EP09: ជារឿងធម្មជាតិ !

85 9 0
                                    

វេលាបន្ទាប់
ឃេស៍ត្រឡប់មកពីទិញបបរវិញ

“បងឃេស៍ មកវិញហើយហេស ! ”ហ្វីននី

“ អ្ហឹម! សុំទោសដែលយូរព្រោះមនុស្សច្រើន ”ឃេស៍

“ ចាស ! អឺ..បងនៅមើលបងយ៉ុងសិនទៅ ខ្ញុំទៅសួរលោកគ្រូពេទ្យបន្ថែមតិចតួច ”ហ្វីននី

“ អូខេ !ទៅចុះចាំបងនៅមើល ”គេញញឹមដាក់ហ្វីនហើយហ្វីននីក៏ចេញទៅទើបគេយកបបរទៅទុកលើតុ ហើយដើរមករកយ៉ុងវ៉ូ

“ ឯងចង់សន្លប់ដល់ស្អែកមែនទេឆាប់ភ្ញាក់ឡើងណាយើងនៅចាំត្រង់នេះ ”គេអង្គុយចុះកាន់ដៃយ៉ុងវ៉ូគេពិតជាមិនចង់ឃើញក្មេងម្នាក់នេះដេកបបែបនេះទេ

“ ក្មេងអីចូលចិត្តអោយមនុស្សចាស់បារម្ភ!”គេនិយាយតិចៗសម្លឹងមើលមុខសៗរបស់យ៉ុងវ៉ូ  ។

ដៃតូចរបស់យ៉ុងវ៉ូចាប់ផ្ដើមកម្រើកធ្វើអោយអ្នកដែលអង្គុយមើលបានឃើញ នេះគេកំពុងនឹងដឹងខ្លួនហើយមែនទេ?

“ អ្ហឹម !”សម្លេងគ្រហឹមក្នុងបំពងក ភ្នែកចាប់បើកសន្សឹមៗសម្លឹងមើលពិដានខាងលើ

“ យ៉ុងវ៉ូ ”

“ លោក !”គេយកដៃទប់ក្បាលតិចៗឃេសជួយគ្រាហ៍គេអោយអង្គុយ យ៉ុងវ៉ូសម្លឹងមើលសេរ៉ូមដែលជាប់នៅដៃ

“ យ៉ាងម៉េចហើយឈឺក្បាលដែរទេ ?  ”យ៉ុងវ៉ូងក់ក្បាលបញ្ជាក់ថាឈឺ

“ ចុះ..ចុះលោកប៉ាអ្នកម៉ាក់ខ្ញុំយ៉ាងម៉េចហើយលោក? ពួកគាត់យ៉ាងម៉េចហើយ ” កាលដែលចាប់បាននូវរឿងដែលបានដឹងតាមទូរស័ព្ទភ្លាមនោះក៏សួរឡើងភ្លាមថែមទាំងកែវភ្នែកក្ដៅងំរកកល់ចង់ស្រក់ទឹកភ្នែក

“  ពួក..ពួកគាត់មិនអីទេ ឯងកុំបារម្ភអី ” ឃេស៍

“  លោក ហឹកហឹក ” គេទប់ទឹកភ្នែកលែងបានវាតឹងទ្រូងណាស់

“ កុំយំអី  ”នាយទាញគេមកអោបអង្អែលក្បាលលួងលោមកុំអោយយំ.....

+ បន្ទប់សង្គ្រោះ

ឃីនិងតាគីនៅចាំមុខបន្ទប់អស់ពេលជាយូរនៅតែមិនទាន់ឃើញគ្រូពេទ្យចេញមកវិញទៀត។

« តើពួកគាត់កើតអីដែរទេពូ ម៉េចក៏គ្រូពេទ្យមិនទាន់ចេញមកទៀត» តាគីឈរមិនស្ងៀម ដើរទៅមកៗរង់ចាំគ្រូពេទ្យចេញមកយ៉ាងអន្ទះសារ ខ្លួនពិតជាចង់ដឹងពីសុខទុក្ខរបស់អ៊ំទាំងពីរដែលនៅក្នុងបន្ទប់ជាមួយគ្រូពេទ្យ ~

🍁The Love You Gave🍁Where stories live. Discover now