Ep12:ស្ទើរឆ្គួតព្រោះឯង

142 14 11
                                    

+មន្ទីរពេទ្យ
ក្រោយស្ថិតនៅក្នុងដៃរបស់ពេទ្យ ពេលនេះតាគីផ្លាស់មកសម្រាកនៅបន្ទប់VIP ដោយមានឃីនៅចាំមើលថែគេយ៉ាងដិតដល់~

« គេអស់អីហើយ ពេលនេះកំពុងសម្រាក ឯងជួយមើលក្មេងៗនិងឡេនីផង ចាំយើងទាក់ទងទៅម្ដងទៀត ប៉ុណ្ណឹងសិនហើយ »ឃីដាក់ទូរស័ព្ទចុះក្រោយសន្ទនាជាមួយកូនចៅរួចដោយផ្ដាំអោយជួយមើលក្មេងៗនៅឯផ្ទះរួមទាំងគូដណ្ដឹងផងសភាពល្អជាងនេះគេនិងត្រឡប់ទៅវិញ~

« ព្រោះពូមើលថែឯងមិនបានល្អ ពូសុំទោសណាតាគី»ដៃមាំស្ទាបអង្អែលលើប្រអប់ដៃរបស់ក្មួយប្រុសដែលមិនជាប់សាច់ឈាមសូម្បីតែបន្តិចសោះ ហា៊នទៅសុំគេមកពីអ៊ំប្រុសរបស់គេ សន្យាជាមួយសាច់ញាតិគេថាថែរក្សាគេអោយបានល្អ តែពេលនេះបែរជាធ្វើអោយគេជួបរឿងបែបនេះទៅវិញ!!!!
ហ្សុប៊ែលឃីសម្លឹងតាគីដោយទឹកមុខកម្សត់មើលចុះក្បាលរបស់គេរុំបង់បិទ គេគេងលក់យូរណាស់តាំងតែពីចេញពីបន្ទប់សង្រ្គោះមកដល់ពេលនេះនៅមិនទាន់ដឹងខ្លួនទៀតមិនដឹងជាប៉ះពាល់ដល់ការចងចាំរបស់គេឬអត់ផងក៏មិនដឹង~!!!!

+មួយខែក្រោយមក
តាគីបានធូរស្បើយអាចមកសម្រាកនៅផ្ទះបានធម្មតាសំណាងណាស់ដែលក្បាលរបស់គេមិនប៉ះពាល់ខ្លាំងមិនចឹងគេបាត់បង់ការចងចាំបាត់ទៅហើយ~

« ទៅសម្រាកទៅពូជាអ្នកធ្វើវិញ ! »ឃីមកឃាត់អោយតាគីទៅសម្រាកហើយគេជាអ្នកចូលខ្លួនធ្វើជាចុងភៅម្ដង ប្រាប់ថាកុំអោយធ្វើអីអោយនៅតែស្ងៀមៗតែក្មេងនេះចចេសមិនស្ដាប់សោះ

« មិនអីទេពូខ្ញុំធ្វើបាន!!! »

« ពូអោយទៅសម្រាក មើលចុះបែកញើសពេញហើយ»ឃីហូតកូនកន្សែងពីហោប៉ាវមកជូតញើសអោយតាគី

« មក ពូជួយ ហាមយ៉ាងណាក៏មិនស្ដាប់ដែរ »មុននេះដេញគេអោយទៅសម្រាកហើយខ្លួនអ្នកធ្វើអាហារ តែក្មួយរឹងក៏ធ្វើទាំងពីរនាក់ទៅឆាប់ហើយ~

« តើដាក់អ្វីមុនអ៎ ដាក់បេះដូងពូល្អទេ!! »ឃីរៀបចំធ្វើអាហារតែក៏ឆ្លៀតនិយាយលេងជាមួយតាគីអោយតែបានៗកុំអោយស្ងាត់ផ្ទះបាយ

« ដាក់មន្តស្នេហ៍ទៅពូ »តាគីតបទៅវិញហើយកាន់កញ្ជ្រែងបន្លែយកបន្លែទៅលាងទឹក

🍁The Love You Gave🍁Hikayelerin yaşadığı yer. Şimdi keşfedin