Episode01:ជំហានចូលទីក្រុង

171 16 0
                                    

ជំហានជើងរបស់ក្មេងប្រុសវ័យកុមាររឺឈានជំទង់ល្មមបោះឈានជើងឡើងលើឡានក្រុង ចូលមកដល់ក្នុងឡានគេក៏ទៅរកកន្លែងគួរសមសម្រាប់អង្គុយ មើលទៅកៅអីដូចជាពេញទៅហើយ តែនៅសល់កៅអីខាងក្រោយគៀនកញ្ចក់ឡានមួយនៅទំនេរ គេក៏ចូលទៅអង្គុយដើម្បីសម្រាកខ្លះព្រោះដើរមកមុននេះហត់គួរសម ឡានក្រុងនៅមិនទាន់ចេញទេប្រហែលជាតៃកុងរវល់ទៅណាមិនដឹងព្រោះពេលគេឡើងមកមិនឃើញតៃកុងទេ បានបន្តិចក៏មានលោកយាយចំណាស់ម្នាក់ទទួញសុំតៃកុងថាអោយគាត់សុំដោយសារឡានទៅផងប៉ុន្តែលោកយាយគាត់គ្មានប្រាក់ទេ

« លោកយាយចង់ទៅណាដែរ»តៃកុងសួរទៅលោកយាយដ៏កំសត់
« យាយយកចៅទៅពេទ្យ តែយាយអត់មានលុយទេចៅអាចអោយយាយសុំដោយសារឡានទៅផងបានឬអត់»លោកយាយគាត់ក៏លើកដៃសុំតៃកុង

« បាទបានលោកយាយ លោកយាយនាំចៅឡើងឡានទៅ»
« អរគុណហើយណាក្មួយប្រុស»លោកយាយក៏បីចៅគាត់ឡើងឡាន »

« បាទមិនអីទេ»សំណាងដែរដែលតៃកុងជាមនុស្សចិត្តបុណ្យ សម្បុរសធម៌នេះបើឡានអ្នកខ្លះគេមិនអោយដោយសារផងក៏មិនដឹង
លោកយាយបីចៅមករកកន្លែងអង្គុយតែគ្មានកន្លែងអង្គុយសោះមកដល់កន្លែងកៅអីខាងក្រោយក៏អស់ទៀត ពេលនោះលោកយាយក៏សម្រេចចិត្តឈរបីចៅតែម្ដងទៅ ក៏ប៉ុន្តែក្មេងប្រុសដែលទើបតែចូលមុននេះគេក៏ក្រោកចេញពីកន្លែងអង្គុយរបស់គេដើរមករកលោកយាយ

« អត់ទោសលោកយាយ! »ក្មេងម្នាក់នោះក៏ហៅលោកយាយ
« លោកយាយអាចទៅអង្គុយរកន្លែងបស់ខ្ញុំបាន»ក្មេងប្រុសនិយាយដោយក្ដីញញឹមរីករាយ
« ចុះចៅបានអីអង្គុយទៅ»
« លោកយាយកុំបារម្ភអី ខ្ញុំអាចឈរបាន»
« អញ្ចឹងយាយអរគុណច្រើនហើយណាចៅ»
« បាទលោកយាយ»លោកយាយក៏បីចៅគាត់ទៅអង្គុយនៅកៅអីនោះ រួចក្មេងប្រុសនោះក៏ទៅតាម

« និយាយអញ្ចឹងលោកយាយអញ្ជើញទៅណាដែរ»គេក៏លុតជង្គង់មួយចំហៀងបន្ទាបចុះដើម្បីអោយទាបជាងមនុស្សចាស់អោយត្រូវក្នុងការនិយាយ

« ចៅយាយក្ដៅខ្លួនយាយយកទៅពេទ្យ»ក្មេងនោះក៏ស្ទាបខ្លួនចៅប្រុសរបស់លោកយាយ
« ក្ដៅខ្លាំងគួរសម»គេនិយាយហើយក៏ក្រោករត់ទៅខាងមុខសំដៅទៅតៃកុង

🍁The Love You Gave🍁Onde histórias criam vida. Descubra agora