35:សង្សារលោកធ្វើការជាមួយខ្ញុំ!!

3.1K 204 3
                                    

ថេយ៉ុងសម្លឹងមើលនាងមិនព្រិច ក្នុងអារម្មណ៍រកនិយាយមិនត្រូវ និងចង់សួនាំនាងចំៗ ប៉ុន្តែខ្លាចថាបំបាក់មុខនាងឬក៏អត់ ក្នុងចំណោមជាច្រើនបែបនេះ។
នាងចង់បានអ្វីឲ្យប្រាកដ!!
នេះជាសំណួរដែលចង់សួរនាង នាងចង់បានការងារ ឬចង់បានជុងហ្គុក?គ្រប់យ៉ាង វាហាក់ដូចមានគម្រោង បើនិយាយថាចៃដន្យវាមិនកើត។ គិតមើលទៅ កាលពីម្សិលៗ ក៏ឃើញស្រាប់ថាកំពុងនៅស្វីលនៅឡើយ ស្រាប់ៗថ្ងៃនេះ នាងក្លាយជាតារាអាស៊ីបូព៌ាបានយ៉ាងម៉េច ថែមទាំងការងារក្បែរកៀកប្រកិតជិតជុងហ្គុកថែមទៀត។ នាងមានគោលបំណងច្បាស់ណាស់!!
ថេយ៉ុងគិតសរុបន័យ អឺអើខ្លួនឯងក្នុងចិត្តបែបនេះ ព្រោះបើតាមមើលទៅ នាងជាមនុស្សបែបនេះមែនក៏មិនដឹង ញញឹមក្រៅសើចក្នុង រមទម្យ តែមានចិត្តចង់ដណ្ដើមរបស់គេ។
<<អូ..ស្អាតពិតមែន ស្វាគមន៍មកកាន់ការងាររបស់ពួកយើង>>
មេក្រុមការងារទាំងមូល និយាយឡើង នឹងកោតសរសើរពី នាងតារាចំណូលថ្មី មិនដាច់ពីមាត់ ទាំងដែល ងាកមកប្រៀបធៀប នាងនឹងថេយ៉ុង វាខុសដាច់ស្រឡះពីគ្នា មួយមុឺនភាគពាន់។ នាងមានរាងស្ដើង ប៉ុន្តែកម្ពស់រាងទាបបន្ដិច មុខមាត់ អាចរាប់ថាស្រីស្អាត តែមិនស្អាតខ្លាំងអីណាស់ណា ដល់ថ្នាក់មើលឃើញហើយស្រឡាំង បញ្ឃរភ្នែក ឬមួយទាក់ទាញ នាងគ្រាន់តែស្អាតៗ តែងខ្លួនធម្មតាៗ ដូចស្រីទូទៅនៅតាមផ្លូវ។ ប៉ុន្តែចំណុចមួយដែលកោតសរសើរ គឺចរឹក នាងសុភាព មិនសូវនិយាយប៉ុន្មាន បានត្រឹមសើចញញឹមតិចៗ ដែលអ្នកគ្រប់គ្នា សម្លឹងឃើញហើយកត់សម្គាល់ថា ជាកុលស្រ្ដីភេទ តែសម្រាប់ថេយ៉ុងនាងដូចពស់លាក់ក្រឡាមានពិសប៉ុណ្ណោះ។ ចំណែកថេយ៉ុង ក៏មិនបានស្អាតអីណាស់ណា តែរាប់ចំណូលបានទៅការសុិចសុី ការស្លៀកពាក់រៀបចំខ្លួន ប្រណីតតាំងពីក្បាលដល់ចុងជើង ស៊ីវីល័យ ទំនើប តាមបែបយុវវ័យសម័យថ្មីៗចូលចិត្ត នឹងមានចរឹកឆ្នាសឆ្នើម ក្រអើតក្រទម។
មានដៃគូសត្រូ ប្រកួតប្រជែងខ្លាំងស្មើរគ្នាចាប់ទុកថាមានកំណើតគ្រាន់បើ!!
<<ប្រហែលសប្បាយចិត្តន៎ រីករាយដែលបានជួបគ្នាម្ដងទៀត កញ្ញា រីកាតាហ្គាល់>>
ថេយ៉ុងជ្រែកចូលនិយាយ ញញឹមបែបចម្អក លើកចិញ្ចើមដាក់បន្ដិច ព្រមទាំងបោះដៃឲ្យចាប់។ រីកាមិនគិតថានឹងឆ្នាសឆ្នើម ដាក់វិញ ដោយតបសម្ដីស្រាលៗ នឹងចាប់ដៃជាមួយ ប៉ុន្តែត្រូវថេយ៉ុងច្របាច់ដៃជាប់សង្កត់ខ្លាំងៗ ដោយទឹកមុខនៅញញឹមពព្រាយបានដដែល។
នាងមិនមែនជាមនុស្សត្រូវចាញ់!!
<<អូយ...ខ្ញុំឈឺណាស់ អ្នកបង>>
ខណះនោះ អ្នកគ្រប់គ្នាក៏ងាកមើលភ្លាម ពេលឮសម្រែកពីភាពឈឺចាប់។
ថេយ៉ុង ព្រមលែងដៃនាងតាមសម្រួល តែក្នុងចិត្តមិនឈប់គុំគួន ព្រោះនាងតាំងចិត្ត ធ្វើឲ្យខ្លួនក្លាយជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកអ្នកដទៃ។
<<កើតអីនឹង រីកា>> មេកាងាកមកសួរ។
<<គឺ..គឺថា>>
<<ខ្ញុំចាប់ដៃនាងជាការាក់ទាក់ប៉ុណ្ណោះ ប៉ុន្តែមិនដឹងថាកញ្ញាខាងនេះ រំអួយដល់ថ្នាក់ស្រែកន៎ ខ្ញុំក៏នឹកស្មានមិនដល់ដែល>>
ថេយ៉ុងចេញមុខនិយាយ ព្រមជាមួយទឹកមុខបែបភ្ញាក់ផ្អើល សើចញឹមៗមិនសូវសម ដែលជាហេតុធ្វើឲ្យ រីកាតា ខ្នាញ់សឹងតែទ្រាំមិនបាន បើនៅតែពីរនាក់ នាងនឹងហក់ទៅទះភ្លាម ម្ល៉េះមិនទុកឲ្យឈរសើចបានងាយៗបែបនេះ។
<<យ៉ាងណា ក៏មកធ្វើជាតែមួយទៅហើយ ស្គាល់គ្នាឲ្យហើយទៅ ខ្ញុំ...>>
<<មិនបាច់សម្ដែងទេ ធម្មតាពួកយើងជួបគ្នាហើយមិនអ៊ីចឹង អ្នកនាង រីកាតា អតីតសង្សារចាស់របស់ ហុឹម...មិននិយាយល្អជាង>>
អ្នកគ្រប់គ្នាសឹងតែស្ដាប់ថេយ៉ុងចំហរមាត់ តែថេយ៉ុងជាមនុស្សឆ្លាត ចេះបង្វែកុំឲ្យដឹងថានាងត្រូជាអ្វីជាមួយអ្នកណា ព្រោះអាចប៉ះពាល់មួយផ្នែកអាក្រក់ដល់ជុងហ្គុកបានដូចគ្នា។ រីកាតា ខាំធ្មេញក្រតៗ ក្ដាប់ដៃណែន មុខឡើងក្រហម ច្រមុះក៏ខើចព្រោះខឹងខ្លាំងពេក តែថេយ៉ុងបែរជាសើចហេះៗ ដោយសារសមចិត្ត។
<<គិតទៅ ដល់ម៉ោងជុងហ្គុកគេចេញពីធ្វើការហើយ សុំលាទៅមុនសិនហើយ ព្រោះចង់ផ្គាប់ចិត្តប្ដី>>
<<អ៊ា...ទៅក៏ទៅៗ ចាំបាច់និយាយអួតធ្វើអី>>មិត្តភក្តិស្រីតបជាមួយ ព្រមទាំងធ្វើមុខជ្រេញដាក់។
<<ក៏មានប្ដីល្អ ត្រូវតែអួត សរុបមោទៅសិនហើយ ហើយក៏...លា នាងដូចគ្នា កញ្ញា រីកាតាហ្គាស់>>
ថេយ៉ុងលើកដៃបាយៗ ញញឹមចម្អកដាក់ បន្ទាប់មកក៏បែរខ្នង ដើរចេញទៅ យ៉ាងរំភើយ ហើយប្រាកដណាស់ ថា រីកា ខឹងមិនចេះតិចនឹងទង្វើផ្គើនឆ្នាសឆ្នើម មិនចេះចាញ់បែបនោះ។

ល្បែងស្នេហា(ចប់)Where stories live. Discover now