EP07: ហាត់សមថើប

84 12 0
                                    

រថយន្តពណ៌ខ្មៅក្រឹបស្ថិតក្នុងតម្លៃពាន់លានបានបើកចូលមកក្នុងវិមានដ៏ធំមួយរបស់អ្នកម្លោះមានអំណាចមិនចាញ់ដៃគូរដទៃ បានបើកចូលមកចតរួចមានក្មេងៗចុះពីក្នុងឡានមកហើយអ្នកម្លោះចុះមកតាមក្រោយ។ពួកគេនាំគ្នាចូលទៅខាងក្នុង

« តាគី »ក្នុងចំណោមក្មេងៗដែលដើរចូលទៅខាងក្នុងទាំងអស់ឃីហៅឈ្មោះតាគីអោយឈប់ប្រហែលមារឿងនិយាយគ្នាទេដឹង!

« បាទពូ!»គេងាកមកក្រោយ

« ដៃត្រូវអី?»នាយកម្លោះសួរទៅតាគីគេឃើញដៃរបស់តាគីតាំងតែពីទទួលចេញពីសាលាម្លេះតែមិនទាន់សួរនាំ ។

« អត់មានត្រូវអីទេពូ»នាយឆ្លើយយកកាតាបបាំងដៃរបស់គេ

« ចុះនេះជាអី?»នាយទាញដៃគេចេញមកមើលហើយសម្លឹងកែវភ្នែកតាគី

« រលាក..រលាកទឹកស៊ុបពេលញុំាបាយ»ចម្លើយរដាក់រដុបព្រោះខ្លាចគេស្ដីអោយតែមុខមិនហ៊ានមើលផង
« រលាកខ្លួនឯងឬគេធ្វើបាប?»

« អត់..អត់មាននរណាធ្វើបាបទេពូ»តាគី

« ទៅខាងលើពូលាបថ្នាំអោយមើលចុះឡើងក្រហម»

« តែពូ អ្នកគ្រូលាបអោយរួចហើយ»នាយមិនស្ដាប់សម្ដីក្មេងប្រាប់ទេបែរជាអូសដៃទៅខាងលើទៅវិញ

[ ក្នុងបន្ទប់  ]
« អង្គុយចុះ»នាយតូចអង្គុយចុះតាមគេប្រាប់ ឃីដើរទៅយកថ្នាំលាបរបួសអោយគ្រាន់តែរលាកប៉ុណ្ណឹងមានអីខ្លាំងទេតែគេបារម្ភពេក ។ គេកាន់ប្រអប់ថ្នមជិតហើយលាបអោយតាគីរហូតដល់រួចរាល់។

« រសៀលនេះរៀនឬអត់?»នាយដើរយកទៅថ្នាំទៅទុកវិញក៏ឆ្លៀតសួរ

« អត់រៀនទេពូ »តាគី

« ទៅដើរលេងអត់ពូជូនទៅ»ដើរលេងហ៎!អីក៏ចិត្តល្អមែសពូមានពេលទំនេរនាំក្មេងដើរលេងនៀក!

« ខ្លាចរំខានពេលពូធ្វើការ»

« ពូទំនេរ ក្មេងៗក៏មិនរៀនដែរ ទៅដើរលេងទាំងអស់គ្នាទៅសប្បាយ ចូលមើលកុនហើយចាំមកផ្ទះល្អទេ?»
« មើលកុនហ្អេសពូ!»ហ្សុីប៊ែលឃីងក់ក្បាលប្រាប់ថាពិតមែនហើយ

« ចឹងអោយយ៉ុងវ៉ូទៅដែរទៅ ព្រោះគេចង់មើលកុនណាស់»
« បានតើ ! ទៅងូតទឹកទៅចាំចុះមកញុំបាយពូទៅបន្ទប់ពូហើយ»នាយកម្លោះក្រោកមកអង្អែលសក់ក្បាលក្មេងប្រាប់អោយក្មេងទៅងូតទឹករួចក៏ដើរចេញទៅ។ ចំណែកតាគីវិញគេលើកដៃគេទៅស្ទាបសក់ក្បាលចំកន្លែងដែលពូចិត្តល្អរបស់គេអង្អែលមុននេះហើយញញឹម! ញញឹមធ្វើអីដែរ?គឺកក់ក្ដៅនឹងហើយ។

🍁The Love You Gave🍁Where stories live. Discover now