Ep14

205 16 10
                                    

Morning
ពេលព្រឹកព្រលឹមបំភ្លឺអោយឃើញរាងកាយមនុស្សពីរនាក់គ្រប់ដណ្ដប់ដោយភួយពាក់កណ្ដាលខ្លួននៅលើគ្រែ ។
« គេងលក់ស្រួលដល់ម្ល៉ឹងណ៎ ! » យ៉ុងវ៉ូមិនដឹងភ្ញាក់តាំងពីពេលណាកំពុងតែគេងកើយដៃសម្លឹងមើលមុខរបស់ឃេស៍ គេមិនខឹងទេមែន? គេមិនយំសោកទេឬ? ទើបបានជាមើលមុខអ្នកដែលកំពុងគេងហើយញញឹមទៅវិញ។ យ៉ុងវ៉ូលើកដៃទៅប៉ះផ្ទៃមុខរបស់ឃេស៍

« សង្ហារណាស់ »នាយនិយាយតិចៗតែអ្នកដែលកំពុងគេងបានឮគេភ្ញាក់តាំងពីយ៉ុងវ៉ូនិយាយប្រយោគដំបូងម្លេះ

« អ្ហឹម »ឃេស៍ធ្វើជាគ្រហឹម យ៉ុងវ៉ូក៏រហ័សងាកខ្លួនបែរមកវិញតែ

« ងាកទៅណានៅបែបនេះហើយ »ឃេស៍ទាញគេអោយបង្វែរខ្លួនមកវិញហើយអោបគេ  ផ្ទៃមុខប៉ះនឹងទ្រង់ហាប់ណែនរបស់នាយកម្លោះ

« ខ្ញុំ...ខ្ញុំចង់ទៅងូតទឹក »យ៉ុងវ៉ូរើបម្រាស់ខ្លួនហើយឡើងអង្គុយដោយមានភួយរុំបិទបាំងរាងកាយ។
ដៃមាំទាំងគូរស៊កមកអោបចង្កេះរបស់យ៉ុងវ៉ូហើយទម្លាក់ចង្ការមកលើស្មារចន្លោះករបស់យ៉ុងវ៉ូ

« នៅបន្តិចទៀតសិនមិនបានទេហេស »នាយកម្លោះទម្លាក់បបូរមាត់ថើបកញ្ចឹងករបស់នាយតូច

« សូមកុំធ្វើបែបនេះអី »

« ចុះពីយប់មិញ លើសនឹងម៉េចមិនប្រកែក? »

« ខ្ញុំគ្មាន..ចេតនា បំ...បំភ្លេចចោលទៅ ចាត់ទុកថាគ្មានរឿងអីទៅចុះ»

« បាន យើងនឹងចងចាំថារាងកាយឯងជារបស់យើងរួចទៅហើយ»

« លោក »

« គ្មានលោកលួយស្អីទេ មកយើងបីទៅងូតទឹក »នាយទាញភួយចេញលើកបីយ៉ុងវ៉ូដើម្បីចូលងូតទឹកពួកគេស្លៀកខោខ្លីត្រឹមភ្លៅរៀងៗខ្លួន

« ដាក់ខ្ញុំចុះទៅ ខ្ញុំដើរបាន »

« ចង់បីប្រពន្ធ »

« ប្រពន្ធស្អី! ខ្ញុំគ្មានប្ដីក៏មិនមែនជាប្រពន្ធលោកដែរ »

« មិនដឹងទេ! អ្នកណាបញ្ចេញសម្លេងស្អីខ្លះកាលពីយប់មិញនៅក្រោមយើងថែមទៀត ចឹងអ្នកនោះជាប្រពន្ធយើងហើយ កុំមាត់ច្រើន ! »

« អេ! លោកដាក់ខ្ញុំចុះ »

« អត់ »នាយឆ្លើយតែមួយម៉ាត់ហើយបីយ៉ុងវ៉ូចូលបន្ទប់ទឹកបើទោះបីជានាយតូចគក់យ៉ាងម៉េចក៏ដោយ។
      +តុអាហារ
  ទម្រាំតែងូតទឹករៀបចំខ្លួនរួចហើយចេញមកទទួលទានអាហារពេលព្រឹកឃើញថាអ្នកគ្រប់គ្នាមកជុំគ្នាអស់ហើយរងចាំតែឃេស៍និងយ៉ុងវ៉ូដែលទើបតែមក~ ឡេនីងាកភ្នែកទៅសម្លឹងយ៉ុងវ៉ូហើយយ៉ុងវ៉ូក៏សម្លឹងនាងវិញនាងក៏ងាកមុខចេញ~

🍁The Love You Gave🍁Where stories live. Discover now