Episode04:គេព្រមមកនៅជាមួយយើងហើយ

89 11 0
                                    

ព្រឹកថ្ងៃថ្មីឈានមកដល់អ្នកផ្ទះត្រកូលគីមរូតរះធ្វើការងាររួចអស់ ក៏ដល់ពេលជូនកូនទៅសាលា

« យ៉ុង តាគីមកហើយហ្អេសកូនឡើងឡានទៅកុំអោយយឺតម៉ោងរៀន»លោកអ៊ុំគីមសួរក្មេងៗទាំងញញឹមក្មេងៗក៏ញញឹមមកកាន់គាត់វិញ ពួកគេក៏នាំគ្នាឡើងអង្គុយក្នុងឡានដោយមានហ្វីននីនៅក្នុងឡានស្រាប់ ក្មេងៗឡើងគ្រប់គ្នាអស់លោកគីមក៏ចូលក្នុងឡានហើយបើកចេញទៅ ~~

នៅតាមផ្លូវស្ថានភាពក្នុងឡានគ្មានអ្នកណានិយាយអ្វីទាំងអស់យ៉ុងវ៉ូអង្គុយអោបដៃរបស់តាគីជាប់គេ ចំណែកតាគីក៏ងាកសម្លឹងចេញមើលខាងក្រៅដើម្បីបន្ធូរអារម្មណ៍ខ្លះ លោកគីមក៏ស្រដៀងភ្នែកមើលមកក្មេងៗម្ដងកាលៗជាពិសេសគឺតាគី គាត់ខ្លាចថាតាគីខឹងនឹងគាត់ដែលយល់ព្រមអោយគេទៅនៅជាមួយមនុស្សដែលទើបនឹងស្គាល់មិនទាន់បាន៥ថ្ងៃផង
មិនយូរឡានក៏បានបើកមកដល់សាលា ក្មេងៗនាំគ្នាចុះ

« ជម្រាបលាលោកប៉ា/ជម្រាបលាលោកពូ»ពួកគេសំពះលាលោកគីមមុននឹងចូលសាលា
« ខំរៀនណាកូន»
«បាទ/ចាស»សំណេះសំណាលរួចពួកគេក៏ដើរចូលសាលាលោកគីមក៏ចេញឡានដើម្បីទៅធ្វើការ
នៅក្នុងឡាន
លោកគីមបានខលទៅប្រាប់ហ្សុីប៊ែលឃី

[ ជម្រាបសួរលោក ]ឃេស៍
[ ខ្ញុំសុំនិយាយជាមួយចៅហ្វាយលោកបន្តិច ]
[ បាទ លោកសូមចាំបន្តិច ] រងចាំមិនយូរក៏មានសម្លេងឆ្លើយតប
[ ជម្រាបសួរលោក គេថាយ៉ាងម៉េច ]
[ តាគី គេយល់ព្រមហើយ លោកអាចមកទទួលគេពេលល្ងាចបាន ]
[ ពិតមែនហ្អេសលោក! អូខេពេលល្ងាចម៉ោង5ខ្ញុំនឹងទៅផ្ទះរបស់លោក ]
[ ខ្ញុំទៅធ្វើការសិនហើយ ប៉ុណ្ណឹងចុះលោក ]
[ បាទជម្រាបលា ] បញ្ចប់កិច្ចការលោកគីមក៏ដាក់ទូរស័ព្ទចុះ

ហ្សុីប៊ែលScene

ពេលឮលោកគីមប្រាប់បែបនេះនាយកម្លោះឃីញញឹមបិទមាត់លែងចិត្តហើយក្នុងចិត្តមិនដឹងរំភើបថ្នាក់ណា
« ចៅហ្វាយកើតអីអត់ហ្នឹង»ដោយឃើញឃីញញឹមឡើងភ្លឹកឃេស៍ក៏សួរ

« អ៎! គ្មានអីទេយើងមិនកើតអីទេ តែថាគេព្រមមកនៅជាមួយយើងហើយ »

🍁The Love You Gave🍁Where stories live. Discover now