Ep16 : ត្រឹមជាពូក្មួយ

172 18 2
                                    

Morning
កាយមាំអាក្រាតល្វែងខាងលើគ្របដណ្តប់ដោយភួយ ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នោះក៏ភ្ញាក់ឡើង ដាក់ដៃទៅម្ខាងបំណាច់អោយប៉ះរាងកាយដែលខ្លួនប្រលែងពីយប់មិញតែមិនប៉ះ ទើបនាយបើកភ្នែកឡើង។

« ហឺៗ.... » សម្លេងយំអណ្ដើតអណ្ដកខ្សឹបខ្សួលក្បែជញ្ជាំបន្ទប់ដោយមាន វាំងននរយាធ្លាក់ជិតអ្នកដែលអង្គុយយំនោះ ។ ឃីឡើងពីពូកទាញកន្សែងមករុំពីលើខោខ្លីស្មើភ្លៅរបស់គេហើយដើរមករកតាគីដែលកំពុងអង្គុយយំ។

« តាគី... ពូ.. ពូសុំទោសណា»ឃីពោលទាំងទាក់ៗគេពិតជាដឹងកំហុសដែលគេធ្វើជ្រុលជ្រួសទៅលើក្មួយម្នាក់នេះពូសុំទោសពិតមែន!!!

« ចេញទៅកុំមកជិតខ្ញុំហឺៗ... »ពាក្យដេញជាពាក្យដែលគេឆ្លើយតបមកកាន់លោកពូរបស់គេវិញ

« តាគី »

« ខ្ញុំអោយពូចេញទៅមិនឮទេហ្អេស? »

« ស្ដាប់ពូសិនណា »

« ចេញទៅមិនស្ដាប់ ខ្ញុំមិនស្ដាប់អ្វីទាំងអស់ »

« តាគីពូសុំទោស »

« ចេញទៅ »នាយតូចរត់ចេញពីជ្រុងម្ខាងនៃបន្ទប់មកយកខ្នើយគប់ដេញគេអោយចេញ

« តាគីស្ដាប់ពូ ស្ងប់អារម្មណ៍សិនទៅ »

« ខ្ញុំប្រាប់ថាអោយចេញទៅនិយាយមិនចេះស្ដាប់គ្នាទេមែនទេ ? » ខ្នើយដែលនៅលើពូកទាំងប៉ុន្មានតាគីយកមកគប់ឃីដេញអោយគេចេញទៅវិញ។

« អូខេ...អូខេពូចេញ ពូចេញណាស្ងប់អារម្មណ៍ »នាយចង់និយាយលួងលោមហើយសុំទោសតែអ្នកម្ខាងគិតតែពីដេញអោយគេចេញទៅ តើអោយគេនិយាយបានយ៉ាងម៉េចបើ ម្ខាងទៀតមិនស្ដាប់ផងនោះ មានតែចេញទៅសិនចាំមកសម្រួលគ្នាជាក្រោយក្រែងវាល្អប្រសលរជាងនេះ។

« ហឺៗ... » គ្រាន់តែឃីចេញទៅបាត់ តាគីសម្រូតខ្លួនចុះលើពូកយំខ្សឹបខ្សួល

« ហេតុអី! ហេតុក៏កើតរឿងឆ្គួតបែបនេះមកលើខ្ញុំ »នាយតូចជ្រប់មុខនឹងជង្គង់យំជាខ្លាំង ត្រូវហើយហេតុអីក៏រឿងបែបនេះកើតឡើងមកលើគេ ហេតុរាងក្មេងខ្ចីដូចជាគេត្រូវបានបំពានដោយឥតប្រណីបែបនេះ? គួរអោយរអើមខ្លាំងណាស់...។

🍁The Love You Gave🍁Where stories live. Discover now