EP05:មុខក្រហមធ្វើអី អៀនឬ?

93 9 0
                                    

លោកគីមស្ដាប់សំណួរហើយក៏រាងប្ដូរទឹកមុខបន្តិចព្រោះមានអារម្មណ៍ខុសដែលអោយក្មួយទៅគេ
« ខ្ញុំមិនបង្ខំក្មួយឡើយ គេឆ្លើយយល់ព្រមដោយផ្ទាល់»

«អញ្ចឹងខ្ញុំក៏សប្បាយចិត្ត »ចាស់ៗនិយាយគ្នាក្មេងៗក៏ចុះមកដោយយ៉ុងវ៉ូស្ពាយកាតាបអោយតាគី តាគីឃើញហ្សុីប៊ែលនាយសម្លឹងទៅចោទភ្នែកប៉ះនឹងម្ចាស់កាយមាំសម្លឹងមកខ្លួនវិញនាយតូចក៏គេចក្រសែភ្នែកចេញរួចបន្តចុះមកជាមួយយ៉ុងវ៉ូនាងតូចហ្វីននីមិនទាន់ចុះមកទេប្រហែលមិនទាន់រួច

« ជម្រាបសួរ!»ពួកគេមកដល់ខាងក្រោមក៏ជម្រាបសួរ ហ្សុីប៊ែលឃីនិងឃេស៍ឡើងឈរហើយសំពះតបវិញ
« រួចរាល់ហើយហ្អេសកូន»តាគីញញឹមបន្តិចតបទៅអ៊ុំប្រុស
« បាទអ៊ុំ»

« ឃេស៍»ហ្សុីប៊ែលឃីហៅអ្នកជាកូនចៅហើយងើកក្បាលទៅមុខបន្តិចអ្នកជាកូនចៅយល់ន័យក៏ទៅយកកាតាបដាក់អីវ៉ាន់របស់តាគីពីយ៉ុងវ៉ូដើម្បីយកទៅដាក់ក្នុងឡានឃេស៍ចេញទៅមួយស្របក់ក៏ត្រឡប់មកវិញ ហ្សុីប៊ែលចេះតែមើលតាគីមិនដាច់ពីភ្នែក ម្ចាស់កាយមាំក៏ហាស្ដីឡើង

« មានអីចង់និយាយផ្ដាំគ្នាក៏និយាយបានណាខ្ញុំមិនប្រញាប់ទេ»
« ខ្ញុំគ្មានពាក្យអីនិយាយច្រើនទេ សុំអោយតែលោកមើលថែស្រលាញ់ក្មួយខ្ញុំដូចកូនចៅមិនធ្វើបាបគេតែប៉ុណ្ណឹងគឺបានហើយ »លោកគីម

« ហើយបើលោកពូធ្វើបាបមិត្តខ្ញុំ លោកពូប្រាកដជាដឹងគ្នាជាមួយខ្ញុំហើយ ខ្ញុំនឹងយកគេមកវិញ»យ៉ុងវ៉ូ

« ទុកចិត្តបានណាអាល្អិតចៅហ្វាយយើងមិនធ្វើបាបមិត្តរបស់ឯងទេ»ឃេស៍ស្រាប់តែនិយាយឡើងហើយនៅអង្អែលសក់ក្បាលយ៉ុងវ៉ូទៀតព្រោះតែពួកគេឈរក្បែរគ្នា

« មានសិទ្ធិអីមកអង្អែលសក់ក្បាលខ្ញុំ»ឃេស៍មិនខ្វល់សម្ដីគេតបបែរជាញញឹមទៅវិញ
« កុំប្រកាន់នឹងគេអីលោកគេនៅក្មេងតែប៉ុណ្ណឹង»លោកគីម
« មិនអីទេ ឃេស៍គេចូលចិត្តក្មេងៗលលេងតែអញ្ចឹងទេ»

« អញ្ចឹងក៏ចេញទៅបានហើយត្រូវទេ?»ហ្សុីប៊ែលឃីសួរទៅតាគីដែលមិនមាត់មិនកមិនញញឹមអីទាំងអស់
« បាទបាន! អ៊ុំប្រុសខ្ញុំជម្រាបលាអរគុណអ៊ុំហើយដែលមើលថែប៉ុន្មានថ្ងៃនេះខ្ញុំនឹងឧស្សាហ៍មកលេងលោកអ៊ុំ »តាគីសំពះលាអ៊ុំប្រុស

🍁The Love You Gave🍁Where stories live. Discover now