Ep06:យ៉ាងណានៅតែជាមិត្ត

102 8 0
                                    

Kim House
« ក្មួយបងទៅណាម៉េចមិនមកញុំាបាយ»ដោយសារតែម៉ោងបាយមិនឃើញតាគីទើបលោកស្រីសួរទៅលោកគីម

« អូនសួរធ្វើអីរាល់ដងដូចមិនឃើញសួរពីគេផង»លោកគីមឆ្លើយតែភ្នែកនៅសម្លឹងកាសែតដដែល
« ក៏បារម្ភខ្លាចអត់បាយឈឺអីទៅនឹងអាងរំអួយដាក់បងនោះអី»លោកស្រីស៊ូ

« គេមិននៅទេគេទៅហើយ»លោកគីម
« ទៅ..ទៅណា..»លោកស្រី

« រឿងនេះអូនមិនបាច់ចង់ដឹងទេ ដឹងតែថាគេមិននៅអោយអូនទើសទាល់ទៀតទៅបានហើយ ពេញចិត្តអូនឬនៅប៉ុណ្ណឹង»លោកគីមនិយាយចប់បិទកាសែតរួចឡើងទៅខាងលើ។លោកស្រីគីមកាលបើឮលោកគីមនិយាយដូចនេះក៏រាងមិនសប្បាយចិត្ត មានរឿងអីដែលធ្វើអោយលោកស្រីមិនសប្បាយចិត្តនោះ?ក្រែងលោកស្រីមិនពេញចិត្តតាំងតែពីថ្ងៃដំបូងដែលតាគីចូលមកស្នាក់អាស្រ័យផ្ទះនេះមិនចឹងហេស?ចុះឥឡូវគេទៅហើយតើនៅកង្វល់អីទៀត?

Skip..
លើកោះ
« អ្ហក៎យកទៅ!»ហ្គឺនូកាន់ស្រាក្រហមមួយដបមកហុចអោយឃ្យុងមីនដែលកំពុងអង្គុយនៅមុខភ្នក់ភ្លើងត្រដាងដៃអាំងភ្លើងព្រោះអាកាសធាតុជាត្រជាក់បួករួមនិងកាលធ្លាក់ទឹកផងនៅកណ្ដាសនៅឡើយទេនេះ។

«ស្អីគេ!»នាយដកដៃចេញពីអណ្ដាតភ្លើងងាកមករកហ្គឺនូ
« ស្រាក្រហមយកផឹកទៅ»ហ្គឺនូក៏ទម្លាក់អង្គុយចុះក្បែរឃ្យុងមីន

« ផឹកស្អី!មិនចេះ មិនចូលចិត្ត !»
« ឃើញឯងនេះកណ្ដាសឈីសៗ ក៏យកមកអោយផឹកកម្ដៅសាច់ តែបែរជាមិនយកបាក់ទឹកចិត្តណាស់ធ្វើម៉េចយើងវាកាកមនុស្សគេមិនចង់ខ្វល់ជាមួយ»ហ្គឺនូ

« អួយ៎ វាស្អីអានេះឈឺហាណា»ហ្គឺនូស្រែកឈឺព្រោះតែឃ្យុងមីនវាយក្បាលរបស់គេមួយដៃ

« ដ្រាមាណាស់អាដ្រាមា ស្អីសុទ្ធកាកមនុស្ស មិនចង់ខ្វល់ជាមួយ មួយដៃថែមទៀតឥឡូវ»ឃ្យុងមីន
« ធ្វើលេងសោះមិនបានឯងនេះ»ហ្គឺនូ
« មកអោយមក»ឃ្យុងមីនលដៃទៅរកហ្គឺនូ
« ស្អី!»

«ស្រាក្រហមនោះអីអោយមកយើងផឹក»ឃ្យុងមីនទាញដណ្ដើមពីដៃរបស់ហ្គឺនូបានយកមកងើយផឹក

« ក្រែងឯងថាមិនចេះផឹកនោះអី»ហ្គឺនូនិយាយហើយមើលអ្នកដែលកំពុងងើយផឹកទាំងលំបាកលំបិន

🍁The Love You Gave🍁Where stories live. Discover now