Ep13:ពីមុនថាស្រលាញ់នោះអី

161 15 13
                                    

ព្រឹកថ្ងៃថ្មីឃ្យុងមីនក្រោកមកជួយធ្វើអាហារពេលព្រឹកជាមួយម្ដាយរបស់ខ្លួនដូចធម្មតា គ្រាន់តែថាថ្ងៃនេះតុបាយដែលធ្លាប់រួមទទួលទានអាហារពេលព្រឹកបានបន្ថែមសមាជិកម្នាក់ទៀតគឺកូនប្រសារប្រុសដែលទើបតែក្លាយខ្លួនមករស់ក្រោមដំបូលផ្ទះខាងភរិយា~

« អ្ហា៎ពីយ៉ាន! ថ្ងៃនេះទៅធ្វើការដែរហ្អេសកូន?មិនសម្រាកទេឬ? »លោកស្រីនិងឃ្យុងមីនកំពុងតែរៀបចំអាហារដាក់លើតុ កាលបើឃើញកូនស្រីចុះមកពីខាងលើជាមួយស្វាមីហើយឃើញនាងពាក់ឯកសណ្ឋានការងារអ្នកជាម្ដាយក៏លាន់មាត់សួរទៅកូនស្រី~

« ចាសម៉ាក់ សាខាទី៧អ្នកគ្រប់គ្រងមិននៅទើបចៅហ្វាយរបស់កូនអោយកូនទៅមើលការជំនួស ! »នាងស្រីតបមកម្ដាយហើយដើរចូលអង្គុយតុអាហារលោកម្ចាស់រ៉េសហ្វាអង្គុយនៅកៅអីមេគ្រួសាររួចទៅហើយរងចាំតែកូនប្រុសស្រីចុះមកនឹងទទួលទានអាហារពេលព្រឹក~

« បើទៅមិនរួចក៏សម្រាកទៅកូន ម្សិលមិញកូនក៏ហត់ណាស់ហើយ ហ្គឺនូប្រាប់ម៉ាក់ថាឯងមិនស្រួលខ្លួនទៀត »

« ចាសអត់អីទេម៉ាក់ »

« កូនស្រីរបស់ម៉ាក់ក្បាលរឹងណាស់ ខ្ញុំប្រាប់អោយសម្រាកសិនទៅក៏មិនស្ដាប់ដែរ»ហ្គឺនូនិយាយពីប្រពន្ធហើយគ្រវីកក្បាល

« ចុងក្រោយ បងក៏ជាអ្នកនាំអូនទៅកន្លែងធ្វើការដដែលមិនចឹង? »ពីយ៉ាន

« ប្រាកដហើយតើបងអាចបណ្ដោយអោយអូនទៅម្នាក់ឯងបានយ៉ាងម៉េច?? »

« អញ្ចឹងក៏នាំគ្នាញាំបាយទៅ ក្រែងយឺតម៉ោងធ្វើការកូនណាពី ប៉ានិងម៉ាក់ឯងក៏ត្រូវទៅខាងក្រៅដែរ »លោករ៉េសហ្វា

« ចុះអូនហា៎មីន ថ្ងៃនេះទៅហាងមិត្តឬអត់? »ពីយ៉ានងាកមកសួរប្អូនប្រុស

« អត់ទេបង រេជុនបិទហាងជិតមួយអាទិត្យហើយ ជាប់ដំណើរកម្សាន្តជាមួយគ្រួសារនៅក្រៅប្រទេស ខ្ញុំប្រហែលធ្វើការនៅផ្ទះ »ឃ្យុងមីនឆ្លើយតបទៅបងវិញដោយញញឹមតិចៗ~ រាល់ដងនាយតែងតែទៅហាងរបស់រេជុនជួយរៀបចំសម្លៀកបំពាក់ ជួយវាស់កាត់ ជួយគូរ ជួយគ្រប់កិច្ចការរបស់មិត្ត ពួកគេស្រលាញ់ចូលចិត្តការឌីហ្សាញដូចគ្នារេជុនបើកហាងផ្ទាល់ខ្លួនហើយតែឃ្យុងមីនមិនអើពើចង់នៅជួយមិត្តវិញសប្បាយចិត្តជាងទឹកដៃពួកគេគឺល្អដូចគ្នា~

🍁The Love You Gave🍁Where stories live. Discover now