Episode03:អន្ទះអន្ទែងចង់បានគេមកនៅជាមួយ

87 11 0
                                    

ផ្ទះរបស់លោកគីម

«អោយនៅផ្ទះបែរជារសស្លាក់សស្លើតចេញទៅបង្ករឿង»មកដល់ផ្ទះភ្លាមអ្នកស្រីស៊ូស្ដីបន្ទោសអោយតាគីតែម្ដង

«អូនទៅបន្ទោសក្មេងធ្វើអី អ្នកណាទៅចង់អោយកើតរឿងនោះ»លោកគីមជួយគ្រាតាគីអោយមកអង្គុយលើសាឡុង

« អូននិយាយអីក៏បង និយាយចេញមកកាន់ជើងក្មួយរបស់បងដែរ»អ្នកស្រីស៊ូ

« ស្រីហ្វីនប្រុសយ៉ុងនាំតាគីទៅបន្ទប់ទៅ»
« បាទលោកប៉ា»ពីរនាក់បងប្អូនក៏នាំតាគីទៅបន្ទប់របស់គេ
~~~~
« បងមិនកាន់ជើងក្មួយទេ តែរឿងបែបនេះគ្មានអ្នកណាចង់អោយកើតឡើងទេ »
« ទើបតែមកប៉ុន្មានថ្ងៃក៏នាំរឿងហើយបងឃើញទេ ដូចឪវាមិនខុស»

« អូនល្មមឈប់គិតរឿងទាំងនោះហើយ ហើយបងប្រាប់ហើយតើថាវាអចេតនាអូនយល់អត់? អូនគួរតែរៀនបើកចិត្តចំពោះតាគីផង»លោកគីមនិយាយរួចក៏ឡើងទៅខាងលើដើម្បីមើលតាគីថាយ៉ាងម៉េចខ្លះ

Room
« អ៎!លោកប៉ា»យ៉ុងវ៉ូកំពុងតែមើលរបួសតាគីក៏ងាកឃើញលោកប៉ាគេចូលមក
« យ៉ាងម៉េចហើយក្មួយ»
« ខ្ញុំអត់អីទេលោកអ៊ុំគ្រាន់តែនៅឈឺរបួសបន្តិច ខ្ញុំសុំទោសលោកអ៊ុំផងដែលធ្វើអោយមានរឿងបែបនេះ »
« មិនអីទេអ៊ុំយល់ មើលលេបថ្នាំហើយសម្រាកចុះណា»
« បាទអ៊ុំ»លោកគីមញញឹមហើយក៏ចេញទៅវិញ
« យ៉ុងវ៉ូកង់ឯង!»
« មិនអីទេបើបាត់ចាំយើងទិញថ្មី»
« យើងនេះរឿងច្រើនពិតមែន»
« បានហើយលេបថ្នាំតៅនឹងអាលសម្រាក»
«អ្ហឹម»គេក៏ទទួលថ្នាំពីយ៉ុងវ៉ូហើយក៏លេប

Skip..
វិមានអាយឡុន
« លោកពូមកវិញហើយ»ក្មេងតូចប្រហែល១១ឆ្នាំរត់មករកឃីពេលដែលឃើញឃីមក
« យូអា មកមុនគេហើយណ៎ឯណាបងៗ»
«  បងៗនៅខាងក្នុង»

« អញ្ចឹងក៏ចូលទៅ»ឃីក៏ដឹកដៃយូអាចូលមកខាងក្នុង នៅខាងក្នុងមានក្មេងប្រហែល៥នាក់បូកយូអាមួយគឺ៦នាក់ដែលពួកគេ សុទ្ធតែត្រូវបានឃីយកមកចិញ្ចឹមមើលថែព្រោះគេចង់ផ្គត់ផ្គង់មើលថែក្មេង បើអាចគេនឹងបើកមណ្ឌលកុមារកំព្រាមួយ ក្មេងទាំងអស់កំពុងនាំគ្នាអានសៀវភៅ

🍁The Love You Gave🍁Kde žijí příběhy. Začni objevovat