EP08 : សប្បាយក្លាយជាទុក្ខ

92 12 0
                                    

«ឯងថាយើងបំពានទាំងដែលយើងមិនបានបំពានទេ អញ្ចឹងយើងថើបឯងចាត់ទុកថាដូចជាបំពានទៅចុះនោះនឹងរួចគ្នាដែលឯងវាយយើង ” ឃេស៍ងើបចេញហើយបម្រុងនឹងឡើងពីគ្រែដើម្បីចូលសម្អាតខ្លួនព្រោះមានការងារត្រូវធ្វើជាច្រើនទៀត។តែ...
យ៉ុងវ៉ូងើបឡើងឈរមុននឹងនិយាយ

“ ថើបខ្ញុំហើយចង់ទៅណា មនុស្សកេងចំណេញលើក្មេង ”

“ អេស! ធ្វើឆ្គួតអីឯងនឹងយ៉ុងវ៉ូ ” នាយស្រែកសួរពេលនាយតូចយ៉ុងវ៉ូហក់មកច្រកគៀវចង្កេះពីក្រោយរបស់ឃេស៍ហើយវៃខ្នងគេឌឹបឥតប្រណីដៃអ្វីបន្តិចសោះ ចំណែកឯឃេសវិញនៅមិនស្ងៀមប្រវេប្រវាយកដៃមកបេះដៃអ្នកខាងក្រោយដូចត្រូវ ឪម៉ាល់ទិចយ៉ាងចឹង !
វាយចុះវាយឡើងឃេស៍ក៏ចាប់ដៃគេជាប់គ្រលាស់ខ្លួនដួលទៅពូកទាំងពីរនាក់

ក្រាក!!!
“ អ្នកទាំងពីធ្វើអីនឹង? ”សម្លេងអ្នកដែលសួរពីមាត់ធ្វើអោយអ្នកដែលពពាក់ពពួនរាងកាយលើគ្នានេះភ្ញាក់ខ្លួនក្រញាងរហ័សក្រោកឡើងរៀងខ្លួន នេះចៅហ្វាយឃើញបែបនេះដោះសារយ៉ាងម៉េចទៅអាឃេសអើយ!

“ ចៅ..ចៅហ្វាយមានការអីមែនទេ? ”
“ មានគឺមានហើយ តែមិញនេះអ្នកទាំងពីរ ” ហ្សុីប៊ែលឃីនិយាយហើយសម្លឹងមើលទៅពួកគេដែលមិនទាន់ពាក់អាវរៀងខ្លួននោះ ពួកគេស្រវាទៅយកដែលនៅលើពូកនឹងលើតុមកពាក់ សភាពបែបនេះប្រាកដណាស់ពួកគេមាន..?

“ អត់..អត់មានអីទេចៅហ្វាយ ខ្ញុំគ្រាន់តែជួយ..ជួយយកស្អីចេញពីភ្នែកអាល្អិតយ៉ុងវ៉ូតែប៉ុណ្ណោះ ”

“ ពិតមែនហើយលោកពូ បងឃេស៍គ្រាន់តែជួយយកសត្វល្អិតចេញពីភ្នែកខ្ញុំតែប៉ុណ្ណឹងទេលោកពូ ”

“ យកសត្វល្អិតដេកដួលលើគ្នា ”

“ គឺ..វាឈឺខ្ញុំនៅមិនស្ងៀម ដាក់ជើងខុសពូកទើបជ្រុលជាតោងទប់ជំហរតែក៏ដួលទាំងអស់គ្នាទៅ ”
“ ប្រាកដហើយ ”
“ បាទចៅហ្វាយ/ បាទពូ ”

“ អញ្ចឹង...រៀបចំខ្លួនរួចចេញមកក្រៅទាំងពីរមកគ្រប់គ្នាកំពុងចាំបាយព្រឹក ”

“ បាទចៅហ្វាយ/ បាទពូ ”ហ្សុីប៊ែលឃីងក់ក្បាលហើយដើរចេញទៅ ទុកនៅតែសាមីខ្លួនទាំងពីរនៅក្នុងបន្ទប់ គ្រាន់តែឃេស៍បិទទ្វារបន្ទប់ហើយភ្លាម ក្រសែភ្នែករបស់យ៉ុងវ៉ូត្របាញ់សម្លក់អោយស្លែ..

🍁The Love You Gave🍁Unde poveștirile trăiesc. Descoperă acum