Ep15:ពូឆ្គួតហើយ

200 14 10
                                    


ព្រឹកថ្ងៃថ្មីនៅក្នុងបន្ទប់របស់កូនម្ចាស់ផ្ទះសភាពពេលនេះបង្ហាញអោយឃើញ ឃ្យុងមីនគេងបែរខ្នងដាក់មនុស្សប្រុសដែលបានលូកលាន់គេកាលពីយប់មិញ ~ ឃ្យុងមីនគេងយំខ្សឺបខ្សួលមិនសូម្បីតែហ៊ានបញ្ចេញសម្លេង ពេលនេះគេធ្វើអីមិនបានទាំងអស់ក្រៅពីយំ~

« សឺត~អ្ហឹម~ »រាងកាយតូចមួយនេះកំពុងត្រូវអ្នកម្ខាងទៀតដាក់ដៃពីលើឱបក្រសោបនៅផ្ដល់ស្នាមងើបសាច់ខ្នងក្បែរកញ្ចឹងក៏ខាងក្រោយថែមទៀត

« ឯងភ្ញាក់យូរហើយមែនទេ? »គេដឹងថាឃ្យុងមីនភ្ញាក់ហើយតែមិនចង់និយាយជាមួយគេទើបគេធ្វើជាសួរអោយតែបានៗឮពីមាត់

« ហេតុអ្វីក៏ស្ងាត់? មិនស្រួលខ្លួនត្រង់ណាហ្អេស? »ហ្គឺនូសួរហើយយកដៃមកប៉ះផ្ទៃថ្ងាសស្ទាបមើលធ្វើដូចជាបារម្ភណាស់ចឹង ~ នាយព្យាយាមបង្វែមុខឃ្យុងមីនអោយងាកមើលមកគេ ឃ្យុងមីនក៏រឹងរូសណាស់ដែរតែចុងក្រោយមិនឈ្នះកម្លាំងហ្គឺនូដដែល~

« ឯងយំ? កុំយំអី ! »កាលបើបានឃើញមុខមិត្តហើយឃើញស្នាមទឹកភ្នែកហូរ កែវភ្នែកក៏នៅក្រហមនៅឡើយទើបគេសួរហើយយកដៃជូតទឹកភ្នែកអោយឃ្យុងមីន

« កុំយំអី មិនស្អាតទេ »ហ្គឺនូនិយាយបណ្ដើរជូតទឹកភ្នែកមិត្តអោយជ្រះស្រឡះល្អហើយញញឹមដាក់ថែមទៀត!!!

« ចេញទៅ! »ប្រយោគដែលគេបានឮដំបូងនៃថ្ងៃថ្មីចេញពីមាត់របស់មិត្តគឺជាពាក្យដែលដេញគេអោយចេញទៅ ស្នាមញញឹមដែលបញ្ចេញមុននេះវាក៏បាត់បង់ជំនួសដោយទឹកមុខស្ងួតស្មើធេងជំនួសវិញ~

« ឯងនិយាយម្ដងទៀតទៅមើល៎អាមីន!!! »

« ចេញទៅ »ឃ្យុងមីនក៏ដាច់ខាតខ្លាំងណាស់ដែរទោះគេកំពុងតែយំ ទោះគេមិនអាចឃាត់ទឹកភ្នែកអោយឈប់ហូរបាន តែក្រសែភ្នែកទាំងគូររបស់គេបាញ់សម្លឹងមុខមិត្តភក្តិចំៗដោយមិនខ្លាចហើយហ៊ានពោលពាក្យដេញគេចេញថែមទៀត!!!

« ឯងដេញយើង? »

« អឺ~យើងដេញ បន្ទប់នេះមិនសមនឹងមនុស្សដូចជាឯងស្រាប់ហើយ ឆាប់ចេញពីបន្ទប់យើងទៅ »

« អ្ហិស! »ហ្គឺនូញញឹមសើចឡើងមួយរហឹសឯងហ៊ាននិយាយបែបនេះដាក់យើងផង?

🍁The Love You Gave🍁Where stories live. Discover now