Episode02:ថ្ងៃដំបូងកើតរឿង

114 14 0
                                    

ព្រឹកថ្ងៃថ្មីគ្រួសាររបស់លោកគីមក្រោកធ្វើការងារក្នុងផ្ទះពីក្បាលព្រលឹមរូតដៃរូតជើងឆាប់បានរួចរាល់
តុអាហា
នៅលើតុអាហាររៀបចំបាយម្ហូបរួចជាស្រេចគ្រប់គ្នាក៏អង្គុយប្រចាំកន្លែងរួចរាល់ដូចគ្នាតែមិនទាន់ពិសាព្រោះតែរង់ចាំមាជិកថ្មីភ្ញាក់ពីដំណេក ក៏ជួនពេលនោះនាយតូចចុះមក

« តាគីភ្ញាក់ហើយឬក្មួយ មកនេះមកអង្គុយញុំាបាយជាមួយអ៊ុំ»លោកគីម

« បាទអ៊ុំប្រុស»តាគីក៏ដើរចូលមកអង្គុយតុក្បែរលោកគីម

« ខ្ញុំសុំទោសដែលអោយចាំយូរ»

« អាស្រ័យផ្ទះគេគួរងើបជួយកិច្ចការមិនមែនដេកដល់ថ្ងៃខ្ពស់បែបនេះទេ»អ្នកស្រីស៊ូនៅតែប្រាកាន់ការមិនពេញចិត្តចំពោះតាគីដដែល

« ខ្ញុំសុំទោសអ៊ុំស្រីព្រោះតែយប់មិញខ្ញុំធ្វើលំហាត់អោយយ៉ុងវ៉ូដល់យប់ជ្រៅពេក»តាគីនិយាយដោយមិនហ៊ានងើបមុខសម្លឹងមើលអ្នកស្រីស៊ូ

« កុំយកកូនយើងមកអាង»អ្នកស្រីស៊ូ
« ប៉ុន្តែវាជាពិតណាម៉ាក់កូនបានអោយគាត់ធ្វើលំហាត់ពិតមែន»

« យ៉ុងវ៉ូ»ដោយឃើញស្ថានភាពតឹងត្អឹងបែបនេះលោកគីមក៏លូកមាត់កាត់សេចក្ដី

« បានហើយអូនតមាត់តកនឹងគ្នាធ្វើអី គ្រួសារឯងសោះ នាំគ្នាញុំាបាយទៅ មេដោះដួសបាយអោយតាគីមក»លោកគីម
« ចាសលោកប្រុស»មេដោះក៏ដួសបាយអោយតាគីរួចពួកគេពិសាបាយដោយស្ងប់ស្ងាត់រៀងខ្លួន

ពេលបាយរួច
តាគីក៏មកអង្គុយមើលសៀវភៅនៅខាងមុខផ្ទះពេលនោះលោកអ៊ំគីមក៏ដើរមករក
« ធ្វើអីនឹងក្មួយ»លោកគីមក៏ទម្លាក់អង្គុយចុះក្បែរតាគី

« អ៎!ខ្ញុំមើលមើលសៀវភៅលោកអ៊ុំ»

« ខំរៀនណាកូន»លោកអ៊ុំអង្អែលក្បាលក្មួយ
« បាទអ៊ុំប្រុុស លោកអ៊ំនិយាយដូចដែលលោកប៉ានិយាយចឹង លោកប៉ាតែងនិយាយខំរៀនណាកូនហើយក៏អង្អែលក្បាលខ្ញុំបែបនេះ»តាគីញញឹមពេលដែលនិយាយដល់លោកប៉ារបស់គេ

🍁The Love You Gave🍁Where stories live. Discover now