម្លេងរបស់ថេយ៉ុងក៏ធ្វើអោយគេភ្ញាក់ព្រើតហើយរហ័សងាកមកមើលម្ចាស់សម្លេង ថេយ៉ុងបើកភ្នែកទាំងទឹកភ្នែករហាមហើយព្យាយាមច្រត់ដៃក្រោកអង្គុយក្បែរជុងហ្គុកយឺតៗ តាមពិតគេភ្ញាក់តាំងពីជុងហ្គុកលើកបីគេមកបន្ទប់មកម្ល៉េះប៉ុន្តែដោយសារហត់នឿយទើបគេចង់សម្ងំគេងបន្តទោះជាទឹកភ្នែកនៅតែបន្តស្រក់ក៏ដោយហើយសម្តីមុននេះគេបានស្តាប់លឺទាំងអស់ គេមិនយល់! គេមិនយល់ទេ!

You've reached the end of published parts.

⏰ Last updated: Sep 06, 2021 ⏰

Add this story to your Library to get notified about new parts!

អ្នកប្រុសសំណព្វ💫Where stories live. Discover now