ភាគទី1:ជួបលើកទី1

10K 373 2
                                    


ទីក្រុងឡុងដ៍
ផាប់
ចម្រៀងរបស់ស្រីសុិចសុី ឮត្រហឹងក្នុងផាប់ ដោយប្រណាំងជាមួយភ្លេចកណ្ដាក់អារម្មណ៍។ នៅលើឆាក កំពុងតែមានក្រុមស្រីរាំនៅលើនោះ សុតតែកំពូលដារាស្រីសុិចសុីលំដាប់កំពូល ហិរជាម្ទេសឆ្មារាប់ពាន់គ្រាប់ ដែលជាហេតុធ្វើឲ្យប្រុសៗឆោឡោ ត្រេកត្រអាល ហាក់ដូចចង់ទៅលោតខាំត្របាក់នារីទាំងនោះ ដូចពពួកបិសាចជញ្ចក់ឈាមក្នុងរោងគុន ។
<<ពេញចិត្តទេ?>>
ក្រសែភ្នែកមុតស្រួច សម្លឹងទៅមើលលើឆាក បន្ទាប់មកក៏ងាកមកខ្សឹបសួរ មិត្តភក្តិខ្លួនឯង ដែលមិត្តភាពមានតាំងពីវិទ្យាល័យម្ល៉េះ។ អ្នកដែលត្រូវសួរ លើកចិញ្ចើមម្ខាង បែបចង់សួរថាមានការអ្វី ព្រោះសម្លេងចេញពីការចាក់ឌីជេ ស្ដាប់សឹងតែមិនបាន។ហ៊ូ ជុនជូ ឃើញថាមិត្តភក្តិមិនយល់ន័យ ទើបបូញមាត់ទៅលើឆាក ដើម្បីប្រាប់ ដោយម្នាក់អង្គុយក្បែរ ងាកទៅមើលតាម ហើយលលកកែវស្រាវក្រវីតិចៗ បន្ទាប់មកលើកជិបផ្សើមបំពង់-ក-។
<<Sexy ម្នាក់សក់ក្រហមនោះ>>
<<យ៉ាងមិច ញ័របេះដូងទេ?>>
ជុងហ្គុកក្រវីក្បាល ងាកមកខាងតុបារ៍វិញ លើកកែវស្រាផឹកធ្វើប្រងើយ។ ពេលខ្លះ គេឃើញហើយត្រលាន់ អាចនិយាយថា ប៉ះពាល់ឬឆ្លងកាត់រហូតដល់សាំ ទៅជាគ្មានអារម្មណ៍អ្វី ប៉ុន្តែមិនបានន័យថាវាអត់មានសោះនោះឡើយ គ្រាន់តែរាងអន់ថយជាងមុនបន្ដិចប៉ុណ្ណោះ។
<<អូខេ ឯងមិនពេញចិត្តក៏ហី ប៉ុន្តែយើងពេញចិត្ត ស្អាតៗ ក្ដៅៗបែបនេះ សាហាវណាស់វើយ>>
ជុនជូ ជញ្ចក់មាត់ ខ្នាញ់នឹងស្រីៗអស់នោះ។ កាពិតគេធ្លាប់ឃើញក្រុមនាង នៅក្នុងទូរទស្សន៍ម្ដងហើយ ស្អាតណាស់ ពេលជួបក្រៅ អាចនិយាយថា លើសពីស្អាត ជាងរាជនីសម្រស់ទៅទៀត។ សារភាពថា ពួកនាង ច្រៀងមិនសូវពិរោះ សម្លេងគ្មានទឹកដមអ្វីបន្ដិច ចាក់មិនចូលត្រចៀក ប៉ុន្តែមកពីរូបសម្រស់ នឹងស្ទាយការលេងខ្លួន បូកទាំងក្បាច់រាំទាក់ទាញ ទើបអាចទាញយកប្រជាប្រិយភាពច្រើនដាក់នេះ ថ្នាក់ប្រុងៗក្នុងផាប់នេះ ស្រែកហ៊ូកញ្រោល ជាន់ជើងគ្នា បន្លឺសម្លេងចេចចាច ឡើងត្រហឹងត្រចៀកទៅហើយ។
សម្លេងចម្រៀងញាក់បានបិទ បន្ទាប់មកភ្លើងក៏បានបិទដូចគ្នា ធ្វើឲ្យអ្នកក្នុងផាប់មួយនេះ ឆាប់ផ្ដើមស្ងាត់ បើកទូរស័ព្ទឆូសពិស ហើយកាន់តែញាប់ញ័រអារម្មណ៍ ព្រោះដឹងថាបន្ដិចទៀតនេះ វាកាន់តែញ័ររន្ធត់ ជាងមុនទៅទៀត។

ល្បែងស្នេហា(ចប់)Where stories live. Discover now